• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

រដ្ឋធានីហាណូយនៅរដូវផ្កាត្របែកព្រៃពណ៌ស្វាយ

រដ្ឋធានីហាណូយនៅពេលព្រឹកព្រលឹមខែឧសភា តាមដងផ្លូវមើលឃើញរដ្ឋធានី ពេញលេញ ដោយពណ៌ស្វាយនៃផ្កាត្របែកព្រៃដូចជាបំបាត់ភាពក្តៅស្អុះនៅរដូវក្តៅ។ ពីវិថីធំ​នានា​រហូត​ដល់​ច្រកតូច ពណ៌ស្វាយ​នៃផ្កាត្របែក​ព្រៃធ្វើមនុស្ស​ដែលឆ្លងកាត់​ពេលវេលា​ជា​សិស្ស​មិន​ស្រងេះ​ស្រងោច​​និងរំជើបរំជួលចិត្ត។ ជាពិសេស នៅបណ្តាវិថីដូចជាវិថីគីមម៉ា វិថីហ្វាង​ក្វឹក​វៀត​ វិថី​ង្វៀន​ថាយ​ហក់ ពោរ​ពេញ​ដោយពណ៌​ស្វាយសាមញ្ញ​និង​ធ្វើឲ្យរដ្ឋធានី​កាន់តែ​ស្អាត​និង​សុខសាន្ត​។

រួមជាមួយផ្កាក្ងោកពណ៌ក្រហមឆ្អៅ ពណ៌ស្វាយនៃផ្កាត្របែកព្រៃ​ដែលតភ្ជាប់​នឹង​សម័យ​ពេល​វេលា​ជាសិស្ស។ នៅពេលវេលានេះគឺជាវិស្សមកាលមកដល់ សូមលាសាលារៀន ថ្នាក់រៀន លា​អ្នកគ្រូលោកគ្រូ មិត្តភ័ក្តិ ពណ៌ផ្កាត្របែកព្រៃដូចជាសញ្ញាប្រាប់​ឲ្យដឹងថារដូវ​កាល​បែក​គ្នា​ជិត​មកដល់ហើយ។

 
អនុវត្តន៍៖ ត្រឹនថាញ់យ៉ាង។
 
ពណ៌ស្វាយនៃផ្កាត្របែកព្រៃសមនឹងស្ថាប្យកម្មបុរាណរបស់បណ្តាផ្ទះស្ថិតក្នុងវិថីបុរាណនៅរដ្ឋធានីហាណូយ។
ផ្កាត្របែកព្រៃមានពណ៌ស្វាយដ៏ទន់ភ្លន់នៅក្បែរហូហ្គឿម។
ផ្កាត្របែកព្រៃរីកនៅក្បែរស្ពានថេហូក។
ផ្កាត្របែកព្រៃមួយដើមរីកនៅមាត់ហូហ្គឿម។
ម្លប់ដើមផ្កាត្របែកព្រៃគ្រប់ដណ្តប់ប៉មហ្វាផុងនៅក្បែរហូហ្គឿម។
សិស្សនិស្សិតនារីពាក់អាវផាយថតរូបជាអនុស្សាវរីយ៍បណ្តារូបភាពស្អាតនូវខ្លួនជាមួយផ្កាត្របែកព្រៃ។
ពណ៌ស្វាយនៃផ្កាត្របែកព្រៃរីកតាមកញ្ចុំផ្កានិមួយៗ។
ដើមផ្កាត្របែកព្រៃបង្កចំណុចស្អាតលើបណ្តាវិថីនានាក្នុងរដ្ឋធានីហាណូយ។
ភ្ញៀវទេសចរណ៍ចាប់ចិត្តថតរូបរូបភាពនូវពណ៌ស្វាយនៃផ្កាប្របែកព្រៃ នៅពេលមកទស្សនារដ្ឋធានីហាណូយ។
ដើមផ្កាត្របែកព្រៃមានដើមមួយចំនួនជួនកាលផ្ការីកមុន និងដើមមួយចំនួនផ្ការីកក្រោយ ដូច្នេះពណ៌ស្វាយ​ជួនកាល​ខុស​គ្នា​ដែរ​។
ផ្កាត្របែកព្រៃពណ៌ស្វាយគ្របដណ្តប់ដងវិថីគីមម៉ា។
គឺជាប្រភេទផ្កាមានពណ៌ស្វាយ ផ្កាត្របែកព្រៃដុះជាកញ្ចុំផ្កា ប្រវែងពី ២០ ដល់ ៤០ សង្ទីម៉ែត្រ។

Top