នៅកណ្តាលនៃតំបន់ផ្លូវបុរាណចំនួន ៣៦ នៃរដ្ឋធានី ហាណូយ ក្នុងអំឡុងពេលពិធីបុណ្យសែនព្រះខែ ផ្លូវហាងម៉ា (Hang Ma) បានក្លាយជាចំណុចកណ្តាល ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន និងភ្ញៀវ ទេសចរ ហើយរំលឹកអនុស្សាវរីយ៍នូវកុមារភាព ចំពោះប្រជាជនហាណូយគ្រប់រូប។ ដើរលើផ្លូវហាងម៉ា នៅក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យសែនព្រះខែនាឆ្នាំនេះ អ្វីដែលទាក់ទាញអារម្មណ៍គឺពន្លឺ និងពណ៌។ នៅសងខាងផ្លូវ មានតូបរាប់រយដាក់តាំងបង្ហាញប្រដាប់ក្មេងលេងប្រពៃណី និងទំនើបគ្រប់ប្រភេទ។ ពណ៌ក្រហមភ្លឺចែងចាំងនៃចង្កៀងគោម ដែលមានរូបរាងផ្សេងៗគ្នា ពណ៌លឿងនៃចង្កៀងផ្កាយប្រាំជ្រុង ភាពភ្លឺចែងចាំងនៃរបាំងមុខធ្វើពីក្រដាសប្រពៃណី រហូតដល់ ប្រដាប់ក្មេងលេងបែបច្នៃប្រឌិត និងទំនើបៗ។ ក្រោមពន្លឺនៃភ្លើង និងពន្លឺឆ្លុះបញ្ចាំងពីប្រដាប់ក្មេងលេង ផ្លូវទាំងមូលមើលទៅដូចជាសារមន្ទីរវប្បធម៌ប្រជាប្រិយខ្នាតតូចមួយ នៅកណ្តាលនៃទីក្រុងដ៏ទំនើប៕
អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង/VNP
ផ្លូវហាងម៉ា (Hang Ma) ក្នុងប៉ុន្មានថ្ងៃជិតបុណ្យសែនព្រះខែ មានពណ៌ស្រស់ឆើតឆាយនៅ កណ្តាលតំបន់ផ្លូវបុរាណនៃរដ្ឋធានី ហាណូយ។
តូបមួយដែលពោរពេញទៅដោយពណ៌នៃចង្កៀងគោម។
ខ្យល់ក្នុងរដូវស្លឹកឈើជ្រុះដ៏ត្រជាក់នៃរដ្ឋធានី ហាណូយ បក់មក ហើយនាំមកនូវបរិយាកាសរស់រវើក និងពន្លឺចែងចាំង ដែលគ្របដណ្តប់គ្រប់ជ្រុងនៃផ្លូវ ហាងម៉ា (Hang Ma) ។
យុវជនដើរលេង ដោយរំភើប ស្វែងរកកន្លែងថតរូបដ៏ស្រស់ស្អាត ដើម្បីចាប់យកពេលវេលាដ៏រស់រវើ នៃយុវវ័យរបស់ពួកគេ នៅក្នុងកណ្តាលតំបន់ផ្លូវបុរាណ។
ហាងលក់ប្រដាប់ក្មេងលេងក្នុងបុណ្យសែនព្រះខែ នៅលើផ្លូវហាងម៉ា។
ភ្ញៀវទេសចរបរទេសរីករាយ និងជ្រើសរើសប្រដាប់ក្មេងលេង សម្រាប់បុណ្យសែនព្រះខែនៅលើផ្លូវហាងម៉ា។
គ្រឿងតុបតែងជាច្រើន ក្នុងបុណ្យសែនព្រះខែ ដែលត្រូវបានដាក់តាំងបង្ហាញនៅតាមដងផ្លូវ។
ប្រដាប់ក្មេងលេងដ៏ប្រពៃណី ចង្គៀងគោមប្រពៃណី និងរបាំងមុខធ្វើពីក្រដាសប្រពៃណីមួយប្រភេទ ដែលរំលឹកអនុស្សាវរីយ៍នូវកុមារភាពរបស់ប្រជាជនហាណូយ។
ភ្ញៀវទេសចរបរទេសរីករាយ នៅពេលដើរលេង គយគន់ និងថតរូបគួរឱ្យចាប់អារម្មណ៍នៅផ្លូវ ហាងម៉ា។
ហាងលក់ក្បាលម៉ុងសាយ ធ្វើពីក្រដាសប្រពៃណី ដែលបានគូរយ៉ាងហ្មត់ចត់ និងរំលឹកនឹកដល់បរិយាកាសសប្បាយរីករាយក្នុងពិធីបុណ្យសែនព្រះខែ។
គ្រួសារមួយទិញប្រដាប់ក្មេងលេង ក្នុងបុណ្យសែនព្រះខែ នៅហាងលក់ក្បាលម៉ុងសាយ នៅលើផ្លូវហាង ម៉ា។
តូបលក់ក្បាលម៉ុងសាយមួយ នៅលើផ្លូវហាងម៉ា។
រូបរាងគួរឱ្យចាប់អារម្មណ៍នៃប្រដាប់ក្មេងលេងច្នៃប្រឌិតក្នុងសម័យទំនើប បានដាក់តាំងក្បែរ ប្រដាប់ក្មេងលេងប្រជាប្រិយប្រពៃណី។
កុមាររីករាយជាមួយនឹងស្គរ និងរបាំងមុខធ្វើពីក្រដាសប្រពៃណី។
ចង្កៀងគោមមានរូបរាងផ្កាយប្រាំជ្រុងដ៏ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញនៅតាមដងផ្លូវ។
តូបលក់ប្រដាប់ក្មេងលេងប្រពៃណីរបស់សិប្បករ ដាំង វ៉ាន់ ហៅ (Dang Van Hau) នៅលើផ្លូវហាង ម៉ា។
ប្រដាប់ក្មេងលេងមានចម្រុះពណ៌និងត្រចះត្រចង់។
ប្រដាប់ក្មេងលេងមានការរចនា និងពណ៌ចម្រុះ។
នៅពេលយប់ចូលមកដល់ ចង្កៀងគោមបំភ្លឺផ្លូវទាំងមូល។ នោះគឺជាំអណ្តាតភ្លើងនៃការជួបជុំគ្នា និងសេចក្តីរីករាយ មុនបុណ្យសែនព្រះខែ ។
- អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង/VNP