វិស័យទេសចរណ៍ ជាផលិតផលសំខាន់មួយនៃសេដ្ឋកិច្ចអាស៊ាន ប៉ុន្តែសារសំខាន់នៃវិស័យនេះ នៅតាមប្រទេសនីមួយៗមានសភាពខុសពីគ្នា។ ខឿនសេដ្ឋកិច្ចលេចធ្លោទាំងពីរ ថៃនិងវៀតណាម ប្រាក់ចំណូលមកពីវិស័យទេសចរណ៍កើនឡើង១០% GDP នៅឆ្នាំ២០១៩។ ក៏ប៉ុន្តែតួលេខនេះ បានថយចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារជំងឺកូវិដ - ១៩ បង្ខំឱ្យខឿនសេដ្ឋកិច្ចត្រូវបិទព្រំដែន។ ក្នុងពេលនោះ ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ស្ទើរទាំងអស់គ្មានប្រភពចំណូលមកពីភ្ញៀវទេសចរ នៅឆ្នាំ២០២១។
នៅខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផែនការជំនួយស្តារវិស័យទេសចរណ៍ ដោយទឹកប្រាក់១៥០លានដូល្លាអាមេរិក រំពឹងនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ១លាននាក់ នៅឆ្នាំ២០២២ ខ្ពស់ជាងបើប្រៀបនឹង២០០.០០០លើកនាក់នៃឆ្នាំ២០២១។ តាមសម្ពន្ធសមាគមទេសចរណ៍ឥណ្ឌូនេស៊ី ចំនួនភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាក្រុងបាលី នឹងកើនដល់កម្រិតមុនជំងឺកូវិដ ១៩ គឺ៦លាននាក់នៅឆ្នាំ២០២៥ខាងមុខ។ គិត៦ខែដើមឆ្នាំនេះ ប្រទេសនៅអាស៊ីអាគ្នេយ៍ បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៧៤៣.២១០លើកនាក់ កើន៩២៩,៦៦% បើប្រៀបនឹងឆ្នាំមុន។
ទេសចរណ៍នៅប្រទេសអាស៊ីអាគ្នេយ៍ កំពុងសន្សឹមៗស្តារឡើងវិញ។
ចូលរួមពិភាក្សានៅកិច្ចប្រជុំ AEM-54 គណៈប្រតិភូវៀតណាម បានចូលរួមគំនិតសកម្ម ក្នុងនោះមានតម្រង់ទិសសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ានជាមួយនឹងដៃគូនៅក្រៅប្លុក នៅរយៈពេលខាងមុខ ដើម្បីធានានាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់សហគ្រាសវៀតណាមនិងអាស៊ាន រួមចំណែកចូលរួមដំណើរស្តារសេដ្ឋកិច្ចក្រោយជំងឺកូវិដ - ១៩។
ខាងមុខនេះ អាស៊ាននឹងយកចិត្តទុកដាក់ជាង ទៅលើប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើមូលដ្ឋានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម របរពហុភាគី សេរីកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ បញ្ហាប្រឆាំងការគាំពារនិងលើកកម្ពស់សមត្ថភាពតទល់នៃប្រព័ន្ធផ្គត់ផ្គង់ នៅតំបន់និងសកលលោក ការតភ្ជាប់ភស្តុភារ កសាងសេដ្ឋកិច្ចឌីជីថលភាវូបនីយកម្ម ការពារបរិស្ថាន ប្រើប្រាស់ថាមពលបៃតងស្អាត អភិវឌ្ឍន៍ចីរភាព និងសន្តិសុខស្បៀងអាហារ។ល។ ដើម្បីជំរុញស្តារសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព៕