ជំរុញរហ័សស្តារសេដ្ឋកិច្ចអាស៊ាន
ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា សន្តិសុខស្បៀងអាហារ បម្រែបម្រួលអាកាសធាតុ ការដឹកជញ្ជូនត្រូវកក់ស្ទះ និងប្រព័ន្ធផ្គត់ផ្គង់សកលលោក។ល។ ក្នុងបរិបទខាងលើ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ (AEM-54) និងសន្និសីទពាក់ព័ន្ធទើបតែប្រព្រឹត្តិទៅនៅកម្ពុជា បានរៀបរាប់អំពីស្ថានភាពពង្រាយវិធានការ ដើម្បីជំរុញស្តារកំណើនសេដ្ឋកិច្ចចីរភាព តំណាលគ្នា។

ជាតំបន់ដែលមានទ្រង់ទ្រាយទំហំសេដ្ឋកិច្ចធំលំដាប់ទី៣នៃអាស៊ី និងឈរលំដាប់ទី៥នៃពិភពលោក ខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ កំពុងមានស្លាកស្នាមស្តារឡើងវិញ។ តាមការសិក្សាស្រាវជ្រាវមួយ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំណើនបរិមាណសេដ្ឋកិច្ចនៅតំបន់នេះ នាឆ្នាំ២០២១ បានកើនឡើង២,៩% រំពឹងនឹងសម្រេចដល់៤,៩% នៅឆ្នាំ២០២២។
ស័យគមនាគមន៍នាវាចរណ៍ លោក ហ្វាង យុងយ៉ាង (Hoang Hong Dung) នាយករងនៃនាយកដ្ឋាននាវាចរណ៍វៀតណាម (ក្រសួងគមនាគមន៍ដឹកជញ្ជូន) រៀបរាប់ កំពុងប្រព្រឹត្តិទៅក្លាយជាខឿនសេដ្ឋកិច្ចធំលំដាប់ទី៤ លើពិភពលោកហើយដោយសារឥទ្ធិពលខ្លាំងនៃជំងឺកូវិដ - ១៩ ទៅដល់សកម្មភាពនាវាចរណ៍របស់អាស៊ាន ប៉ុន្តែបណ្តាបញ្ហាលំបាកទាំងនេះកន្លងទៅ ក៏បានក្លាយជាកម្លាំងចលករអរូបី ជំរុញសហគមន៍នាវាចរណ៍អាស៊ានមានដំណើរសកម្មជាងមុន ព្រមទាំងបញ្ចេញគំនិតផ្តួចផ្តើម ដើម្បីជំរុញនាវាចរណ៍រីកចម្រើនទៅមុខ។
នៅឆ្នាំ២០២១ បរិមាណទំនិញតាមរយៈប្រព័ន្ធកំពង់ផែវៀតណាម មានចំនួន៧០៣លានតោន កំណើន២%បើប្រៀបនឹងឆ្នាំ២០២០ ដោយឡែកបរិមាណទំនិញកុងធើន័រមានចំនួន២៤លាន TEUs។ ទោះបីមានជំងឺកូវិដ - ១៩យ៉ាងណាក៏ដោយ ពេលខ្លះសិង្ហបូរីក៏បានអនុវត្តបទបញ្ជាបង្ការជំងឺដោយតឹងរឹង ប៉ុន្តែប្រទេសកោះមួយនេះ នៅតែបានជ្រើសរើស ជាកំពង់ផែនាំកុងធើន័រមមាញឹកបំផុត លើពិភពលោកនាឆ្នាំ២០២១ ដោះស្រាយទំនិញចេញចូលសរុប៥៩៩តោន។ កុងធើន័រឆ្លងកាត់សិង្ហបូរីដែលបានចុះឈ្មោះច្រើនបំផុត ៣៧,៥លានTEUs ៥ឆ្នាំបន្តបន្ទាប់រក្សាបានលំដាប់ថ្នាក់ ជាកំពង់ផែជួរមុខពិភពលោក។
វិស័យកសិកម្ម ប្រទេសនានានៅអាស៊ាន អាទិភាពអភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ដែលមានសមត្ថភាពប្រកួតប្រជែង បន្សាំនឹងបម្រែបម្រួលអាកាសធាតុ និងចូលរួមដោយល្អលើប្រព័ន្ធផ្គត់ផ្គង់តំបន់និងសកលលោក។ តាមព្យាករណ៍ថ្មីបំផុតនៃវិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារជាតិ (NFI) ដែលមានទីស្តីការនៅទីក្រុងបាងកក នាំចេញស្បៀងអាហាររបស់ប្រទេសថៃនៅឆ្នាំនេះ មានចំនួន១,២ពាន់ពាន់លានបាត ប្រហាក់ប្រហែល៣៥ពាន់លានដូល្លាអាមេរិក។ ក្នុងនោះ ការនាំស្ករចេញកើនទាបបំផុត៤០% នៅអំឡុងពេលឆ្នាំ២០២១ - ២០២២ អង្ករនិងកសិផលនាំចេញឈរលេខ១ របស់ប្រទេសថៃ មានចំនួនទាបបំផុត៥លានតោននៅក្នុងឆ្នាំនេះ កម្រិតខ្ពស់បំផុតអំឡុងពេល៤កន្លងមក។ បរិមាណនាំចេញសាច់មាន់ច្នៃរួច មានចំនួន៩៥០.