• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ប្រជាជនស្វាគមន៍យ៉ាងកក់ក្តៅចំពោះផែនដង្ហែក្បួនព្យុហយាត្រា និងក្រុមដង្ហែក្បួន មុនពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញ

 

នៅប៉ុន្មានថ្ងៃនៃខែសីហា ឆ្នាំ ២០២៥ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីហាណូយ ការហាត់សមរ​បឋមថ្នាក់​ជាតិ ការត្រួតពិនិត្យចុងក្រោយ​បង្អស់ថ្នាក់ជាតិ សម្រាប់ការប្រារព្ធខួប និង​ការដង្ហែក្បួនព្យុហយាត្រ ដើម្បីអបអរសាទរខួបលើកទី៨០ នៃទិវាឯករាជ្យជាតិ (A ៨០) បានប្រព្រឹត្តទៅជាបន្តបន្ទាប់។

នៅ​តាម​ផ្លូវ​ដង្ហែ​ក្បួន មនុស្ស​ម្នា​បាន​ប្រញាប់ប្រញាល់ មុន​ពេល​ស្វែងរក​ទីតាំងល្អ ដើម្បី​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ។ មនុស្សចាស់ដែលបានឃើញពិធីដ៏ធំមុន ៗ ជាច្រើន មិនអាចលាក់បាំងអារម្មណ៍របស់ពួកគេនៅពេលដែលពួកគេបានឃើញផែនក្បួនព្យុហយាត្រាដ៏អស្ចារ្យ ឆ្លងកាត់​។ កែវភ្នែករបស់ពួកគេភ្លឺស្វាង ដៃរបស់ពួកគេទះ តាមចង្វាក់នៃជំហានរបស់ផែន​ក្បួន​ព្យុហយាត្រានិមួយៗ ហើយមាត់របស់ពួកគេបានខ្សឹបពាក្យសរសើរដល់យុវជនជំនាន់ក្រោយ ដែលកំពុងបំពេញបេសកកម្មការពារមាតុភូមិ។

 

មិន​ត្រឹម​តែ​នៅរដ្ឋធានី​ហាណូយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មក​ពី​ទូទាំង​ប្រទេស​ផង​ដែរ មាន​ប្រជាជនជា​ច្រើន​នាក់ បានមក​រដ្ឋធានី ដើម្បី​ទស្សនា​ការ​សម្ដែង​ជា​ប្រវត្តិសាស្ត្រ​ទាំង​នេះ។ ក្បួនរថយន្តមកពីគ្រប់ទិសទីបានបន្តដំណើរទៅកាន់រដ្ឋធានីហាណូយ ដោយដឹកតាមស្មារតីនៃសាមគ្គីភាព និងឯកភាពជាតិទាំងមូល។ ពួកគេមកទីនេះមិនត្រឹមតែជាអ្នកទស្សនាប៉ុណ្ណោះទេ ថែមទាំងជាកូនៗនៃប្រទេសនេះ មានសេចក្ដីស្រឡាញ់ដ៏ពិសិដ្ឋចំពោះមាតុភូមិ។

ភាពសប្បាយរីករាយរបស់ប្រជាជន មិនមែនគ្រាន់តែជាភាពរីករាយក្នុងពិធីបុណ្យ​ធំនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរស និងជំនាន់​មុន ដែលបានលះបង់ ដើម្បីដណ្តើមឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។ ពិធីបុណ្យ​ A ៨០ មិនត្រឹមតែជាឱកាស ដើម្បីលើក​តំកើងជ័យជំនះដ៏រុងរឿង ក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាង និងការពារមាតុភូមិក្នុងយុគសម័យថ្មី៕

 

 

រថយន្តដឹក​ទង់​ជាតិ។ រូបថត៖ កុង​ដាត / VNP
បណ្តាផែន​ក្បួន​ព្យុហយាត្រា​ឆ្លងកាត់​ផ្លូវ​នានា​ នៅរដ្ឋធានីហាណូយ។ រូបថត៖ កុង​ដាត / VNP
ប្រជាជនបានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅផ្លូវ ត្រាងធី (Trang Thi) ដើម្បីស្វាគមន៍ផែន​ក្បួនព្យហយាត្រា។ រូបថត៖ កុង​ដាត
ភ្ញៀវ​ទេសចរ​បរទេស​ចូល​រួម​ទស្សនា​ការ​ដង្ហែ​ក្បួនព្យុហយាត្រា។ រូបថត៖ កុងដាត / VNP
រូបថត៖ ថាញយ៉ាង / VNP
រូបថត៖ ថាញយ៉ាង / VNP
រូបថត៖ ថាញយ៉ាង / VNP
រូបថត៖ ខាញឡុង / VNP
រូបថត៖ ខាញឡុង / VNP
រូបថត៖ ខាញឡុង / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ ខាញឡុង / VNP
រូបថត៖កុងដាត / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ ហ្វ័ងហា/ VNP
រូបថត៖ កុងដាត / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ ហ្វ័ងហា / VNP
រូបថត៖ កុងដាត / VNP
រូបថត៖ វៀតគឿង / VNP
រូបថត៖ ហ្វ័ងហា / VNP
រូបថត៖ ខាញឡុង / VNP
រូបថត៖ ថាញយ៉ាង/ VNP
រូបថត៖ ថាញយ៉ាង/ VNP
រូបថត៖ ថាញយ៉ាង/ VNP
  • អត្ថបទ៖ កុង​ដាត រូបថត៖ កុង​ដាត វៀតគឿង ខាញឡុង ថាញយ៉ាង ហ្វ័ងហា / VNP

Top