• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ពិធីបួងសួងសូមសេចក្តី​សុខរបស់ជន​ជាតិតៃ

ពិធីបួងសួងសូមសេចក្តីសុខជាពិធីសំខាន់បំផុត បានផ្សារភ្ជាប់នឹងដំណាំដាំដុះនៃជនជាតិតៃ នៅស្រុកថិញដឹក (Thinh Duc) ខេត្តថៃង្វៀន (Thai Nguyen)។ ពិធីកិច្ចបួងសួងសូមសុខ ក្នុងពិធីបុណ្យទាន សំខាន់គឺពិធីកិច្ចបូជាទឹកដី បូជាទេវតា ដោយគោលបំណង ថ្លែងអំណរអរគុណដល់ទេវតា ដែលបានជួយថែរក្សាផ្តល់ភោគផលដំណាំ។

ពាក្យថា “ទៅស្រែ” និយាយជាភាសាជនជាតិតៃ ពោលថា “លុងតុង”។ ពិធីបុណ្យលុងតុងជាសកម្មភាពជំនឿប្រពៃណីពិសេសរបស់ជនជាតិតៃ អាចប្រៀបនឹងពិធីច្រត់ព្រះនង្គលរបស់ជនជាតិគិញ។

ការប្រព្រឹត្តទៅពិធីបុណ្យលុងតុង មានកត្តាជំនឿព្រះសិវលិង្គឥសូរនិងយោនី ការលូតលាស់ រីកចម្រើន បួងសួងប្រាថ្នាដំណាំបានអំណោយផល ឆ្នាំថ្មីធ្វើការរកស៊ីកាក់កប់។ ចំណែកពិធីកិច្ចបួងសួងសូម​សេចក្តី
សុខ ក្នុងពិធីបុណ្យលុងតុង ជាពិធីកិច្ចដ៏សំខាន់មួយ ដើម្បីបួងសួងសូមទឹកភ្លៀង អាកាសធាតុល្អ ដំណាំលូតលាស់ល្អអំណោយផល មនុស្សម្នាសុខុមរមនា ភូមិស្រុកសុខសាន។

មុនពេលប្រព្រឹត្តិពិធីកិច្ចបួងសួងសូម​សេចក្តី​សុខ អ្នកភូមិអ្នកស្រុកជនជាតិតៃ នៅស្រុកថិញដឹក (Thinh Duc) នឹងសូមថ្វាយបូជាដល់ទឹកដី ដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជននៃវង្សត្រកូល នូវបាច់ផ្កា គ្រឿងបូជា ព្រមទាំងបួងសួងសូមទេវតា ជួយថែរក្សាផ្តល់ទឹកភ្លៀង អាកាលធាតុល្អ ការងាររលូន សុខសាន អ្វីៗគ្រប់ប្រការ តែងទទួលបានសម្រេចជោគជ័យ។ ពិធីកិច្ចនឹងបានប្រព្រឹត្តទៅដោយលោកអាចារ្យ ឬចាស់ព្រឹទ្ធាចារ្យដែលបានអាចារ្យ ឬមេភូមិ អនុញ្ញាតឱ្យសំណែន។ បន្ទាប់មក សមាជិកតំណាងឱ្យវង្សត្រកូល កាន់គងឃ្មោះ ក្រាប់ រគាំង ត្រដោក គ្រឿងបូជា ធ្វើដំណើរជុំវិញបង្គោលដើមស្លាធម៌ ផ្ញើដំណឹងនិងបំណងប្រាថ្នាទៅដល់ទេវតា ដោយពឹងលើបង្គោលដើមស្លាធម៌ នាំផ្លូវសេនាទាំងទ្វេឱ្យចុះមកយាមនៅតំបន់ដីនោះ ឱ្យបានសុខសាន។
បន្ទាប់ពីលោកអាចារ្យធ្វើពិធីកិច្ចរួច ចម្រៀងថែនបុរាណក្នុងថែនទាំង១២របស់ជនជាតិតៃ ក៏ចាប់ផ្តើមសម្តែងឡើង អ្នកចម្រៀងថែនតំណាងឱ្យសត្វលោក ផ្ញើសំណើដល់ពពួកទេវតា។ បញ្ចប់ពិធីកិច្ចរួចរាល់ នឹងដល់ពិធីលេងល្បែងប្រជាប្រិយ លេចធ្លោបំផុតគឺជាល្បែងបោះឈូង។ នេះជាល្បែងលេងទាមទារភាពប៉ិនប្រសប់ ពីព្រោះតាមទស្សនាទានរបស់បងប្អួនជនជាតិ ត្រូវមានមនុស្សម្នាក់ បោះឈូងត្រូវចំរង្វង់មូល ធ្វើឱ្យដាច់ក្រដាស់ ឆ្នាំនោះទើបអ្នកស្រុកមានភោគផលដំណាំ និងអាកាសធាតុអំណោយផល។ ពិធីបួងសួងសូមសុខ នៅមានលក្ខណៈសាមគ្គីសហគមន៍ បង្ហាញពីបំណងប្រាថ្នារបស់ប្រជាជន ក្នុងការសម្រប់ខ្លួននឹងទឹកដី ធាតុញីឈ្មោល បួងសួងសូមឱ្យមនុស្សមានសុខភាពល្អ ជីវិតរស់នៅសម្បូរធូរធា សព្វសត្វសុខសាន៕

អនុវត្ត៖ មិញផឿង
ប្រែសម្រួល៖ រីកើង

លោកអាចារ្យត្រៀមសម្លៀកបំពាក់ មុខពេលធ្វើពិធីកិច្ចបួងសួងសូម​សេចក្តី​សុខ។
ពិធីបួងសួងសូមសេចក្តី​សុខ បូជាថ្វាយដល់ទឹកដី ទេវតា វិញ្ញាណក្ខន្ធបុព្វការីជននៃវង្សត្រកូល។
គ្រឿងបរិក្ខាត្រៀមទុកសម្រាប់ធ្វើពិធីបួងសួងសូមសេចក្តី​សុខរបស់លោកអាចារ្យ។
បញ្ចប់ពិធីកិច្ច ដោយឈុតសម្តែងថែនបុរាណ តំណាងឱ្យសត្វលោកផ្ញើដំណឹងសូមសេចក្តី​សុខ ទៅកាន់ទេវតា។
គ្រឿងបូជាមិនអាចខ្វះក្នុងពិធីបួងសួងសូមសេចក្តី​សុខនៃជនជាតិតៃ។
ពិធីកិច្ចដឹកនាំដោយអាចារ្យ ដែលមានកិត្យានុភាព បានមេភូមិអញ្ជើញមក។
ចង្រ្កង់តន្រ្តី បម្រើដល់ការសម្តែងចម្រៀងថែន។
ក្រោយពីលោកអាចារ្យធ្វើពិធីកិច្ចរួច សមាជិកតំណាងឱ្យវង្សត្រកូល ដៃកាន់រគាំង គងឃ្មោះ ត្រដោក ចង្រ្កង់ ដើរជុំបង្គោលដើមស្លាធម៌។
ក្នុងពិធីបួងសួងសូមសេចក្តី​សុខ មិនអាចណាខ្វះទំនុកចម្រៀងថែន។
ឈុតចម្រៀងថែនបូរាណ តំណាងឱ្យសត្វលោក បួងសួងសូមសេចក្តី​សុខពីទេវតា។

Top