• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»​

រាជធានី​ភ្នំពេញ នឹង​មិនមាន​ភាពស្ងប់ស្ងាត់​ទេ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ «​សង្ក្រាន្ត​វត្តភ្នំ​»​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ មេសា នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។សង្ក្រាន្ត​វត្តភ្នំ​» ជា​លើក​ទី ២ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៥-១៦ ខែមេសា នា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។

កំណើនទេសចរ និងពលរដ្ឋ ចូលរួមច្រើនកុះករ ក្នុងឆ្នាំ២០២៥នេះ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ មានទិសដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងរាជធានី ទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្តនៅមុខរមណីយដ្ឋានវត្តភ្នំ។ ជាក់ស្ដែងក្រៅពីតំបន់វត្តភ្នំ តំបន់ផ្សារចាស់ និងផ្សារកណ្ដាល ក៏មានសភាពណែនណាន់តាន់តាប់ ដែលពលរដ្ឋមកលេងទឹកកម្សាន្តនៅពេលល្ងាច និងយប់ផងដែរ។ 

សម្រាប់បញ្ហាសន្តិសុខ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្កលក្ខណងាយស្រួលដល់អ្នកចូលរួម។ តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃចូលឆ្នាំនេះ បានចូលរួមចំណែកលើកស្ទួយ និងបង្កើនចរន្តសេដ្ឋកិច្ចបន្ថែមផងដែរ៕  
តាម 
thmeythmey.com

ពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូលគ ស ២៥៧០ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជាការចាប់ផ្តើមនៃសកម្មភាពជាច្រើន ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ ។ រូបថត៖ អ្នកព័ត៌មានវៀតណាមនៃ VNAប្រចាំនៅកម្ពុជា
លោក ហ៊ុន ម៉ានី - ឧបនាកយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) - អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូលគ ស ២៥៧០ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រូបថត៖ មិញ ហ៊ុង – អ្នកព័ត៌មានវៀតណាមនៃ VNAប្រចាំនៅកម្ពុជា
លោក ហ៊ុន ម៉ានី - ឧបនាកយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) - អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូលគ ស ២៥៧០ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រូបថត៖ មិញ ហ៊ុង – អ្នកព័ត៌មានវៀតណាមនៃ VNAប្រចាំនៅកម្ពុជា
លោក ហ៊ុន ម៉ានី - ឧបនាកយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (ឆ្វេង) បានអញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូលគ ស ២៥៧០ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រូបថត៖ មិញ ហ៊ុង – អ្នកព័ត៌មានវៀតណាមនៃ VNAប្រចាំនៅកម្ពុជា
ព្រះសង្ឃធ្វើពិធីសាសនាក្នុងពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូលគ ស ២៥៧០ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រូបថត៖ មិញ ហ៊ុង – អ្នកព័ត៌មានវៀតណាមនៃ VNAប្រចាំនៅកម្ពុជា
ប្រជាពលរដ្ឋក្នុងរាជធានី និងភ្ញៀវទេសចរ ទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្តនៅមុខរមណីយដ្ឋានវត្តភ្នំ។ រូបថត ៖ thmey thmey.com
  • បុកសរុបដោយង្វៀនយ៉ាង

Top