នៅពេលដែលខ្យល់បក់មក ក្នុងដើមរដូវផ្ការីក ដែលឆ្លងកាត់ខ្ពង់រាប ម៉ុកចូវ (Moc Chau) ផ្កាព្រូនពណ៌សសុទ្ធរាប់ពាន់ផ្ការីកស្គុះស្គាយ និងគ្របដណ្តប់ជ្រលងភ្នំ និងតាមចង្កេះភ្នំ ដែលបង្កើតរូបភាពធម្មជាតិដ៏ស្រស់ស្អាត នៅកណ្តាលភាគពាយ័ព្យ។ រាល់ពេលដែលបុណ្យតេតមកដល់ ខេត្ត ម៉ុកចូវ (Moc Chau) ក្លាយជាកន្លែងទាក់ទាញសម្រាប់អ្នកដែលចូលចិត្តភាពស្រស់ស្អាតនៃភ្នំ និងព្រៃ ហើយចង់ស្វែងរកបទពិសោធន៍ប្លែកៗ។
ជាធម្មតា ផ្កាព្រូនម៉ូកចូវ (Moc Chau) ចាប់ផ្តើមរីកស្គុះស្គាយ នាចុងខែមួយ ដល់ដើមខែពីរ (តាមប្រតិទិនចន្ទគតិ) ចំពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ នេះជាពេលវេលាដ៏ស័ក្តិសមសម្រាប់ភ្ញៀវទេសចរទៅលេង និងគយគន់សម្រស់ភ្នំផ្កាព្រូនពណ៌ស។ មិនត្រឹមតែជាប្រភេទផ្កាប៉ុណ្ណោះទេ ផ្កាព្រូនក៏ជាដំណាំសំខាន់សម្រាប់ជីវិតរបស់ប្រជាជនក្នុងតំបន់ ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការប្រមូលផលផ្លែព្រូន និងការអភិវឌ្ឍទេសចរណ៍។
មកដល់ខេត្ត ម៉ុកចូវ (Moc Chau) ក្នុងរដូវផ្កាព្រូនរីក ភ្ញៀវទេសចរនឹងបានសម្របខ្លួន នៅក្នុងបរិយាកាសដែលពោរពេញទៅដោយក្លិនក្រអូបនៃប្រភេទផ្កានេះ។ ផ្កាព្រូនមានស្រទាប់ផ្កាចំនួន ៥ ដែលមានពណ៌សសុទ្ធ ដូចជាផ្កាព្រិលតូចៗ លើផ្ទៃមេឃពណ៌ខៀវ។ ជាពិសេស នៅពេលព្រឹកព្រលឹម នៅពេលដែលអ័ព្ទនៅតែគ្របដណ្តប់ ផ្កាព្រូនកាន់តែស្រមើស្រមៃ និងទាក់ទាញជាងពេលណាទាំងអស់។
កន្លែងទស្សនាផ្កាព្រូនដ៏ល្បីល្បាញជាច្រើនកន្លែង នៅខេត្ត ម៉ុកចូវ (Moc Chau) បានក្លាយទៅជាកន្លែង check-in ដែលមិនអាចបំភ្លេចបាន ដូចជា៖ ជ្រលងភ្នំណាកា (Na Ka) ភូមិ ហ្វៀងកាញ (Phieng Canh) ភូមិ អាង (Ang) ភ្នំតែ ម៉ុកចូវ (Moc Chau)។ ទីតាំងនីមួយៗ មានភាពស្រស់ស្អាតរៀងៗខ្លួន ហើយបង្កើតទេសភាពពិសេស សម្រាប់ការថតរូបដែលគួរឱ្យចងចាំ។ ភ្ញៀវទេសចរអាចស្វែងរកយ៉ាងងាយស្រួលនូវកន្លែងថតរូបដ៏ស្រស់ស្អាតជាមួយនឹងផ្កាព្រូន ដែលជាផ្ទៃខាងក្រោយ ឬគ្រាន់តែអង្គុយលេង នៅហាងកាហ្វេ ដែលគយគនទេសភាពភ្នំផ្កា។
ក្រៅពីអភិវឌ្ឍវិស័យទេសចរណ៍ ខេត្ត ម៉ុកចូវ (Moc Chau) ក៏បានទាក់ទាញភ្ញៀវទេសចរ ដោយខ្យល់អាកាសបរិសុទ្ធនៃតំបន់ខ្ពង់រាប ភ្នំតែបៃតង កសិដ្ឋានគោយកទឹកដោះគោ និងជាពិសេសគឺវប្បធម៌ពិសេសរបស់បងប្អូនជនជាតិ។ ភ្ញៀវទេសចរអាចជ្រើសរើសការស្នាក់នៅ ដូចជា homestay ដែលមានទេសភាពស្រស់ស្អាត ទទួលបានបទពិសោធន៍រស់នៅដែលជិតស្និទ្ធនឹងធម្មជាតិ និងហូបអាហារពិសេសនៃតំបន់ខ្ពង់រាប ដូចជា សាច់គោអាំង បាយក្រឡាន អាហរបានកែច្នៃពីបន្លែព្រៃ...
