• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

រដ្ឋធានីហាណូយជួសជុលស្ពានឡុងបៀន

ចំពោះសភាពស្ពានឡុងបៀនកំពុងខូចយ៉ាងធ្ងន់ធ្ងរ ក្រសួងដឹកជញ្ជូនបានចាប់ផ្តើមអនុវត្តគម្រោង​ជួសជុលស្ពានឡុងបៀន។ នេះគឺជាគម្រោងមួយ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ក្នុងទីក្រុងរហូតដល់ ឆ្នាំ២០២០។

មានថវិកាឡើងដល់ប្រមាណ ៣០០ ពាន់លានដុង។ គម្រោងនេះបានបែងចែកជាពីរដំណាក់កាល។ តាមនោះដំណាក់កាលទី ១ គឺការជួសជុលកំណាត់ផ្លូវដែកស្ថិតនៅពាក់កណ្តាលស្ពាន ធានាសុវត្ថិភាពឲ្យជើងរថភ្លើងធ្វើដំណើរឆ្លងកាត់កន្លែងនោះ។ ដំណាក់កាលទី ២ គឺស្តារឡើងវិញនិងជួសជុលស្ពានឡុងបៀនលើកំណាត់ផ្លូវដើរ បន្ទាប់ពីដំណាក់កាលទីមួយសម្រេចបាននិងដាក់ឲ្យប្រើប្រាស់។

ក្នុងដំណាក់កាលទី ១ នៃគម្រោងនេះ ដើម្បីធានាសុវត្ថិភាពផ្លូវដែកលើស្ពានឡុងបៀន រចនាសម្ព័ន្ធមូលដ្ឋានទាំងឡាយនឹងជួសជុល បណ្តាជើងសសរនៅតែរក្សាដដែលនឹងដាក់បន្ថែមបន្ទះដែកថែបអាចទ្រាំសម្ពាធ បណ្តាបន្ទះឈើក្នុងផ្លូវដែកនឹងប្តូរថ្មី។  តាមគ្រោងដល់ខែធ្នូឆ្នាំ២០១៥ ដំណាក់កាលទី ១ នឹងសម្រេចបាន៕

 
អនុវត្ត៖ ក្លឹមកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)
បណ្តាវីសបានដុតឲ្យក្រហមមុនបោះចូលកំណល់​ស្ថិត​នៅផ្លូវដែក។ រូបថត៖ ទ្រីញបូ
បណ្តាវីសចាស់និងខូចត្រូវដកចេញពីស្ពាន។ រូបថត៖ ទ្រីញបូ
បណ្តាកម្មករផ្សារចំណុចតភ្ជាប់ក្នុងដំណើរការជួសជុលស្ពានឡុងបៀន។ រូបថត៖ យឺភៀន
ត្រួតពិនិត្យនិង ផ្លាស់ប្តូរថ្មី ដែកគោលនិងខ្ចៅ ដែលខូចនៅផ្លូវដែកស្ថិតនៅស្ពានដែកឡុងបៀន។ រូបថត៖ ខាញ់ឡុង
ផ្លាស់ប្តូរបណ្តាដែកគោល ខ្ចៅដែលខូចនៅផ្លូវដែកស្ថិតនៅលើស្ពានឡុងបៀន។ រូបថត៖ ទ្រីញបូ
ស្ពានឡុងបៀនដែលគឺជាស្ពានដែកថែបដំបូងឆ្លងកាត់ទន្លេងហុង តភ្ជាប់ខណ្ឌហ្វានគៀមនិងខណ្ឌឡុងបៀននៃរដ្ឋធានីហាណូយ និងត្រូវកសាងដោយជនជាតិបារាំងក្នុងដំណាក់កាល ១៨៩៨ -១៩០២ នាបច្ចុប្បន្ននេះស្ពាននេះកំពុងខូចយ៉ាងធ្ងន់ធ្ងរ។ រូបថត៖ ទ្រីញបូ
កម្មករដំឡើងបណ្តាកំណល់ឈើថ្មីផ្លាស់ប្តូរបណ្តាកំណល់ឈើចាស់និងខូចហើយ។ រូបថត៖ ទ្រីញបូ
ដំណាក់កាលបាញ់ខ្សាច់ ដើម្បីសម្អាតមុនពេលបាញ់ថ្នាំស្ពានឡុងបៀន។ រូបថត៖ តឹតសើន
កម្មកររបស់អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាមកំពុងដាក់បន្ថែមបន្ទះដែកថែបនៅខាងក្រោមស្ពាន។ រូបថត៖ តឹតសើន
បណ្តាឧបករណ៍ ម៉ាស៊ីនទំនើបក៏ប្រើប្រាស់ក្នុងការជួសជុលស្ពានឡុងបៀន។ រូបថត៖ តឹតសើន
បណ្តាដែកគោល ខ្ចៅដែក និងវីសត្រូវផ្លាស់ប្តូរទាំងឡាយក្នុងដំណើរការជួសជុលស្ពានឡុងបៀន។ រូបថត៖ ទ្រីញបូ
គម្រោងជួសជុលផ្លូវដែកលើស្ពានឡុងបៀនត្រូវអនុវត្តយ៉ាងប្រញាប់ ដើម្បីបំរើអ្នកធ្វើដំណើរ។ រូបថត៖ ទ្រីញបូ
ការជួសជុលស្ពានឡុងបៀនត្រូវជួសជុលផ្លូវដែកលើស្ពាននេះ ដែលកំពុងក្នុងសភាពខូចយ៉ាងធ្ងន់ធ្ងរ។ រូបថត៖ ទ្រីញបូ
បណ្តាជើងសសរចាស់នៃស្ពានត្រូវដាក់បន្ថែមបន្ទះដែកថែប ដើម្បីធានាសុវត្ថិភាពឲ្យបណ្តាជើងសសរបានខូចនិងចាស់ហើយ។ រូបថត៖ ទ្រីញបូ

Top