• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

រដូវមាសនៅទូលេ - មូកាងចាយ

ឈ្មោះទូលេនិងមូកាងចាយ មិនត្រឹមតែល្បីឈ្មោះចំពោះអ្នកថតរូបតែប៉ុណ្ណោះទេ។ ប៉ុន្តែ​ថ្មីៗ​នេះ​ក៏បានបណ្តាក្រុមហ៊ុនទេសចរណ៍​ ដែលចុះឈ្មោះតំបន់នេះក្នុងបណ្តាកម្មវិធី​​​  tour ពិសេស​នៅ​តំបន់ខ្ពស់ដែរ។

នៅពាក់កណ្តាលខែកញ្ញា ខ្សែផ្លូវពីជ្រលងទូលេឡើងដល់មូកាងចាយ(អៀនបាយ)ត្រូវបាន​ប្រៀប​ធៀបដូចជា៖"ខ្សែផ្លូវមាស" ពីព្រោះរហូតបណ្តោយផ្លូវប្រវែង40kmនេះ សុទ្ធតែមានពណ៌​លឿងរលោងរបស់បណ្តាវាលស្រែកាំជណ្តើរ ស្រូវទុំបន្តកន្នុយគ្នាទៅដល់ជើងមេឃ។

ប្រសិនជាទូលេ (ស្រុកវ៉ាន់ចិន)ត្រចះត្រចង់ ដោយជ្រលងដ៏ធំល្វឹងល្វើយពោរពេញដោយស្រូវទុំ
ពណ៌លឿងចំរុះដំបូលផ្ទះរបស់ជនជាតិថៃ ស្ថិតនៅភូមិលីមថៃ លីមម៉ុង ឆ្លងកាត់កូនភ្នំ​ខាវប៉ា ដែលគឺកូនភ្នំមួយក្នុងចំណោមកូនភ្នំខ្ពស់ទាំងបួន នៅតំបន់ពាយ័ព្យ ហើយមកដល់ស្រុកមូកាង​ចាយ ដែលជាទីកន្លែងទីវាលរបស់ “បណ្តាវាលស្រៃនៃមេឃ”  ដ៏មហិមា ត្រូវកំណត់ដោយមេឃ
និងដី។

ស្រែកាំជណ្តើរ មានទំហំ 700 ហិកតា នៅស្រុកមូកាងចាយ ប្រមូលផ្តុំភាគច្រើននៅបីឃុំគឺជា ចេ​គូញ៉ា ឡានប៉ានតឹន និងយេស៊ូភីញ។

ខុសគ្នានឹងជនជាតិថៃនៅទូលេ ដែលដាំស្រូវដំណើប ចំណែកស្រែកាំជណ្តើររបស់ជនជាតិម៉ុង
នៅមូកាងចាយដាំស្រូវខ្សាយ។

បណ្តាវាលស្រែកាំជណ្តើរនៅទីនេះ ត្រូវបាន “កកើត”ដោយបាតដៃឧស្សាហ៍របស់បងប្អូនជនរួម
ជាតិ តាំងរាប់រយឆ្នាំមុនរហូតដល់បច្ចុប្បន្ននេះ  វានៅតែជាប្រភពបន្តបង្កើនប្រភពស្បៀង​​អា​ហារ​ចំបងរបស់ពួកគេ។

នាខែកញ្ញាចំនៅពេលស្រូវទុំ នៅទីនេះមានភ្ញៀវទេសចរណ៍ និងបណ្តាអ្នកថតរូបមកទស្សនជា​ច្រើន​កុះករ។ ពួកគេមកមូកាងចាយ ដើម្បីលេងកំសាន្ត ទទួលអាកាសធាតុត្រជាត់​ស្រួល​នៅ​តំ​បន់​ខ្ពស់ក៏ដូចជាមើលផ្ទាល់ភ្នែកបណ្តា “ថាសបាយដំណើបមាស​” លេច​ចេញ​ក្នុង​ពណ៌​បៃតង​របស់​ភ្នំព្រៃនិងកាំជណ្តើរវាលស្រែទុំនិមួយៗ ​ដែល​បន្តកន្ទុយគ្នាពីខ្ពស់ចុះមកដូចជា​ជណ្តើរ​មួយ​អញ្ជើញ​ភ្ញៀវទេសចរណ៍មកទស្សនា៕
 
អនុវត្តន៍៖ ក្លឹមថតរួបកាលៈទេសមាស (កាសែតរូបភាពវៀតណាម)
 
