ជំរុញរហ័សស្តារសេដ្ឋកិច្ចអាស៊ាន

ជំរុញរហ័សស្តារសេដ្ឋកិច្ចអាស៊ាន

 

ពិភពលោក​កំពុង​ប្រឈម​នឹ​ង​បញ្ហា​ជាច្រើន​ដូចជា សន្តិសុខ​ស្បៀង​អាហារ បម្រែបម្រួល​អាកាសធាតុ​ ការដឹក​ជញ្ជូន​ត្រូវកក់ស្ទះ​ និង​ប្រព័ន្ធ​ផ្គត់​ផ្គង់​សកលលោក​។ល។ ក្នុង​បរិបទ​ខាងលើ​ សន្និសីទ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​​អាស៊ាន​លើកទី​៥៤ (AEM-54) និង​សន្និសីទ​ពាក់ព័ន្ធ​ទើបតែ​ប្រព្រឹត្តិទៅ​នៅ​កម្ពុជា​ បាន​រៀបរាប់​អំពី​ស្ថានភាព​ពង្រាយ​វិធានការ​ ដើម្បី​ជំរុញ​ស្តារ​កំណើន​សេដ្ឋកិច្ច​ចីរភាព​ តំណាលគ្នា​។​


 

ជា​​តំបន់​ដែលមាន​ទ្រង់ទ្រាយ​ទំហំ​​សេដ្ឋកិច្ច​ធំលំ​ដាប់​​ទី​៣​​នៃ​អាស៊ី​ និង​ឈរ​លំដាប់​​ទី​​​៥​​នៃពិភពលោក​ ខឿន​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ កំពុង​មាន​ស្លាក​ស្នាម​ស្តារឡើង​វិញ​។​ តាម​ការ​​សិក្សា​ស្រាវជ្រាវ​មួយ​ នៃ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កំណើន​​បរិមាណ​សេដ្ឋកិច្ចនៅ​​តំបន់​នេះ នា​​​ឆ្នាំ​២០២១ បាន​កើន​ឡើង​២,៩% រំពឹង​​នឹង​សម្រេច​​ដល់​​៤,៩% ​នៅ​ឆ្នាំ​២០២២។​

ស័យ​គមនាគមន៍​នាវាចរណ៍​ លោក​ ហ្វាង​ យុង​យ៉ាង​ (Hoang Hong Dung) ​​នាយករង​នៃ​​​នាយក​ដ្ឋាន​នាវាចរណ៍​វៀតណាម​ (ក្រសួង​គមនាគមន៍​ដឹក​ជញ្ជូន​) រៀប​រាប់​ កំពុង​ប្រព្រឹត្តិទៅ​​​​ក្លាយ​ជា​​ខឿន​សេដ្ឋកិច្ច​ធំលំដាប់​​​ទី​៤ លើ​ពិភពលោក​​ហើយ​ដោយសារ​ឥទ្ធិពល​ខ្លាំង​នៃ​​ជំងឺកូវិដ - ១៩ ទៅ​​ដល់​សកម្មភាព​​នាវាចរណ៍​របស់​​អាស៊ាន​ ប៉ុន្តែ​​បណ្តា​បញ្ហា​​លំបាកទាំងនេះ​​​កន្លងទៅ​​ ក៏បាន​ក្លាយ​ជា​កម្លាំង​ចលករ​​អរូបី ​ជំរុញ​​សហគមន៍​​​នាវាចរណ៍​អាស៊ាន​មានដំណើរ​​សកម្ម​ជាង​មុន​ ព្រមទាំងបញ្ចេញ​​​គំនិត​ផ្តួច​ផ្តើម​ ដើម្បី​​ជំរុញ​នាវាចរណ៍​​រីក​ចម្រើនទៅ​មុខ​​។​

