• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។ ជាឆ្នាំដំបូងក្រោយពីច្របាច់បង្រួមបញ្ចូលអាជ្ញាធរមូលដ្ឋាន មាមីងបងប្អូនជនជាតិ ហាញី នៅឃុំ ធូលុម ថ្មី (បង្រួមបញ្ចូលគ្នាពីឃុំ កាឡាំង និងឃុំ ធូលុម ចាស់) ទទួលបុណ្យចូលឆ្នាំប្រពៃណីជនជាតិដោយពេលបាយ សហគមន៍។ 

បុណ្យចូលឆ្នាំប្រពៃណីឆ្នាំនេះរបស់មាមីងបងប្អូនសប្បាយ និងកាន់តែមានអត្ថន័យថែមទៀតខណៈពេលសិល្បៈ "ស្វែ ហាញី" និងសម្តែងវីរកថា "សាញ៉ាកា" ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ព្រមទាំងជាលើកដំបូងប្រជាជនទាំង ១៦ ភូមិក្នុងឃុំរៀបចំពេលបាយជុំគ្នា។ ពិធីកិច្ច ប្រពៃណី សម្លៀកបំពាក់ស្រស់ឆើតឆាយ ចង្វាក់រាំ ទំនុកចម្រៀង និងមុខអាហារដិតដាមអត្តសញ្ញាណទាំងឡាយ បានបង្កើតទៅជាផ្ទាំងគំនូរវប្បធម៌ល្អឯករបស់ប្រជាជននៅទីនេះ។

នាឱកាសបុណ្យចូលឆ្នាំប្រពៃណី គ្រួសារជនជាតិ ហាញី ណាក៏កាប់ជ្រូកដែរ។ ជាលក្ខណៈមួយក្នុងចំណោមលក្ខណៈវប្បធម៌ជំនឿវិញ្ញាណដ៏ល្អឯកនៅតែបានមាមីងបងប្អូនថែរក្សាគឺទំនៀមទម្លាប់ "មើលថ្លើមជ្រូក" ដើម្បីទាយស្ថានភាពសុខភាពសមាជិកទាំងឡាយ ក្នុងគ្រួសារក៏ដូចជាលទ្ធភាពរដូវកាលឆ្នាំ​ខាងមុខមានអំណោយផលទ្វេដងឬអត់។ 

នៅដែនដីទីកន្លែងដែលមានដងទន្លេ ដា ហូរចូលមកដែនដី វៀតណាម បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី មិនត្រឹមតែជាឱកាសដើម្បីកូនចៅមូលមីរ ជូនពរបុណ្យចូលឆ្នាំឪពុកម្តាយ យាយតា រំលឹកនឹកដល់បុព្វបុរស សួរសុខទុក្ខបងប្អូនសាច់ញាតិប៉ុននោះទេ ថែមទាំងជាពេលវេលាដ៏ពិសិដ្ឋដើម្បីមនុស្សម្នាក់ៗ សម្លឹងមើលឡើងវិញមួយឆ្នាំបានកន្លង​ផុតទៅ ទន្ទឹងរង់ចាំឆ្នាំថ្មីមួយដោយមានជំនឿ និងក្តីសង្ឃឹម៕

 

ទំនៀមទម្លាប់មើលថ្លើមជ្រូកដើមឆ្នាំបានមានយូរលង់ណាស់មកហើយត្រូវបានផ្ទេរឆ្លងកាត់ជាច្រើនជំនាន់របស់ជនជាតិ ហាញី ហើយនេះក៏ជាកិច្ចការសំខាន់បំផុតនៃផ្ទះនីមួយៗ ក្នុងថ្ងៃដើមឆ្នាំថ្មី។
កូនឬចៅខណៈពេលជូន ឬទទួលអំណោយមកវិញត្រូវតែឱនក្បាលសុភាពរាបសា ដើម្បីសម្តែងទឹកចិត្តគោរពដោយស្មោះចំពោះអ្នកផ្តល់កំណើត។
ទិវាបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី គឺជាឱកាសដើម្បីកូនចៅមកធ្វ់ពិធីបុណ្យចូលឆ្នាំ និងជូនពរយាយតា ឳពុកម្តាយ។
នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។
ជាពិសេស ក្នុងទិវាបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី គូស្វាមីភរិយាទាំងឡាយទើបតែរៀបការហើយថ្មីថ្មោងត្រូវតែយកអំណោយទៅដល់ផ្ទះសាច់ញាតិដើម្បីធ្វើ លី (ធ្វើពិធីសែនទោងដើម្បីបណ្តេញខ្មោចព្រាយ និងបួងសួងសុំលាភសំណាង)។
បរិយាកាសភូមិនិគមកាន់តែអ៊ូអរខណៈពេលកូនចៅយកអំណោយទៅជូនពរបុណ្យចូលឆ្នាំយាយតា បងប្អូនសាច់ញាតិ។
ថ្ងៃបុណ្យចូលឆ្នាំ ស្ទើរតែទាំងអស់ក្រុមគ្រួសារជនជាតិ ហាញី ណាក៏មានសាច់ព្យួរលើធ្នើចង្រ្កានដែរ។
ចំពោះជនជាតិ ហាញី បុណ្យចូលឆ្នាំមិនអាចខ្វះសាច់ជ្រូកបានឡើយ បានជាពេលបុណ្យចូលឆ្នាំឈានមកដល់គ្រួសារណាក៏ត្រូវតែកាប់ជ្រូកយ៉ាងហោចណាស់មួយក្បាលដែរ។ចំពោះជនជាតិ ហាញី បុណ្យចូលឆ្នាំមិនអាចខ្វះសាច់ជ្រូកបានឡើយ បានជាពេលបុណ្យចូលឆ្នាំឈានមកដល់គ្រួសារណាក៏ត្រូវតែកាប់ជ្រូកយ៉ាងហោចណាស់មួយក្បាលដែរ។
ថ្ងៃដំបូងនៃឆ្នាំ គូស្វាមីភរិយាទាំងឡាយអង្គុយជិតគ្នាជូនពរគ្នាសុខភាពល្អ សុខសាន្ត។
  • តាម km-dantocmiennui.baotintuc.vn

Top