• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ខេត្ត ហាយ៉ាង (Ha Giang) នៅរដូវផ្កាបាក់វីត (Buckwheat)

ខណៈពេល​អាកាសធាតុ​ឈានចូលរដូវស្លឹកឈើជ្រុះ តំបន់​ខ្ពង់រាបថ្មនៃខេត្ត ហាយ៉ាង (Ha Giang) ពាក់អាវ​ពណ៌​ផ្កាឈូកដ៏ត្រចះត្រចង់នៃវាលផ្កាបាក់វីត (Buckwheat)។ នេះគឺជាពេលវេលា​ដ៏ពិសេស​បំផុតក្នុង​ឆ្នាំ នៅពេលដែល​ធម្មជាតិ​​ហាក់ដូចជាគូរនូវផ្ទាំង​គំនូរដ៏រស់រវើកមួយ ចំ​កណ្តាល​ភ្នំថ្មដ៏មហិមា។

នៅតំបន់ខាងដើមនៃមាតុភូមិ សូម្បី​តែ​ប្រជាជន​រស់​នៅ​ទី​នេះ​ក៏​មិន​ដឹង​ថា ​ផ្កាប្រភេទ​នេះមានវត្តមានពីកាល​ណា​ដែរ។ គេគ្រាន់តែដឹងថា នេះគឺជាដំណាំស្បៀង​អាហារមួយ ដែល​ប្រើជា​គ្រឿងផ្សំ​​សម្រាប់ផលិតស្រាឆ្ងាញ់ និងនំជាឈ្ងុយឆ្ងាញ់ដែលដូនតាពួកគេបានបន្សល់គ្រាប់ពូជមកទុកដូចជា «កេរ»។ ផ្ការបស់ដំណាំនេះតូច និង​មានពណ៌សផ្កាឈូក បន្ទាប់ប្ដូរទៅជាពណ៌ស្វាយខ្ចី ត្របផ្កា​បណ្តុំទៅជា​រាង​បួនជ្រុងព្នាយស្រួច មានរាងត្រីកោណបីមុខ ​នៅចំ​កណ្តាល​ជាគ្រាប់ជីពចរដ៏មានតម្លៃ។

បាក់វីត (Buckwheat)  - ប្រភេទផ្កាស្តើង ប៉ុន្តែមានកម្លាំងរស់នៅមួនពូកែនៅតំបន់ខ្ពង់រាប​។ ត្របផ្កាមានរាងតូច ស្តើង  ប៉ុន្តែ​បង្កើត​ជាបរិយាកាស​ពោរពេញទៅដោយពណ៌ផ្កាឈូកគ្មានទីបញ្ចប់ ដោយឱប​ចង្កេះភ្នំនិងជ្រលងជ្រៅ។ ចាប់ពី​ខែ​វិច្ឆិកា ដល់ខែធ្នូ​ជា​រៀងរាល់ឆ្នាំ ផ្ទៃមេឃទាំងមូលនៃខេត្ត ហាយ៉ាង (Ha Giang) ​ហាក់ដូចជា​បាន​លាប​ពណ៌​ផ្កាឈូក​ស្រស់ថ្លា។

ពីទីក្រុង ហាយ៉ាង (Ha Giang) ផ្លូវ "សុភមង្គល" នឹងនាំអ្នកទៅកាន់ទឹកដីនៃផ្កាបាក់វិត (buckwheat) ។ ខ្ពង់រាបថ្មដុង​វ៉ាន (Dong Van)​ ត្រូវបានគេស្គាល់ថា នេះជាដីស្រេកទឹក ដែលពោរ​ពេញ​ដោយថ្មដែល​មាន​រូបរាង​ត្រចៀក​ឆ្មា​ ប៉ុន្តែ​រៀងរាល់ចុងខែវិច្ឆិកា និងដើមខែធ្នូ វាលផ្កាបាក់វិត (buckwheat) រីក​ស្គុះស្គាយ​នៅលើចង្កេះភ្នំ​ គ្រប់ភូមិក្នុងតំបន់ ស៊ូង​ឡា (Sung La)  និង​ផុកាវ (Pho Cao) ស្ថិតក្នុងស្រុក ដុងវ៉ាន់ (Dong Van) ឬកន្លែងខ្លះនៅតាមបណ្តោយផ្លូវ​ទៅ​កាន់ស្រុក​ដុងវ៉ាន់ (Dong Van) និង ស្រុក ម៉ែវវ៉ាក់ (Meo Vac) និងផ្លូវពីស្រុក​ ដុង​វ៉ាន់ (Dong Van) ទៅកាន់ ស្រុក​ ម៉ែវវ៉ាក់ (Meo Vac) ឆ្លងកាត់ផ្លូវឆ្លង​ភ្នំម៉ាពីឡែង (Ma Pi Leng) ដ៏អស្ចរ្យ ដែល​បង្កើត​ជាតំបន់​ខ្ពង់រាប​ពណ៌​ផ្កាឈូកដ៏ត្រចេះត្រចង់ ទាក់ទាញ​មនុស្សជាច្រើន​នាក់៕

