នៅជើងស្ពាន ឡុងបៀន (Long Bien) បរិយាកាសមួយដែលពោរពេញទៅដោយពណ៌បៃតងកំពុងបង្កើតជាបណ្តើរៗ។ ផ្កាកូស្មូសពណ៌លឿងរាប់ម៉ឺន បានរីកស្គុះស្គាយយ៉ាងត្រចះត្រចង់ បន្ថែមលម្អវាលដុះដីទន្លេ ហ៊ុង (Hong) ដែលធ្លាប់ជាទីគំនរសំរាម។ ការផ្លាស់ប្តូរដោយអព្ភូតហេតុនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់សហគមន៍ និងអាជ្ញាធរក្នុងតំបន់។
ពីមុន វាលដីដុះនៅមាត់ទន្លេហ៊ុង (Hong) គឺជាទីរហោស្ថាននៃទីក្រុង។ កាកសំណល់ ថង់ nilon ដប... គរទាំងគំនរលើផ្ទៃដីធំមួយ ។ ក្លិនស្អុយដ៏ខ្លាំងបានបណ្តេញសត្វ ហើយទេសភាពបាក់ច្រាំងទន្លេ ហ៊ុង (Hong) ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភ។
ទោះយ៉ាងណាក៏ដោយ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន អង្គការសង្គម និងប្រជាពលរដ្ឋ វាលដីដុះនៅមាត់ទន្លេ ហុង (Hong) ត្រូវបានស្តារឡើងវិញ។ កាកសំណល់រាប់ពាន់ម៉ែត្រគុបត្រូវបានប្រមូល និងកែច្នៃ។ អ្នកជំនាញបរិស្ថានបានកែលម្អដី ដាំដើមឈើ ផ្កា និងស្មៅ បង្កើតប្រព័ន្ធអេកូឡូស៊ីថ្មី។ ជាពិសេស ផ្កាកូស្មូសពណ៌លឿងជាប្រភេទផ្កា ដែលមានពណ៌ភ្លឺ និងលូតលាស់ពូកែ បានស្រូបយកបរិយាកាស បង្កើតជាកម្រាលព្រំផ្កាពណ៌លឿងភ្លឺចិញ្ជាច។
ការផ្លាស់ប្តូរនៃវាលដីដុះនេះ មិនត្រឹមតែនាំមកនូវតម្លៃសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អបរិយាកាសរស់នៅផងដែរ។ ដើមឈើជួយត្រងខ្យល់ កាត់បន្ថយការបំពុលដោយសំឡេង និងបង្កើតបរិយាកាសរស់នៅបរិសុទ្ធ។ វាលដីដុះក្លាយជាសួតពណ៌បៃតងនៅកណ្តាលទីក្រុង ដែលរួមចំណែកកាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់ និងបម្រែបម្រួលអាកាសធាតុ។
ក្រៅពីនេះ វាលដីដុះក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ។ នៅពេលព្រឹកព្រលឹម ឬពេលរសៀល មនុស្សជាច្រើនមកទីនេះដើម្បីហាត់ប្រាណ ថ្មើជើង និងរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ។ យុវជនតែងតែជ្រើសរើសកន្លែងនេះជាកន្លែងថតរូប និងរៀបចំសកម្មភាពក្រៅកម្មវិធីសិក្សា។ វាលដីដុះបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់។
ភាពជោគជ័យនៃការកែលម្អវាលដីដុះនេះគឺជាមេរៀនដ៏មានតម្លៃអំពីការសម្របសម្រួលរវាងសហគមន៍ និងអាជ្ញាធរ។ នេះបង្ហាញយើងថា ដោយការតាំងចិត្ត និងសកម្មភាពរបស់មនុស្សម្នាក់ៗ យើងអាចបង្កើតបន្កាស់ប្តូរជាវិជ្ជមានទាំងស្រុងសម្រាប់បរិយាកាសជុំវិញខ្លួន។
សួនផ្កាបានក្លាយទៅជាកន្លែងថតរូបដ៏ពេញនិយមសម្រាប់ប្រជាជនហាណូយ (Ha Noi) ។
ទិដ្ឋភាពរួមនៃសួនផ្កាកូស្មូសពណ៌លឿង ស្ថិតក្រោមជើងស្ពាន ឡុងបៀន (Long Bien) ។
វាលដីដុះនេះត្រូវបានគ្របដណ្ដប់ដោយពណ៌លឿងនៃផ្កាកូស្មូស ហើយត្រូវបានគេដាក់ឈ្មោះយ៉ាងរ៉ូមែនទិកថា កំពង់ផែផ្កា ភូកស្វា (Phuc Xa)។
ផ្កាកូស្មូសលឿងរីកស្គុះស្គាយរាប់ពាន់ផ្កាលាយឡំជាមួយពន្លឺព្រះអាទិត្យ បង្កើតភាពស្រស់ស្អាតរ៉ូម៉ែនទិក។
ផ្កាកូស្មូសលឿងមានឈ្មោះវិទ្យាសាស្ត្រថា Cosmos។ នេះជាប្រភេទរុក្ខជាតិស្មៅ កម្ពស់ ៣០-៤០ សង់ទីម៉ែត្រ ចូលចិត្តពន្លឺ ធន់នឹងគ្រោះរាំងស្ងួត ច្រើនតែដុះតាមគុម្ពោត។
ពេលវេលាដ៏ល្អបំផុតដើម្បីថតរូបនៅសួនផ្កានេះគឺពេលព្រឹកព្រលឹម នៅពេលដែលមានពន្លឺពីព្រះអាទិត្យរះស្រាល ឬពេលព្រះអាទិត្យលិច។ នៅពេលនេះ សួនផ្កាទាំងមូលត្រូវបានរំលេចដោយពណ៌លឿងគួរឱ្យទាក់ទាញ។
បច្ចុប្បន្ននេះ ទីតាំងនេះត្រូវបានបើកឱ្យចូលទេស្សនាដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់។ នៅក្បែរសួនផ្កា ក៏មានសេវាកម្មផ្ញើយានយន្តផងដែរ ដោយតម្លៃចាប់ពី ៥០០០ ដុង/ម៉ូតូ, ៣០០០០ ដុង/ឡាន។
ភាពស្រស់ស្អាតនៃវាលផ្កាកូស្មូសលឿងបានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកថតរូប ដើម្បីបង្កើតស្នាដៃអស្ចារ្យផងដែរ។.
នារីហាណូយមានសម្រស់ស្រស់ស្អាតនៅពេលពាក់អាវផាយ ក្បែព្រំផ្កាកូស្មូសពណ៌លឿង។.
ផ្កាកូស្មូសពណ៌លឿងរីកលាយឡំជាមួយពន្លឺព្រះអាទិត្យ ដើម្បីបង្កើតភាពស្រស់ស្អាតរ៉ូមែនទិកបែបកំណាព្យ។g.
នារីហាណូយរីករាយនឹងការឈរថតរូបក្បែរផ្កាកូស្មូសពណ៌លឿង។.
- អនុវត្តដោយ៖ កុងដាត ប្រែសម្រួលដោយង្វៀនយ៉ាង