• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

បដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥)៖ ជ័យជំនះនៃលទ្ធិស្នេហាជាតិ និងសេចក្តីប្រាថ្នានូវឯករាជ្យជាតិ

បដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ គឺជាជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជាតិវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត និងអ្នកដឹកនាំ ង្វៀន អាយក្វឹក (Nguyen Ai Quoc) - ហូជីមិញ (Ho Chi Minh)។ ក្នុងស្មារតីសមាគ្គី យកឈ្នះលើការលំបាក និងការលះបង់ទាំងអស់ ប្រជាជនវៀតណាមបានផ្តួលរំលំការគ្រប់គ្រងរបស់ជប៉ុន និងបារាំង បំបែកច្រវាក់នៃទាសភាព បញ្ចប់របបសក្តិភូមិ និងធ្វើឱ្យប្រជាជនជាម្ចាស់ប្រទេសរបស់ពួកគេ។ បដិវត្តន៍ខែសីហា បានបដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដោយបើកជំពូកថ្មីមួយក្នុងប្រវត្តិសាស្ត្រជាតិ បញ្ជាក់ពីជ័យជំនះនៃលទ្ធិស្នេហាជាតិ និងសេចក្តីប្រាថ្នានូវឯករាជ្យជាតិ ព្រមទាំងលើកទឹកចិត្តយ៉ាងខ្លាំងដល់ចលនារំដោះជាតិនៅលើពិភពលោក៕

ចលនាតស៊ូបដិវត្តន៍ ក្នុងអំឡុងឆ្នាំ១៩៣០-១៩៣១ កំពូលនៃបដិវត្តន៍គឺ ស្វូវៀត ង៉េ-ទិញ (Xo viet Nghe Tinh) បានផ្ទុះឡើង ដែលជាការហាត់សមទូទៅលើកដំបូងនៃបដិវត្តន៍វៀតណាមដឹកនាំដោយបក្ស របស់វណ្ណៈកម្មករ ដែលបានក្លាយជាព្រឹត្តិការណ៍ដ៏រុងរឿងមួយ ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម។ រូបថត៖ VNA
នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៤១ អ្នកដឹកនាំ ង្វៀន អាយគ្វឹក (Nguyen Ai Quoc) និងសមមិត្ត ឡេ ក្វាងបា (Le Quang Ba) សមមិត្ត ភុង ជីគៀន (Phung Chi Kien) សមមិត្ត ថឺអាន (The An) សមមិត្ត ដាំង វ៉ាន់ កាប (Dang Van Cap) និង សមមិត្ត ហ័ង វ៉ាន់ ឡុក (Hoang Van Lo) បានឆ្លងកាត់បង្គោលព្រំដែនលេខ ១០៨ រវាងវៀតណាម និងចិន ហើយបានមកដល់ ប៉ាកប៉ូ (Pac Po) (ឃុំ ទ្រឿង ហា (Truong Ha) ស្រុក ហាក្វាង (Ha Quang) ខេត្ត កៅ បាំង (Cao Bang)) ដែលជាកន្លែង «សម្ងាត់» មាន «របាំងការពារដ៏ធំ និងផ្លូវដកថយ»។ រូបថត៖ VNA
នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩៤០ ការក្រោកឈរឡើង បានផ្ទុះឡើងនៅតំបន់ជាច្រើនក្នុងភាគខាងត្បូង ។ រួមជាមួយនឹងការក្រោកឈរឡើងតស៊ូ បាកសឺន (Bac Don) នៅភាគខាងត្បូងគឺជា "សញ្ញានៃការបះបោរទូទាំងប្រទេស" ដែលជាការហាត់សមទូទៅលើកទីពីរសម្រាប់ជ័យជម្នះនៃបដិវត្តន៍ខែសីហាក្នុងឆ្នាំ 1945។ រូបថត៖ VNA
អង្គភាពទ័ពព្រៃដំបូងគេនៅវៀតណាមដឹកនាំដោយបក្ស ដែលត្រូវបានបង្កើតឡើងនៅបាកសឺន (Bac Son) (ខេត្តកាវឡាង (Cao Lang)) ក្នុងឆ្នាំ ១៩៤០។ រូបថត៖ VNA
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ កងទ័ពឃោសនារំដោះវៀតណាមដែលជាអង្គភាពដើមរបស់កងទ័ពប្រជាជនវៀតណាម ត្រូវបានបង្កើតឡើងនៅកាវបាង (Cao Bang) ក្រោមការបញ្ជារបស់សមមិត្ត វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ដែលបង្កើតស្ថានភាពថ្មីមួយនៅលើសមរភូមិប្រយុទ្ធប្រដាប់អាវុធបដិវត្តន៍។ រូបថត៖ VNA
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ ប្រជាជនរាប់រយរាប់ពាន់នាក់មកពីទីក្រុងហាណូយ និងខេត្តជុំវិញបានដង្ហែក្បួនតាមដងផ្លូវផ្សេងៗ គ្នាទៅកាន់ទីលានរោងមហោស្រពហាណូយ ដើម្បីចូលរួមក្នុងពិធីមិទ្ទីញដ៏ធំ ដែលមិនធ្លាប់មានពីមុនមករបស់ប្រជាជនបដិវត្តន៍ ដើម្បីគាំទ្រដល់ការតស៊ូប្រយុទ្ធ និង ដណ្តើមអំណាច។ រូបថត៖ VNA
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលានបាឌីញ ក្នុងទីក្រុងហាណូយ លោកប្រធានហូជីមិញបានអាន «សេចក្តីប្រកាសឯករាជ្យ» ដោយប្រកាសពីកំណើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម - រដ្ឋប្រជាធិបតេយ្យប្រជាជនដំបូងគេនៅអាស៊ីអាគ្នេយ៍។ រូបថត៖ VNA
  • អនុវត្ត៖ VNP / VNA

Top