នៅ​ឆ្នាំ​២០២១ បរិមាណ​ទំនិញ​តាមរយៈ​ប្រព័ន្ធ​កំពង់​ផែ​វៀតណាម​ មានចំនួន​៧០៣លាន​តោន​ កំណើន​២%បើប្រៀបនឹង​ឆ្នាំ​២០២០ ដោយ​ឡែក​បរិមាណ​ទំនិញ​កុង​ធើន័រ​មាន​ចំនួន២៤លាន​ ​TEUs។ ទោះបី​មាន​ជំងឺកូវិដ​​ - ១៩​យ៉ាង​ណាក៏ដោយ​ ​ពេល​ខ្លះ​សិង្ហបូរី​ក៏​បាន​អនុវត្ត​បទបញ្ជា​បង្ការ​ជំងឺ​ដោយ​តឹងរឹង​​ ប៉ុន្តែ​ប្រទេស​​កោះ​មួ​យនេះ នៅតែបាន​​ជ្រើសរើស​ ជា​កំពង់ផែ​នាំកុង​ធើ​ន័រ​មមាញឹក​បំផុត ​លើពិភពលោក​នា​ឆ្នាំ​២០២១ ដោះស្រាយ​​ទំនិញចេញចូល​​​សរុប​៥៩៩​តោន​​។ កុង​ធើន័រ​​ឆ្លងកាត់​សិង្ហបូរី​​​ដែលបាន​ចុះឈ្មោះ​ច្រើន​បំផុត​ ៣៧,៥លាន​TEUs ៥​ឆ្នាំបន្តបន្ទាប់​រក្សាបាន​​លំដាប់ថ្នាក់​​ ជា​កំពង់​ផែ​ជួរ​មុខ​ពិភពលោក​​។​

 

ប្រឈមនឹង​បញ្ហា​លំបាក​ដោយ​​ជំងឺកូវិដ​ - ១៩ ហើយ​នេះ​ក៏ជា​​កម្លាំង​ចលករ​សម្រាប់​​អាស៊ាន ​​ជំរុញ​នាវាចរណ៍​រីកចម្រើន​ទៅ​មុខ​។​

វិស័យ​កសិកម្ម​ ប្រទេស​នានា​នៅអាស៊ាន​ អាទិភាព​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ ដែលមាន​សមត្ថភាព​ប្រកួត​ប្រជែង​ បន្សាំ​នឹង​បម្រែបម្រួលអាកាសធាតុ​ និ​ងចូល​រួម​ដោយ​ល្អ​លើ​ប្រព័ន្ធ​ផ្គត់​ផ្គង់​តំបន់​និង​សកលលោក​។ តាម​ព្យាករណ៍​ថ្មី​បំផុតនៃ​​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ស្បៀង​អាហារ​​​ជាតិ​ (NFI)  ដែល​មាន​​ទីស្តីការ​នៅ​ទីក្រុង​បាងកក នាំចេញ​ស្បៀង​អាហា​រ​របស់​ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ មានចំនួន​១,២ពាន់ពាន់លាន​​បាត ប្រហាក់ប្រហែល​៣៥​ពាន់​លាន​​​ដូល្លាអាមេរិក​។ ក្នុងនោះ ការ​នាំស្ករ​​ចេញ​កើនទាប​បំផុត​៤០% ​នៅ​អំឡុង​ពេលឆ្នាំ​​​២០២១ - ​២០២២ អង្ករ​​និង​កសិផល​​នាំចេញ​ឈរ​លេខ​១ របស់​ប្រទេសថៃ​ មាន​ចំនួន​ទាបបំផុត​​៥លាន​តោននៅ​ក្នុង​ឆ្នាំនេះ កម្រិត​ខ្ពស់​បំផុត​អំឡុង​​​ពេល​៤កន្លងមក​​។ បរិមាណ​នាំចេញ​សាច់​មាន់​ច្នៃ​រួច មានចំនួន​៩៥០.០០០​តោននៅ​ឆ្នាំនេះ កើន​២%​បើប្រៀបនឹង​ឆ្នាំ២០២១។ រីឯ​តាម​នាយកដ្ឋាន​​ស្ថិតិ​ប្រទេស​ម៉ាឡេស៊ី​ (DoSM) នៅ​ឆ្នាំ​២០២១ កសិផល​នាំចេញ​របស់ប្រទេស​​ម៉ាឡេស៊ី​ មាន​ចំនួន​២០៩,៥ពាន់លាន​ ringgit កើន​៣៨,៤% បើប្រៀប​នឹង​ការ​នាំចេញ​សរុប​ នៅ​ឆ្នាំ២០២២ គឺ១៥១ពាន់លាន​ ringgit


វិស័យ​​ទេសចរណ៍​ ជា​ផលិត​ផល​សំខាន់​មួយ​​នៃសេដ្ឋកិច្ច​អាស៊ាន​ ប៉ុន្តែ​សារសំខាន់​នៃវិស័យ​នេះ នៅ​តាម​ប្រទេស​នីមួយៗ​​មានសភាព​​​ខុស​​ពីគ្នា​។ ខឿន​សេដ្ឋកិច្ច​លេចធ្លោ​ទាំងពីរ​ ថៃនិងវៀតណាម​ ប្រាក់​ចំណូល​មក​ពី​វិស័យ​ទេសចរណ៍​​កើន​ឡើង​១០%​ GDP នៅ​ឆ្នាំ​២០១៩។ ក៏ប៉ុន្តែ​​តួលេខ​នេះ បាន​​ថយ​ចុះ​នៅ​​ឆ្នាំ​​២០២០ និង​ឆ្នាំ២០២១ ដោយសារ​ជំងឺកូវិដ - ​១៩​ បង្ខំ​​ឱ្យ​ខឿន​សេដ្ឋកិច្ច​ត្រូវ​​បិទ​ព្រំដែន​។ ក្នុងពេល​នោះ ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន​ ស្ទើរទាំងអស់​គ្មាន​​​​ប្រភព​ចំណូល​មកពី​ភ្ញៀវទេសចរ​​ នៅ​ឆ្នាំ​២០២១។​