តំបន់មូកាងចាយសព្វថ្ងៃនេះក្លាយទៅជាកន្លែងមកដល់មួយរបស់ ភ្ញៀវទេសចរណ៍ ជាពិសេសគឺជាក្រុមយុវវ័យចូលចិត្តការស្វែងរក ចំពេលរដូវស្រូវទុំចាប់ពីពាក់កណ្តាលខែកញ្ញារៀងរាល់ឆ្នាំ។
នៅខាងមុខទ្វារនៃផ្ទះរបស់បងប្អូនជនជាតិរស់នៅតំបន់ពាយ័ព្យ ស្ថិតនៅលើ “ខ្សែផ្លូវមាស”ទូលេ-មូកាងចាយ ដែលគឺជាបណ្តាវាលស្រែពោរពេញដោយកួរស្រូវទុំ ពណ៌លឿង ជាប្រភពបង្កបង្កើនប្រភពស្បៀងស្នូល ឲ្យប្រជាជននៅទីនេះ។
ចំពោះគ្រួសារជនជាតម៉ុងមួយ មានវាលស្រែក្បែរផ្ទះ ពួកគេតែងតែប្រើផាល អៀវស្រូវទៅដល់ផ្ទះ។
កូនក្មេងបុ្រសជនជាតិម៉ុងម្នាក់ តាមជើងឪពុកម្តាយរបស់វា ឡើងស្រែស្វែងរក​ចាប់ត្រីនៅជ្រោះស្ថិតនៅលើវាលស្រែ ដែលកំពុងប្រមូលផលរបស់គ្រួសារវា។
ពីរនាក់ឪពុកនិងកូន បងខាងអាប៉ាវនិងខាងធីលី (ឃុំចេគូញ៉ា)បោកស្រូវ ដែលគេទើបច្រូតនៅស្រែ ហើយយកស្រូវនេះ ហាលនៅផ្ទះ។
តាមបងស្រីហើធីយេ (ភូមិយេថាង ឃុំចេគូញ៉ា) ស្រូវដែលទើបច្រូត ត្រូវយកទៅហាលនៅស្រែ ក្នុងរយៈពេលប្រហែលបីថ្ងៃឲ្យស្ងួត ហើយបោកយកគ្រាប់ ច្រកក្នុងបាវយកទៅផ្ទះ។
ដោយសណ្ឋានភាពដីពិបាក ដូច្នេះការប្រមូលផលស្រូវ ត្រូវបានអនុវត្តតាមរបៀបបោកជាសាមញ្ញ។
បណ្តាកួរស្រូវ ត្រៀមបានប្រមូលផលនៅវាលស្រែមួយ នៅឃុំប៉ានតឹន។
ពីខាងលើមើលចុះ ជ្រលងស្រែកាំជណ្តើរ ដូចជាផ្ទាំង​គំនូរ​មួយមានច្រើនពណ៌​ លំអរដោយ​ពណ៌​លឿង​របស់​ស្រូវ ​ពណ៌បៃតងរបស់ភ្នំព្រៃ។
ម្ចាស់ស្រែជនជាតិម៉ុងម្នាក់ ទៅពិនិត្យវាលស្រែ ចំពេលជិតដល់ថ្ងៃប្រមូលផលស្រូវ របស់គ្រួសារពួកគេ។
បណ្តាវាលស្រែកាំជណ្តើរនៅទូលេ បន្តកន្ទុយគ្នាពីទាបឡើងដល់ខ្ពស់ និងបានលំពីពណ៌បៃតង ដល់​ពណ៌លឿង តាមកំរិតទុំនៃវាលស្រែនិមួយៗ។
ជ្រលងទូលេ(ស្រុកវ៉ាន់ចិន) គឺជាកន្លែងឈប់សំរាកដំបូង ដើម្បីទស្សនាជ្រលងស្រែកាំជណ្តើរ ស្អាតអស្ចារ្យនៃតំបន់ពាយ័ព្យ។
រលកស្រូវពត់ចុះពត់ឡើង នៅវាលស្រែកាំជណ្តើរ ត្រៀមចាំប្រមូលផលនៅឃុំចេគូញ៉ា(មូកាងចាយ)។
ឆ្លងកាត់កូនភ្នំខាវប៉ាក់ ចាប់ផ្តើមចូលមកដែនដីមូកាងចាយ គឺជាបណ្តាស្រែកាំ​ជណ្តើរ លេចចេញដូចជាផ្ទាំងពណ៌ធំមួយ នៅលើគំនូរដ៏មហិមា កំណត់ដោយដោយ​មេឃនិងដី។

Top