 

 

មានតែពេលណាមកខេត្ត ហាយ៉ាង (Ha Giang) ភ្ញៀវទេសចរពិតជាមានអារម្មណ៍ពេញចិត្តនៅពេលគេបានគយគន់ផ្កាបាត់វីត (buckwheat) ដុះនៅជួរភ្នំថ្ម។
ដោយសារស្ថិតក្នុងអំបូរស្រូវ ត្រូវបានដុះពន្លកចេញពីសំបករុំខាងក្រៅគ្រាប់ស្រូវ និងគ្រាប់ពោត ស្លឹកមានរាងត្រីកោណ ចាប់ពីពេលនោះផ្កាប្រភេទនេះត្រូវបានគេហៅថា "ផ្កាបាក់វីត (Buckwheat) ។
ប្រជាជនក្នុងស្រុកតែងតែយកម្សៅពីផ្លែបាក់វីត ដើម្បីធ្វើនំ ឬប្រើគ្រាប់លាយជាមួយគ្រាប់ពោតដើម្បីធ្វើស្រា បង្កើតបានជារសជាតិពិសេស... នៅកន្លែងខ្លះគេប្រើជាចំណីសម្រាប់ចិញ្ចឹមសត្វ។
ផ្កាមានភាពស្រស់ស្អាតបែបធម្មជាំតិ រីកដុះដាលនៅតាមវាលស្រែ ដុះលើថ្មភ្នំ លេចចេញក្រោយផ្ទះដែលមានជញ្ជាំងចាស់ៗ ឬបង្វៀនខ្លួនដូចខ្មាសអៀននៅតាមបណ្តោយផ្លូវជាតិ។
ជ្រលង ស៊ូងឡា (Sung La) ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ស្រស់ស្អាតបំផុតសម្រាប់ទស្សនាផ្កាបាក់វីត (buckwheat) នៅខេត្តហាយ៉ាង (Ha Giang)។
ភាពស្រស់ស្អាតនៃផ្កាបាក់វីត (buckwheat) ទាក់ទាញភ្ញៀវទេសចរទៅកាន់ខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van)។
ផ្កាបាក់វីត (Buckwheat) មានតែពណ៌ស្រស់ស្អាត ប៉ុន្តែផ្កានេះគ្មានក្លិនក្រអូប៊ទេ។ ផ្កាស្តើងៗ ស្ទើរតែមិនស្អាតខ្លាំងទេ ប្រសិនបើនៅខាងមុខ ខាងក្រោយបានហ៊ុំព័ទ្ធដោយផ្កាបាក់វីតរាប់ពាន់ ដែលបំភ្លឺក្រោមពន្លឺនៃព្រះអាទិត្យនៃរដូវរងា។
ផ្កាបាក់វីត (Buckwheat) មិនមានក្លិនក្រអូបទេ ក្តិបផ្កានីមួយៗ មានរាងត្រីកោណ ប៉ុន្តែក្រោមពន្លឺនៃព្រះអាទិត្យពេលព្រឹក ផ្កានេះនឹងរីកជា ៥ ត្របកស្ដើងៗ។
ផ្កាមានភាពស្រស់ស្អាតបែបធម្មជាតិ រីកដុះដាលនៅតាមវាលស្រែ ដុះលើថ្មភ្នំ លេចចេញក្រោយផ្ទះដែលមានជញ្ជាំងចាស់ៗ ឬបង្វៀនខ្លួនដូចខ្មាសអៀន នៅតាមបណ្តោយផ្លូវជាតិ។
យុវជនជាច្រើននាក់មកពីគ្រប់ទិស មកលេងខេត្ត ហាយ៉ាង (Ha Giang) ដើម្បី “គយគន់ផ្កា”។
តិបផ្កាតូចៗ ស្ដើង តុបតែងខេត្ត ហាយ៉ាង (Ha Giang) ដោយភាពស្រស់ស្អាត ដែលមិនមែនកន្លែងផ្សេងណា នៅលើភ្នំមានឡើយ។
  • អនុវត្ត៖ កុងដាត

Top