• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីប្រគំតន្ត្រី “ជំនឿជាក់លើបក្សជារៀងរហូត”

នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅរោងមហោស្រព Ho Guom (ហាណូយ) កម្មវិធីប្រគំតន្ត្រីសិល្បៈពិសេសក្រោមចំណងជើងថា “ជំនឿជាក់លើបក្សជារៀងរហូត” ត្រូវបានធ្វើឡើងដើម្បីរំលឹកខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) និងស្វាគមន៍មហាសន្និបាតលើកទី១៤ របស់បក្ស ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ខាងមុខនៅទីក្រុងហាណូយ។
កម្មវិធីប្រគំតន្ត្រី “ជំនឿជាក់លើបក្សជារៀងរហូត”។ រូបថត៖ Thư Vũ/VOV

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយទស្សនាវដ្តី Cong San សម្របសម្រួលជាមួយគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹម ទូរទស្សន៍វៀតណាម និងដៃគូផ្សេងៗទៀត។

 

កម្មវិធីនេះបានពិពណ៌នាអំពីដំណើរដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីនិទាឃរដូវប្រវត្តិសាស្ត្រឆ្នាំ១៩៣០ រហូតដល់យុគសម័យនៃការអភិវឌ្ឍថ្មីរបស់ជាតិនាពេលបច្ចុប្បន្ន។ តាមរយៈភាសាតន្ត្រី រួមផ្សំជាមួយនឹងបច្ចេកវិទ្យាសម្តែងទំនើប កម្មវិធីនេះបានបង្ហាញពីស្មារតីនៃការផ្លាស់ប្តូរថ្មី ដែលបន្តត្រូវបានបំភ្លឺឡើងនៅក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចចំណេះដឹង និងការធ្វើសមាហរណកម្មសកល។ កម្មវិធីនេះ ក៏បំផុសមោទនភាពជាតិ ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស និងលើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមប្រឡងប្រណាំធ្វើពលកម្ម ច្នៃប្រឌិត និងរួមចំណែកដល់ការសម្រេចបានជោគជ័យនៃគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top