• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ទទួលបទពិសោធន៍សិល្បៈជាតិតាមរចនាបថប្រពៃណី

ថ្មីៗនេះនៅមជ្ឈមណ្ឌលដោះដូរវប្បធម៌នៃផ្លូវចាស់ (លេខ ៥០ផ្លូវ​ ដាវ​យុយទឹ (Dao Duy Tu)) បានប្រព្រឹត្តិឡើងនូវកម្មវិធីសិល្បៈដោយប្រធានបទ "លន្លង់លន្លោចសំនៀង​ខ្លុយ និង​ចាប៉ី " ។ នេះ​គឺ​ជា​កម្មវិធី​តន្ត្រី​ដែល​ឧទ្ទេសនាម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​និង​ក្រៅប្រទេស​អំពី​តន្ត្រី​បុរាណ និងសម័យនេះ ​នៃរាជធានី ថាំងឡុង - ហាណូយ (Thang Long - Ha Noi)

កម្មវិធីសិល្បៈត្រូវបានរៀបចំឡើងដោយសិល្បករ សិល្បការិនីនៃក្រុមសិល្បៈ ដុង​គីញកូ​ញ៉ាក (Dong Kinh Co Nhac) ក្នុងឆ្នាំ ២០១៣ និងបានឧទ្ទេសនាមដល់សហគមន៍អន្តរជាតិ ក្នុងឆ្នាំ ២០១៤  នៅសាលប្រគុំតន្ត្រីនៃសារមន្ទីរវត្ថុបុរាណអាស៊ី Musée Guimet Paris និងតាមរយៈរលកវិទ្យុ​នៃស្ថានីយ៍វិទ្យសម្លេង France Musicបណ្ដាសិល្បៈ​ដូចជាចម្រៀង​ចែវ (Cheo) ច្រៀង​សាំ (Sam) ចម្រៀង​កា​ទ្រូ (Ca Tru) ... ត្រូវបានបង្ហាញ​យ៉ាង​សាមញ្ញ ។ សិល្បករ និងតន្ត្រីករអង្គុយលើកន្ទែល កែះចាប៉ី និងច្រៀងដោយមិន​ប្រើឧបករណ៍បំពងសំឡេងដូចជា មីក្រូហ្វូន... ដោយភាពសាមញ្ញនោះបាននាំឱ្យតន្ត្រីបុរាណកាន់តែជិតស្និទ្ធជាមួយទស្សនិកជន។

កម្មវីធី  "លន្លង់លន្លោចសំនៀងខ្លុយនិង​ចាប៉ី" គឺជាបទភ្លេងដែលតភ្ជាប់ភាពថ្លៃថ្នូរនៃតន្ត្រីប្រពៃណីដែលបាន និងកំពុងអភិវឌ្ឍជាមួយនឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់អតីតរាជធានី ដោយមានការចូលរួមពីសិល្បករសិល្បការិនីល្បីៗជាច្រើននៅវៀតណាមជាមួយចម្រៀងចែវ (Cheo) កាទ្រូ (Ca Tru)  ស្វឹម (Xam) រឿង តន្ត្រីប្រពៃណីវៀតណាម ដោយមានការចូលរួមពីសិល្បករប្រជាជន ម៉ាន​ធូ (Man Thu) សិល្បករប្រជាជន ថាញ​ហ័រ (Thanh Hoai) សិល្បករប្រជាជន មីញ​ហ្គាយ (Minh Gai) សិល្បករប្រជាជន ធុយ​ង៉ឹន (Thuy Ngan) សិល្បករប្រជាជន ស្វឹន​ហាច (Xuan Hoach), សិល្បករប្រជាជន ហុង​គៀន (Hong Kien), សិល្បការិនីឆ្នើម គៀវអាញ ( Kieu Oanh)  សិល្បករឆ្នើម វ៉ាន់​ជីញ (Van Chinh) សិល្បករឆ្នើម ហ៊ឹវ​ដាត (Huu Dat) សិល្បករឆ្នើម ស្វឹនគ្វី ( Xuan Quy) សិល្បករឆ្នើម ឌឹក​មឿយ (Duc Muoi)

ដោយប្រធានបទនៃកម្មវិធី "លន្លង់លន្លោចសំនៀងខ្លុយនិង​ចាប៉ី "។ សិល្បករ សិល្បការិនីបាននាំទស្សនិកជនទទួលបទពិសោធន៍នូវសម្លេងតន្ត្រី និងសម្របខ្លួនចូលក្នុងជម្រៅមួយនៃប្រវត្តិសាស្ត្ររាប់​ពាន់​ឆ្នាំរបស់តន្ត្រីប្រពៃណីវៀតណាម។ ខ្លុយ និងចាប៉ីគឺជាឧបករណ៍ភ្លេងផង និងជាព្រលឹងនៃតន្ត្រីប្រពៃណីវៀតណាម​ផង។ ពី​ដើមពកធ្វើ​ជា​ខ្លុយ ពីសូត្រធ្វើ​ជា​ខ្សែ​ចាប៉ី​។ ដើមពក គឺជានិមិត្តរូប​បុរស រីឯសូត្រជានិមិត្តរូបស្ត្រី។

