ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ trekking និងការឡើងភ្នំបានក្លាយជានិន្នាការនៃការធ្វើដំណើរដ៏ពេញនិយម ទាក់ទាញអ្នកដែលស្វែងរកពិសោធន៍ផ្សងព្រេង និងធម្មជាតិដ៏បរិសុទ្ធ។ ក្នុងចំណោមគោលដៅទាក់ទាញសម្រាប់អ្នកចូលចិត្ត trekking ភ្នំ តាសួ (Ta Xua) នៃខេត្ត អៀនបាយ (Yen Bai) ក្លាយជាឋានសួគ៌សម្រាប់ដំណើរផ្សងព្រេង នៅកណ្តាលភ្នំ និងព្រៃធម្មជាតិ។ ជាមួយនឹងទេសភាពដ៏អស្ចារ្យ ភាពសម្បូរបែបនៃអេកូឡូស៊ី និងផ្លូវដែលមិនទាន់បានស្វែងយល់ ភ្នំ តាសួ (Ta Xua) ផ្តល់នូវពិសោធន៍នូវការធ្វើដំណើរពិសេស និងពិបាកសម្រាប់អ្នកដែលចង់ស្វែងយល់ និងបំបែកកំណត់របស់ពួកគេ។
ទេសភាពដ៏អស្ចារ្យនៃជួរភ្នំ តាសួ (Ta Xua) ក្នុងស្រុក ត្រាមតៅ (Tram Tau) (ខេត្ត អៀនបាយ (Yen Bai)) បានក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ផ្សងព្រេង រវាងតំបន់ភ្នំនិងព្រៃឈើធម្មជាតិនៃភាគពាយ័ព្យ។ រូបថត៖ ត្រឹនហៀវ
ក្រុមភ្ញៀវទេសចរជនជាតិថៃធ្វើដំណើរឡើងភ្នំ ដើម្បីស្វែងយល់នូវកំពូលភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
សមុទ្រពពកពណ៌សព័ទ្ធជុំវិញភ្នំខ្ពស់ៗ និងជ្រោះជ្រៅដែលប្រដូចនឹងឆ្អឹងខ្នងដាយណូស័រ។ រូបថត៖ ត្រឹនហៀវ
ការ Trekking និងឡើងភ្នំបានក្លាយជានិន្នាការទេសចរណ៍ដ៏ពេញនិយមមួយ ដែលទាក់ទាញអ្នកដែលចង់ស្វែងរកពិសោធន៍ផ្សងព្រេង និងធម្មជាតិដ៏បរិសុទ្ធនៃភ្នំ និងព្រៃឈើភាគពាយ័ព្យ។ រូបថត៖ ត្រឹនហៀវ
ភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើល នៅពេលចូលព្រៃស្លែតាមផ្លូវឡើងកំពូលភ្នំតាសួ (Ta Xua)។ រូបថត៖ ត្រឹនហៀវ
ព្រៃធម្មជាតិសម្បូរទៅដោយដើមឈើព្រឹទ្ធាចារ្យដែលគ្របដណ្ដប់ដោយស្លែ និងដើមឈើបញ្ញើក្អែកដែលអ្នកឡើងភ្នំគេហៅថា "ព្រៃស្លែ" ។ រូបថត៖ ត្រឹនហៀវ
យុវជនថតរូបអនុស្សាវរីយ៍នៅកំពូលភ្នំ តាសួ (Ta Xua) ដែលមានកម្ពស់ ២៨៦៥ ម៉ែត្រ។ រូបថត៖ ត្រឹនហៀវ
ភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរណ៍ក្នុងដំណើរការឡើងដល់កំពូលភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
រូបភាពនៃចង្កេះភ្នំបញ្ឈរឡើងប្រដូចជាឆ្អឹងខ្នងដាយណូស័រ ជួនកាលលេចចេញនៅក្នុងសមុទ្រពពកនៅលើជួរភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
ផ្លូវភ្នំជាច្រើនកន្លែងដែលបានបែកបាក់ បង្កការលំបាកដល់ភ្ញៀវទេសចរពេលឡើងភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
រូបភាពភូមិសាស្ត្រ និងប្រថពីវិទ្យាសាស្ត្រធម្មតានៃតំបន់ភ្នំកំពូល តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
យុវជនជំនះលើភូមិសាស្ត្រដីដ៏ពិបាក ដើម្បីឡើងដល់កំពូលភ្នំ តាសួ (Ta Xua)។ រូបថត៖ ត្រឹនហៀវ
- អនុវត្ត៖ ត្រឹនហៀវ/ កាសែតរូបភាពវៀតណាម