នៅ​ខែ​មិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាល​កម្ពុជា​បា​ន​ប្រកាស​ផែនការ​ជំនួយ​ស្តារ​វិស័យ​ទេសចរណ៍​ ដោយ​ទឹកប្រាក់​១៥០លាន​ដូល្លាអាមេរិក​ រំពឹង​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​១លាន​នាក់ នៅ​ឆ្នាំ២០២២ ខ្ពស់ជាង​បើប្រៀប​នឹង​២០០.០០០លើក​នាក់​នៃឆ្នាំ២០២១។ តាម​សម្ពន្ធ​សមាគម​ទេសចរណ៍​ឥណ្ឌូនេស៊ី​ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អញ្ជើញមក​ទស្សនា​ក្រុង​បាលី នឹង​កើន​ដល់កម្រិត​មុន​ជំងឺ​កូវិដ ១៩ គឺ​៦លាននាក់​នៅ​ឆ្នាំ​២០២៥ខាងមុខ​​។ គិត​៦ខែ​ដើម​ឆ្នាំ​នេះ ប្រទេសនៅ​អាស៊ី​អាគ្នេយ៍ បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិចំនួន​​៧៤៣.២១០លើកនាក់​​ កើន​៩២៩,៦៦% បើប្រៀប​​នឹង​ឆ្នាំមុន​។​

ទេសចរណ៍​នៅ​ប្រទេសអាស៊ី​អាគ្នេយ៍ ​កំពុង​សន្សឹម​ៗ​ស្តារឡើង​វិញ​។

ចូល​រួម​ពិភាក្សា​នៅ​កិច្ច​ប្រជុំ​ AEM-54 គណៈ​ប្រតិភូ​វៀតណាម​ បាន​ចូលរួម​គំនិត​សកម្ម​ ក្នុងនោះ​មាន​តម្រង់​ទិស​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ រវាង​អាស៊ាន​ជាមួយ​នឹង​​ដៃគូ​​នៅក្រៅ​ប្លុក នៅរយៈ​ពេល​ខាងមុខ​ ដើម្បី​ធានានាំមកនូវ​​ផល​ប្រយោជន៍​ជាក់ស្តែង​​ សម្រាប់​សហគ្រាស​វៀតណាម​​និង​អាស៊ាន​ រួម​ចំណែក​ចូល​រួម​ដំណើរ​ស្តារ​​សេដ្ឋកិច្ច​ក្រោយ​​ជំងឺកូវិដ - ១៩។​

ខាងមុខនេះ អាស៊ាន​នឹង​យកចិត្តទុកដាក់ជាង​ ទៅ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ គោលការណ៍​សកលភាវូបនីយកម្ម​ របរ​ពហុ​ភាគី​ សេរីកម្ម​ពាណិជ្ជកម្ម​ និង​វិនិយោគ​ក្នុង​តំបន់​ បញ្ហា​ប្រឆាំងការគាំពារនិង​លើកកម្ពស់​​សមត្ថភាព​តទល់​​នៃប្រព័ន្ធ​ផ្គត់​ផ្គង់ ​នៅ​តំបន់និង​សកលលោក​ ការ​​តភ្ជាប់​ភស្តុភារ​ កសាង​​សេដ្ឋកិច្ច​​ឌីជីថល​ភាវូបនីយកម្ម​ ការ​ពារ​បរិស្ថាន​ ប្រើប្រាស់​ថាមពល​បៃតង​​ស្អាត​​ អភិវឌ្ឍន៍​ចីរភាព​ និង​សន្តិសុខ​ស្បៀង​អាហារ​។ល។ ដើម្បី​​ជំរុញ​ស្តារ​សេដ្ឋកិច្ច​​ឱ្យ​មាន​​ប្រសិទ្ធភាព​៕

អត្ថបទ៖ កាសែតរូបភាពវៀតណាម​សរុប​

រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល​៖ រីកើង​


Top