រដ្ឋធានីហាណូយ (Ha Noi) ជាទីក្រុងដែលមានអាយុកាល ១០០០ ឆ្នាំ ដែលមានប្រវត្តិតន្ត្រីសម្បូរបែប ប្លែកៗ និងលក្ខណៈពិសេសត្រូវបាន​បង្ហាញឡើងវិញយ៉ាងរស់រវើក។ កម្មវិធី "លន្លង់លន្លោចសំនៀងខ្លុយនិង​ចាប៉ី" បានឧទ្ទេសនាមអំពីតន្ត្រីអតីតកាល និងបច្ចុប្បន្ននៃអតីតរាជធានី ថាំងឡុង - ដុង​ដូ -ហាណូយ (Thang Long - Dong Do Ha Noi)។ ដោយមានទំនុកចម្រៀង ទំនុកភ្លេង និងចង្វាក់នៃប្រភេទតន្ត្រីបុរាណវៀតណាម ជាមួយនឹងភាសាសហសម័យនៃឆាក​សំដែងដែល​សម្តែងដោយសិល្បករឈានមុខ និងតន្ត្រីករគំរូ។  កម្មវិធីមាន​គោល​ដៅថា តាមរយៈតន្ត្រីវៀតណាម នឹងបញ្ជូនទៅកាន់ទស្សនិកជនក្នុងស្រុក និងបរទេសនូវចំណាប់អារម្មណ៍វប្បធម៌ដ៏ស្រស់ស្អាតអំពីប្រជាជន អរិយធម៌ និងប្រវត្តិសាស្រ្ត តំបន់​ផ្លូវបុរាណនៃ​រដ្ឋធានី។

អនុវត្ត៖ត្រឹន​ថាញ​យ៉ាង

 

កម្មវិធី "លន្លង់លន្លោចសំនៀងខ្លុយ និងចាប៉ី" បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលដោះដូរវប្បធម៌ផ្លូវបុរាណ លេខ ៥០ ផ្លូវ ដាវយុយទឹ (Dao Duy Tu)។ រូបថត៖ ត្រឹនថាញយ៉ាង
នៅក្នុងកម្មវិធីនេះ សិល្បករ សិល្បការិនី និងតន្រ្តីករអង្គុយលើកន្ទេល កែះចាប៉ី និងច្រៀងមិនប្រើឧបករណ៍បំពងសម្លេង ។ រូបថត៖ ត្រឹនថាញយ៉ាងg
សិល្បៈចម្រៀងចែវ (Cheo) ត្រូវបានបង្ហាញតាមរចនាបទប្រពៃណីក្នុងកម្មវិធី។ រូបថត៖ ត្រឹនថាញយ៉ាង
ឆាកសម្ដែង លោកតាអៀវប្រពន្ធវ័យក្មេងទៅ លេងបុណ្យ។ រូបថត៖ ត្រឹនថាញយ៉ាង
ច្រៀងកាទ្រូ (Ca Tru) មានប្រភពចេញពីតន្ត្រីដែលសម្តែងក្នុងរាជវាំង លី (Ly) (សតវត្សទី XI - XIII)។ ប៉ុន្តែចំនួនបទចម្រៀង កាទ្រូ (Ca Tru) បានរក្សាទុករហូតដល់សព្វថ្ងៃនេះ គឺមានតែពីសតវត្សទី ១៨ ដែលបានសម្តែងដោយសិល្បករ សិល្បការិនីក្នុងកម្មវិធី។ រូបថត៖ ត្រឹនថាញយ៉ាង
សិល្បករប្រជាជន ថាញហ័រ (Thanh Hoai) ក្នុងបទចម្រៀងចែវ (Cheo) ។ រូបថត៖ ៖ ត្រឹនថាញយ៉ាង
សិល្បការិនីប្រជាជន មីញហ្គាយ (Minh Gai) បំប្លែងខ្លួនក្នុងឆាកសម្ដែង" ងៀតកូ (Nguyet Co) ប្រែទៅជាកញ្ជ្រោង" ។ រូបថត៖ ៖ ត្រឹនថាញយ៉ាង
សិល្បករ សិល្បការិនី នៅក្នុងកម្មវិធីនេះ បាននាំ ទស្សនិកជន ពីអារម្មណ៍មួយទៅកាន់អារម្មណ៍មួយតាមទម្រង់សិល្បៈប្រពៃណីផ្សេងគ្នា។
សិល្បករ សិល្បការិនី បានជួបសំណេះសំណាល ជាមួយទស្សនិកជន ក្នុងអំឡុងពេលសម្តែង។ រូបថត៖ ត្រឹនថាញយ៉ាង
សិល្បករ សិល្បការិនី នៅក្នុងកម្មវិធីនេះ បាននាំ ទស្សនិកជនពីអារម្មណ៍មួយទៅកាន់អារម្មណ៍មួយ តាមទម្រង់សិល្បៈប្រពៃណីផ្សេងគ្នា។
  • អនុវត្ត៖ត្រឹន​ថាញ​យ៉ាង

Top