នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពីទីលាន បាឌីញ (Ba Dinh) រដ្ឋធានីហាណូយ (Ha Noi) រហូតដល់ច្រកទ្វារនៃរដ្ឋធានី យើងអាចមើលឃើញពណ៌ក្រហមភ្លឺចែងចាំងនៃទង់ជាតិ ទង់បក្ស បក់រវិច ក្នុងខ្យល់។ ប្រព័ន្ធនៃពាក្យស្លោក បដា និងនិមិត្តសញ្ញាត្រូវបានតុបតែងយ៉ាងឱឡារិក ដោយផ្ទុកសារនូវជំនឿ និងសេចក្តីប្រាថ្នា។
លំហូរមនុស្សទៅមកទៅវិញ ដែលហាក់ដូចជាធ្វើដំណើរយឺតជាងធម្មតា អ្នកណាក៏ចំណាយពេលបន្ថែម ដើម្បីគយគន់ និងទទួលអារម្មណ៍ពេញចំពោះបរិយាកាសដ៏ឧឡារិក និងពិសិដ្ឋនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្នុងជីវភាពប្រចាំថ្ងៃ ដែលធ្លាប់ស្គាល់ រដ្ឋធានីហាណូយ បានភ្លឺចែងចាំង ដោយបង្ហាញពីមោទនភាព និងការរំពឹងទុកយ៉ាងជ្រាលជ្រៅចំពោះគោលនយោបាយថ្មីៗ ដែលនឹងបើកផ្លូវនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេស៕
ទីស្នាក់ការ នៃកាសែតហាណូយថ្មី (Ha Noi) ត្រូវបានតុបតែងដោយទង់ជាតិ បដា និងពាក្យស្លោកអបអរសាទរមហាសន្និបាតលើកទី១៤ នៃបក្ស។ រូបថត៖ វូក្វាង - VNA
បដា ទង់ជាតិបក្ស និងទង់ជាតិ រួមជាមួយពាក្យស្លោកដែលមានអត្ថន័យ ត្រូវបានព្យួរតាមបណ្តោយផ្លូវសំខាន់ៗ។ រូបថត៖ វូក្វាង –VNA
នៅចំណុចប្រសព្វនៃផ្លូវសំខាន់ៗ និងតំបន់កណ្តាលរដ្ឋធានី គំរូផ្កាឈូករួមជាមួយនឹងឡូហ្គោនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដែលបានរចនាយ៉ាងឧឡារិក ហើយបង្កើតបានជាចំណុចលេចធ្លោ សម្រាប់មុខមាត់នៃរដ្ឋធានី។ រូបថត៖ វូក្វាង - VNA N
និមិត្តសញ្ញាញញួរ កណ្ដៀវ និងផ្កាឈូកពណ៌ផ្កាឈូក លេចធ្លោនៅពីមុខបង្គោលទង់ជាតិហាណូយ (តំបន់ផ្លូវឌៀនបៀនភូ (Dien Bien Phu) ដោយរួមបញ្ចូលគ្នានូវសម្រស់ប្រវត្តិសាស្ត្រដ៏រុងរឿងជាមួយនឹងបរិយាកាសនយោបាយដ៏ឧឡារិក។ រូបថត៖ វូក្វាង - VNA
លោក ង្វៀន សួន ឌៀវ (Nguyen Xuan Dieu) ជាបក្សជនក្នុងរយៈពេល ៥២ ឆ្នាំ (សង្កាត់ ហយបាទ្រឿង (Hai Ba Trung) រដ្ឋធានីហាណូយ) តុបតែងលម្អដោយទង់ជាតិ និងផ្កា ដើម្បីអបអរសាទរមហាសន្និបាតលើកនេះរបស់បក្ស។ រូបថត៖ វូក្វាង – VNA
បដា និងពាក្យស្លោក ដើម្បីអបអរសាទរមហាសន្និបាតលើកនេះរបស់បក្ស ដែលត្រូវបានដាក់តាំង នៅក្នុងសួនផ្កា និងឧទ្យានកណ្តាលនៃរដ្ឋធានី។ រូបថត៖ ៖ វូក្វាង – VNA
នៅចំណុចប្រសព្វនៃផ្លូវសំខាន់ៗ និងតំបន់កណ្តាលរដ្ឋធានី គំរូផ្កាឈូករួមជាមួយនឹងឡូហ្គោនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដែលបានរចនាយ៉ាងឧឡារិក ហើយបង្កើតបានជាចំណុចលេចធ្លោ សម្រាប់មុខមាត់នៃរដ្ឋធានី។ រូបថត៖ វូក្វាង - VNA
ទីកន្លែងនានាពោរពេញទៅដោយទង់ជាតិ និងបដាពណ៌ក្រហម ដែលឃោសនានូវគោលនយោបាយរបស់បក្ស នៅក្នុងឧទ្យាន និងសួនច្បារកណ្តាល។ រូបថត៖ វូក្វាង - VNA
យុវជនថតរូបអនុស្សាវរីយ៍នៅក្បែរនិមិត្តសញ្ញាអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្ស នៅតំបន់ជុំវិញបឹង ហ័នគៀម (Hoan Kiem)។ រូបថត៖ វូក្វាង - VNA