ជារៀងរាល់ឆ្នាំ ប្រជាជនខេត្ត ម៉ុកចូវ (Moc Chau) បានប្រើប្រាស់ផ្លែព្រូន ដើម្បីច្នៃផលិតផលមួយចំនួន ដែលមានតម្លែ ដូចជា៖ ផ្លែព្រូនស្ងួត ដំណាប់ផ្លែព្រូន ស្រាព្រូន ... ផលិតផលទាំងនេះមិនត្រឹមតែជាអាហារពិសេសក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជាអំណោយដ៏មានអត្ថន័យដែលភ្ញៀវទេសចរអាចនាំយក និងជូនសាច់ញាតិរបស់ពួកគេ បន្ទាប់ពីដំណើរកម្សាន្តនារដូវផ្ការីករបស់ពួកគេ។
ជារៀងរាល់ឆ្នាំ ចំនួនភ្ញៀវទេសចរមកខេត្ត ម៉ុកចូវ (Moc Chau) ដើម្បីទស្សនាផ្កាព្រូន កើនឡើងគួរឱ្យកត់សម្គាល់ ដែលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់។ គ្រួសារជាច្រើន បានប្តូរពីការធ្វើស្រែចំការសុទ្ធ មកដល់ការរួមផ្សំជាមួយសេវាកម្មទេសចរណ៍ បង្កើតបានប្រភពប្រាក់ចំណូល ដែលមានស្ថិរភាព។ សេវាកម្មដូចជា homestay ភោជនីយដ្ឋាន និងមគ្គុទ្ទេសក៍ក្នុងតំបន់ ក៏កំពុងរីកចម្រើនខ្លាំងដែរ ដែលបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជន។
ការធ្វើដំណើរ នារដូវផ្ការីកទៅកាន់ខេត្ត ម៉ុកចូវ (Moc Chau) មិនត្រឹមតែជាដំណើរស្វែងយល់នូវភាពស្រស់ស្អាតនៃធម្មជាតិប៉ុណ្ណោះទេ។ ប៉ុន្តែនោះក៏ជាឱកាសមួយដើម្បីទទួលយកបទពិសោធន៍វប្បធម៌ពិសេសនៃតំបន់ខ្ពង់រាប ភាគពាយ័ព្យផងដែរ។ ស្រទាប់ផ្កាព្រូនមានពណ៌សសុទ្ធ ប្រៀបបាននឹងការស្វាគមន៍យ៉ាងកក់ក្តៅពីតំបន់ភ្នំ និងព្រៃ របស់អ្នកស្រុកទៅកាន់ភ្ញៀវមកពីគ្រប់ទិសទី ហើយសន្យាថា ពួកគេនឹងមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី៕
ទេសភាពរួមនៃផ្កាព្រូនរីកស្គុះស្គាយ នៅខេត្ត ម៉ុកចូវ (Moc Chau) ។ រូបថត៖ ខាញឡុង
ភ្ញៀវទេសចរអាចមើលឃើញនូវភ្នំ និងជ្រលងភ្នំនៃផ្កាព្រូនយ៉ាងងាយស្រួល នៅពេលមកខ្ពង់រាប ម៉ុកចូវ (Moc Chau) ។ រូបថត៖ ខាញឡុង
