• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ពិសេស “ឡានកាហ្វេ”នៅរដ្ឋធានីហាណូយ

បណ្តាហាងកាហ្វេពិសេសដូចជា "ឡានក្រុងកាហ្វេ" ឬ "រថយន្តកាហ្វេ" កំពុងទាក់ទាញចំ​ណាប់​​អារម្មណ៍របស់ប្រជាជនដែលរស់នៅរដ្ឋធានីជាច្រើននាក់ ពិសេសគឺនិស្សិតរៀននៅ​មហា​វិទ្យាល័យពីព្រោះទីស្ថានប្លែកៗនិងថ្មីនេះ។

មានទំហំ ២៥ ម៉ែត្រការ៉េ ហាងកាហ្វេនេះអាចទទួលភ្ញៀវចំនួន ៣០ នាក់ ជាក់ស្តែងហាងកាហ្វេនេះគឺជាឡានក្រុងចាស់មួយ ដែលគេដោះម៉ាស៊ីនចេញហើយត្រូវបានដាក់ទីតាំងអចល័តក្នុងទីកន្លែងចំណតឡាននៅក្បែរផ្សារទំនើប Coopmart (ខណ្ឌហាដុង)។ កន្លែងបើកបរត្រូវប្រើប្រាស់ដូចជាបានីយដ្ឋានតូចមួយ ដើម្បីធ្វើមុខភេសជ្ជៈ និងលាងសំអាតពែង កែវ។ ទីស្ថានខាងក្នុង​ហាងត្រូវតុបតែងដោយវត្ថុសាមញ្ញដូចជា៖ តុ កៅអីដែលធ្វើពីឈើ លើតុនិមួយៗ គេដាក់សំបក​ដប​ស្រាបរទេសមួយដបសំរាប់ធ្វើជាថូផ្កា រូបសំណាកតូចធ្វើពីភាជន៍មួយចំនួន និងសៀវភៅមួយ​ចំនួនទៀត...

ក្រៅពីបណ្តាទីស្ថានបានកសាងឡើងក្នុងគោលបំណងធ្វើជាហាងកាហ្វេ បណ្តាផ្នែកផ្សេងៗ នៃ​ឡាន​ក្រុងនេះស្ទើរតែរក្សាជាដដែល។ នៅពេលអតិថិជនឡើងឡាន ឡានអង្រួនយ៉ាងស្រាល ធ្វើឲ្យអតិថិជនអង្គុយក្នុងហាងមានអារម្មណ៍ដូចជាគេកំពុងធ្វើដំណើរតាមឡានក្រុងពិតៗ។

ក្រៅពីនោះ Bus Café មាន ២ សាខាដាក់ទីតាំងក្នុងមជ្ឈមណ្ឌលតាំងពិព័ណ៌កសិកម្មវៀតណាម (វិថីហ្វាងក្វឹកវៀត)។ ទីស្ថានក្នុងហាងកាហ្វេនោះគឺជាឡានទីក្រុងមាន ៤៥ កៅអី ប៉ុន្តែត្រូវគូរប្លង់ទីកន្លែងអង្គុយបន្ថែមលើដំបូល ក្លាយទៅជាហាងកាហ្វេឡានក្រុងពីរជាន់ពិសេសនិងល្អស្អាត។

ហាងកាហ្វេឡានក្រុងគឺជាទម្រង់រូបភាពធ្វើពាណិជ្ជកម្មល្អនិងចាប់ចិត្ត ដែលបានអភិវឌ្ឍន៍នៅប្រទេសអង់គ្លេស ប្រទេសជប៉ុននិងប្រទេសមួយចំនួនផ្សេងៗ ទៀតក្នុងតំបន់អ៊ឺរ៉ុប។ គុណសម្បត្តិធំបំផុតរបស់របៀបធ្វើពាណិជ្ជកម្មនេះគឺការសន្សំសំចៃលុយ បត់បែនក្នុងការធ្វើដំណើរមកដល់ទីកន្លែងផ្សេង។ អតិថិជនរបស់ប្រភេទហាងកាហ្វេនេះគឺសិស្ស និស្សិត និងយុវវ័យ ហើយ​ក្រៅពីនេះគឺភ្ញៀវបរទេស។ បើសិនជាមានការអនុញ្ញាតិធ្វើដំណើរ ហាងកាហ្វេពិសេសនេះ​នឹងឆ្ពោះទៅកាន់ការទទួលភ្ញៀវបរទេសក្នុងតំបន់បឹងហ្វានគៀមនិងតំបន់វិថីបុរាណហា​ណូយ​។ នៅទីនោះ ភ្ញៀវអាចគយគន់វិថីហាណូយផង ពិសាកាហ្វេក្នុងទីស្ថានដ៏កក់ក្តៅផង៕

 
 
អនុវត្ត៖ក្លឹបថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)
 
