ចាប់ពីព្រឹកព្រលឹមថ្ងៃទី ១៨ ឧសភា មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសបានប្រមូលផ្តុំគ្នានៅទីលានប្រវត្តិសាស្ត្រ បាឌីញ (Ba Dinh) ដើម្បីមកទស្សនា និងគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់គាត់ (ថ្ងៃទី ១៩ ឧសភា ១៨៩០ ដល់ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥)។ ប្រជាជនជាច្រើនបានឈរតម្រង់ជួរ និងរង់ចាំពេលវេលា ដើម្បីចូលក្នុងវិមានតម្កល់សពលោកប្រធាន ហូជីមីញ ដើម្បីសម្តែងនូវការគោរព និងដឹងគុណដ៏វិសេសវិសាលចំពោះមេដឹកនាំជាទីស្រឡាញ់របស់ប្រទេសជាតិ។
ទីលាន បាឌីញ (Ba Dinh) មានភាពស្រស់ស្អាតជាមួយនឹងទង់ជាតិ និងផ្កា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃថ្ងៃកំណើតរបស់ប្រធានហូជីមិញ។ រូបថត៖ ថាញយ៉ាង
នៅវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ក្រុមពិធីការនៃកងទ័ពប្រជាជនវៀតណាម ដែលពាក់ឯកសណ្ឋានដ៏ឧឡារិក បានប្រារព្ធពិធីបង្ហូតទង់ជាតិ។ រូបថត៖ ថាញយ៉ាងân Việt Nam với lễ phục trang nghiêm thực hiện nghi thức thượng cờ. Ảnh: Thanh Giang
ទង់ជាតិពណ៌ក្រហមដែលមានផ្កាយពណ៌លឿងបានហោះហើរ ក្នុងសំឡេងភ្លេងជាតិដ៏អស្ចារ្យ។ រូបថត៖ ថាញយ៉ាង
កងកិត្តិយស ក្បួនដង្ហែនៅខាងមុខវិមានតម្កល់សពលោកប្រធាន ហូជីមិញ ។ រូបថត៖ ថាញយ៉ាង
មនុស្សជាច្រើនឈរតម្រង់ជួរនៅទីលាន បាឌីញ តាំងពីព្រឹកព្រលឹម ដើម្បីរង់ចាំចូលក្នុងវិមានតម្កល់សពលោកប្រធាន ហូជីមិញ ។ រូបថត៖ កុងដាត
បរិយាកាសដ៏អធិកអធមនៅវិមានតម្កល់ សពលោកប្រធាន ហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។ រូបថត៖ កុងដាតt
កម្រងផ្កាត្រូវបាននាំមកដោយប្រជាជន ហើយដាក់យ៉ាងឱឡារិក នៅខាងមុខវិមានតម្តល់សពលោកប្រធាន ហូជីមិញ ដែលបង្កើតលំហដ៏ឧឡារិក ។ រូបថត៖ កុងដាតt
ភាពសប្បាយរីករាយរបស់សិស្សានុសិស្ស បន្ទាប់ពីបានចូលគោរពវិញាណក្ខន្ធ លោកប្រធាន ហូជីមិញ។ រូបថត៖ ថាញយ៉ាង
គ្រួសារច្រើនជំនាន់បានចូលគោរពវិញាណក្ខន្ធលោកប្រធាន ហូជីមិញ ក្នុងឱកាសពិសេសនេះ។ រូបថត៖ ថាញយ៉ាង
ភ្ញៀវទេសចរបរទេសជាច្រើន បានចូលគោរពវិញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ រូបថត៖ កុងដាត
ទោះបីអាកាសធាតុក្តៅយ៉ាងណាក៏ដោយ សិស្ស រីករាយណាស់ដែលបានចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ ។ រូបថត៖ ថាញយ៉ាងg
សិស្សានុសិស្សមកពី ខេត្តបាក់កាន (Bac Kan) បានថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបានចូលគោរពវិញ្ញាណក្ខន្ធ លោកប្រធាន ហូជីមិញ ។ រូបថត៖ កុងដាត
បរិវេណក្នុងកេរដំណែលប្រវត្តិសាស្ត្រលោកប្រធាន ហូជីមិញ បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជា ការតាំងពិព័រណ៍រូបថតអំពីបុព្វហេតុ និងជីវភាពរបស់លោកប្រធាន ហូជីមិញ ការដាក់តាំងវត្ថុបុរាណទាក់ទងនឹង លោកប្រធាន ហូជីមិញ ។ រូបថត៖ កុងដាត
ប្រជាជនទៅទស្សនាសារមន្ទីរ ហូជីមិញ។ រូបថត៖ កុងដាត
ភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុក ទស្សនាភាពយន្តអំពីជីវិត និងអាជីពរបស់លោកប្រធាន ហូជីមិញ។ រូបថត៖ កុងដាត
បរិវេណក្នុងកេរដំណែលប្រវត្តិសាស្ត្រលោកប្រធាន ហូជីមិញ បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជា ការតាំងពិព័រណ៍រូបថតអំពីបុព្វហេតុ និងជីវភាពរបស់លោកប្រធាន ហូជីមិញ ការដាក់តាំងវត្ថុបុរាណទាក់ទងនឹង លោកប្រធាន ហូជីមិញ ។ រូបថត៖ ថាញយ៉ាង
ប្រជាជនជាច្រើនឈរតម្រង់ជួរ ទៅទស្សនាផ្ទះឈើផុតពីដី របស់លោកប្រធានហូជីមិញ ក្នុងកេរដំណែលលោកប្រធាន ហូជីមិញ ។ រូបថត៖ កុងដាត
ប្រជាជនជាច្រើនឈរតម្រង់ជួរ ទៅទស្សនាផ្ទះឈើផុតពីដី របស់លោកប្រធានហូជីមិញ ក្នុងកេរដំណែលលោកប្រធាន ហូជីមិញ។ រូបថត៖ កុងដាត
- Thực hiện: Công Đạt - Thanh Giang