ផ្កាព្រូនមានស្រទាប់ចំនួន ៥ ស្មើៗគ្នា រៀបជារាងផ្កាយតូច មានអង្កត់ផ្ចិតប្រហែល ២-៣ ស.ម។ រូបថត៖ ខាញឡុង
ទងផ្កានេះខ្លី ដុះជាចង្កោមតាមមែកឈើ កេសរផ្កាមានពណ៌លឿង ដែលលេចធ្លោនៅចំកណ្តាល។ រូបថត៖ ខាញឡុង
សួនផ្កាព្រូនដ៏ក្រាស់ មែកឈើ និងដើមឈើដុះយ៉ាងក្រាស់ បង្កើតជាទេសភាពដ៏ស្រស់ស្អាត ។ រូបថត៖ ខាញឡុង
កុមារជនជាតិ នៅខេត្ត ម៉ុកចូវ (Moc Chau) រីករាយ នៅពេលធ្វើដំណើរកម្សន្ត នារដូវផ្ការីក ដើម្បីគយគន់ផ្កាព្រូន។ រូបថត៖ ខាញឡុង
ចម្រុះក្នុងព្រៃផ្កាព្រូន គឺជាផ្ទះតូចៗរបស់បងប្អូនជនជាតិ។ រូបថត៖ ខាញឡុង
ជ្រលងភ្នំនៃផ្កាព្រូន នៅជិតផ្លូវចរាចរណ៍ ដូច្នេះភ្ញៀវទេសចរអាចទស្សនាយ៉ាងងាយស្រួល។ រូបថត៖ ខាញឡុង
ផ្កាព្រូនមានពណ៌ស ដែលបង្ហាញភាពស្រស់ស្អាតក្រោមពន្លឺ នៅរដូវផ្ការីក។ រូបថត៖ ខាញឡុង
ប្រជាជនក្នុងស្រុក ធ្វើចំការក្បែរព្រៃផ្កាព្រូន។ រូបថត៖ កុងដាត
ភ្ញៀវទេសចរថតរូបនូវផ្កាព្រូន ពណ៌សសុទ្ធ នៅលើមែកឈើ។ រូបថត៖ កុងដាត
ជាធម្មតា ផ្កាព្រូនម៉ូកចូវ (Moc Chau) ចាប់ផ្តើមរីកស្គុះស្គាយ នាចុងខែមួយ ដល់ដើមខែពីរ (តាមប្រតិទិនចន្ទគតិ) ចំពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ រូបថត៖ កុងដាត
ផ្កាព្រូនពណ៌ស រីកចម្រើនក្នុងពន្លឺថ្ងៃ និទាឃរដូវ។ រូបថត៖ ខាន់ ឡុង
ភ្ញៀវទេសចរអាចមើលឃើញភ្នំ និងជ្រលងភ្នំនៃផ្កាព្រូនយ៉ាងងាយស្រួល នៅពេលមកដល់ខេត្ត ម៉ុកចូវ (Moc Chau) ។ រូបថត៖ ខាញឡុង
អ្នកស្រុកជួយភ្ញៀវទេសចរស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិម៉ុង (Mong) ដើម្បីថតរូបជាមួយផ្កាព្រូន។ រូបថត៖ កុងដាត
អ្នកស្រុកត្បាញនៅក្រោមដើមព្រូនដែលមានផ្ការីក ។ រូបថត៖ កុងដាត
ជាធម្មតា ផ្កាព្រូនម៉ូកចូវ (Moc Chau) ចាប់ផ្តើមរីកស្គុះស្គាយ នាចុងខែមួយ ដល់ដើមខែពីរ (តាមប្រតិទិនចន្ទគតិ) ចំពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ រូបថត៖ កុងដាត