ដោយការគូរប្លង់ពិសេសរបស់ឡានក្រុង ភ្ញៀវមកដល់ហាងកាហ្វេងាយស្រួលរកទីកន្លែងតាមសម្រួល សង្កេតមើលទីស្ថានជុំវិញតាមបង្អួចកញ្ចក់។ រូបថត៖ ថុងធៀន
អារម្មណ៍ពិសាកាហ្វេលើឡានក្រុងធ្វើឲ្យយុវវ័យជាច្រើននាក់ចាប់ចិត្តខ្លាំងណាស់។ រូបថត៖ ថុងធៀន
លាងសំអាតកែវ ពែងនៅទីកន្លែងបើកបរនៃឡានក្រុង។ រូបថតៈ ថុងធៀន
"សាខាទី២"របស់ឡានក្រុងកាហ្វេត្រូវដាក់កៅអីបន្ថែមលើដំបូលនិងស្ថិតក្នុងបរិវេណនៃមជ្ឈមណ្ឌលតាំងពិពណ៌កសិកម្មវៀតណាម (វិថីហ្វាងក្វឹកវៀត ខណ្ឌកូវយៃ)។ រូបថត៖ ត្រឹនថាញ់យ៉ាង
នៅផ្នែកខាងក្រោយឡានក្រុងគឺកន្លែងអានសៀវភៅ និងជាទីកន្លែងមានស្នាដៃជាច្រើន ដែលទាក់ទាញបណ្តាយុវវ័យ។ រូបថត៖ កុងដាត
ទីស្ថានខាងក្នុងហាងកាហ្វេត្រូវតុបតែងដោយវត្ថុសាមញ្ញដូចជាកៅអី តុដែលធ្វើពីឈើ សំបកដបស្រាបរទេសធ្វើជាថូផ្កានិងរូបសំណាកតូចធ្វើពីភាជន៍មួយចំនួន... រូបថត៖ កុងដាត
មានទំហំប្រមាណ ២៥ ម៉ែត្រការ៉េ ហាងកាហ្វេឡានក្រុងអាចទទួល ៣០ នាក់ និងបន្ទប់បើកបរត្រូវប្រើប្រាស់ដូចជាបានីយដ្ឋានតូច ដើម្បីធ្វើមុខភេសជ្ជៈនិងលាងសំអាតពែង កែវ។ រូបថត៖ កុងដាត
បណ្តាផ្នែកតូចនៃឡានក្រុងចាស់ដូចជាកញ្ចក់មើលខាងក្រោយ រូបសញ្ញាហាមភ្លើង... សុទ្ធតែរក្សាជាដដែល។ រូបថត៖ កុងដាត
ផ្នែកកៅអីនៅខាងក្រោយឡានគឺតារាងតំលៃថោក “សំរាប់និស្សិត” របស់ហាង។ ស្ទើរតែមុខភេសជ្ជៈនៅទីនេះមានតំលៃពី ១ ម៉ឺន ៥ ពាន់ដល់ ២ ម៉ឺនដុង។ រូបថត៖ កុងដាត
ភ្ញៀវមកដល់ហាងកាហ្វេភាគីច្រើនគឺជាយុវវ័យឬប្រជាជនរស់នៅក្នុងបុរីជិតនៅកន្លែងដាក់ហាងកាហ្វេ ...រូបថត៖ កុងដាត
...ហើយភ្ញៀវស្ទើរតែចង់ឃើញចង់ដឹងនិងចាប់ចិត្ត នៅពេលអង្គុយក្នុងទីស្ថានពិសេសនៃឡានក្រុងកាហ្វេ។ រូបថត៖ កុងដាត
ហាងឡានក្រុងលក់កាហ្វេដំបូងស្ថិតក្នុងទីកន្លែងចំណតឡាននៅក្បែងផ្សារទំនើប Coopmart ហាដុង។ រូបថត៖ កុងដាត។
ផ្នែកខាងក្នុងហាងកាហ្វេត្រូវតុបតែងដោយបណ្តាឈុតតុនិងកៅអីឈើ បង្កើតទីស្ថានកក់ក្តៅនិងផែមល្អែមសំរាប់ភ្ញៀវ។ រូបថត៖ កុងដាត
ពិសាកាហ្វេក្នុងពែងដែលមានផ្តិតរូបភាពបណ្តាឡានក្រុង។ រូបថត៖ ត្រឹនថាញ់យ៉ាង
ផ្នែកខាងក្រៅ ហាងកាហ្វេត្រូវលាបថ្នាំពណ៌ក្រហម តុបតែងរូបសញ្ញានិងបណ្តាថូឈើលំអដ៏ល្អស្អាត។ រូបថត៖ កុងដាត
មិត្តយុវវ័យមកហាងកាហ្វេដើម្បីពិសាកាហ្វេមួយពែងនិងគយគន់វិថីតាមបង្អួចកញ្ចក់របស់ឡានក្រុង។ រូបថត៖ ត្រឹនថាញ់យ៉ាង

Top