• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

រំជួលចិត្តពិធីរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីក្នុងការការពារកោះហ្គាម៉ា (Gac Ma)

ក្នុងដំណើរទស្សនកិច្ច និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៤ ដល់កងទ័ព និងប្រជាជន នៅស្រុកកោះ ទ្រឿង​សា (Truong Sa) ខេត្ត ខាញ់​ហ័រ (Khanh Hoa) ក្រុមការងារនៃកងទ័ពជើងទឹកភូមិភាគទី ៤ បានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធដល់នាយទាហាន និងយុទ្ធជនដែលបានពលីក្នុងពេលបំពេញកាតព្វកិច្ចការពារកោះហ្គាម៉ា (Gac Ma)

ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខន្ធដល់នាយទាហាន និងយុទ្ធជនដែលបានពលីជីវិតក្នុងពេលបំពេញកាតព្វកិច្ចការពារកោះ ហ្គាម៉ា (Gac Ma) បានរៀបចំ ក្នុងបរិយាកាសដ៏ឧឡារិកនិងរំជួលចិត្ត។ រូបថត៖ ង្វៀនហ្វុង
សមាជិកនៃក្រុមការងារដែលចូលរួមក្នុងពិធីរំលឹកវិញ្ញាក្ខន្ធបានរំជួលចិត្ត និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ។ រូបថត៖ សើនងៀ
យុទ្ធជននៃកងទ័ពជើងទឹក អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធដល់វីរជន ដែលបានពលីជីវិត ក្នុងពិធីនេះ។ រូបថត៖ សើនងៀ
យុទ្ធជននៃកងទ័ពជើងទឹកមិនអាចទប់អារម្មណ៍របស់ពួកគេនៅក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាន និងយុទ្ធជនដែលបានពលីជីវិត ក្នុងការបំពេញកាតព្វកិច្ចការពារកោះ ហ្គាម៉ា (Gac Ma) នោះទេ។ រូបថត៖ សើនងៀ
ពិធីបណ្តែតកម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាន យុទ្ធជនកងទ័ពជើងទឹកដែលបានពលីជីវិតសម្រាប់អធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ។ រូបថត៖ សើនងៀ
ពិធីទបណ្តែតទីសក្ការៈបូជា ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់នាយទាហាន យុទ្ធជនកងទ័ពជើងទឹកដែលបានពលីជីវិត ដើម្បីអធិបតេយ្យភាពកោះ និងសមុទ្រនៃមាតុភូមិលើផ្ទៃទឹកសមុទ្រខាងកើត។ រូបថត៖ ង្វៀនហ្វុង
ពិធីបណ្តែតគ្រឿងសំណែនលើរលកសមុទ្រទ្រឿងសា (Truong Sa)។ រូបថត៖ ង្វៀនហ្វុង
យុទ្ធជននៃកងទ័ពជើងទឹករៀបចំពិធីបណ្តែតផ្កា និងក្រដាសបក្សីលើផ្ទៃទឹកសមុទ្រ ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ។ រូបថត៖ សើនងៀ
យុទ្ធជននៃកងទ័ពជើងទឹករៀបចំពិធីបណ្តែតផ្កា និងក្រដាសបក្សីលើផ្ទៃទឹកសមុទ្រ ក្នុងពិធីនេះ។ រូបថត៖ សើនងៀ
កម្រងផ្កាបណ្តែតលើផ្ទៃទឹកសមុទ្រ ជានិមិត្តរូបនៃការដឹងគុណ របស់កងទ័ពនិងប្រជាជនជំនាន់នេះ ដែលនឹងចងចាំជារៀងរហូតនូវវីរភាពយុទ្ធជនពលីជីវិត ដើម្បីការពារបូរណភាពទឹកដីនៃកោះ និងសមុទ្រនៃមាតុភូមិ។ រូបថត៖ ង្វៀនហ្វុង
  • អត្ថបទ៖ សើន​ងៀ រូបថត៖ សើន​ងៀ ង្វៀន​ហ្វុង

Top