០០០តោននៅឆ្នាំនេះ កើន២%បើប្រៀបនឹងឆ្នាំ២០២១។ រីឯតាមនាយកដ្ឋានស្ថិតិប្រទេសម៉ាឡេស៊ី (DoSM) នៅឆ្នាំ២០២១ កសិផលនាំចេញរបស់ប្រទេសម៉ាឡេស៊ី មានចំនួន២០៩,៥ពាន់លាន ringgit កើន៣៨,៤% បើប្រៀបនឹងការនាំចេញសរុប នៅឆ្នាំ២០២២ គឺ១៥១ពាន់លាន ringgit។
វិស័យទេសចរណ៍ ជាផលិតផលសំខាន់មួយនៃសេដ្ឋកិច្ចអាស៊ាន ប៉ុន្តែសារសំខាន់នៃវិស័យនេះ នៅតាមប្រទេសនីមួយៗមានសភាពខុសពីគ្នា។ ខឿនសេដ្ឋកិច្ចលេចធ្លោទាំងពីរ ថៃនិងវៀតណាម ប្រាក់ចំណូលមកពីវិស័យទេសចរណ៍កើនឡើង១០% GDP នៅឆ្នាំ២០១៩។ ក៏ប៉ុន្តែតួលេខនេះ បានថយចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារជំងឺកូវិដ - ១៩ បង្ខំឱ្យខឿនសេដ្ឋកិច្ចត្រូវបិទព្រំដែន។ ក្នុងពេលនោះ ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ស្ទើរទាំងអស់គ្មានប្រភពចំណូលមកពីភ្ញៀវទេសចរ នៅឆ្នាំ២០២១។
នៅខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផែនការជំនួយស្តារវិស័យទេសចរណ៍ ដោយទឹកប្រាក់១៥០លានដូល្លាអាមេរិក រំពឹងនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ១លាននាក់ នៅឆ្នាំ២០២២ ខ្ពស់ជាងបើប្រៀបនឹង២០០.០០០លើកនាក់នៃឆ្នាំ២០២១។ តាមសម្ពន្ធសមាគមទេសចរណ៍ឥណ្ឌូនេស៊ី ចំនួនភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាក្រុងបាលី នឹងកើនដល់កម្រិតមុនជំងឺកូវិដ ១៩ គឺ៦លាននាក់នៅឆ្នាំ២០២៥ខាងមុខ។ គិត៦ខែដើមឆ្នាំនេះ ប្រទេសនៅអាស៊ីអាគ្នេយ៍ បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៧៤៣.២១០លើកនាក់ កើន៩២៩,៦៦% បើប្រៀបនឹងឆ្នាំមុន។
ចូលរួមពិភាក្សានៅកិច្ចប្រជុំ AEM-54 គណៈប្រតិភូវៀតណាម បានចូលរួមគំនិតសកម្ម ក្នុងនោះមានតម្រង់ទិសសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ានជាមួយនឹងដៃគូនៅក្រៅប្លុក នៅរយៈពេលខាងមុខ ដើម្បីធានានាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់សហគ្រាសវៀតណាមនិងអាស៊ាន រួមចំណែកចូលរួមដំណើរស្តារសេដ្ឋកិច្ចក្រោយជំងឺកូវិដ - ១៩។
ខាងមុខនេះ អាស៊ាននឹងយកចិត្តទុកដាក់ជាង ទៅលើប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើមូលដ្ឋានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម របរពហុភាគី សេរីកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ បញ្ហាប្រឆាំងការគាំពារនិងលើកកម្ពស់សមត្ថភាពតទល់នៃប្រព័ន្ធផ្គត់ផ្គង់ នៅតំបន់និងសកលលោក ការតភ្ជាប់ភស្តុភារ កសាងសេដ្ឋកិច្ចឌីជីថលភាវូបនីយកម្ម ការពារបរិស្ថាន ប្រើប្រាស់ថាមពលបៃតងស្អាត អភិវឌ្ឍន៍ចីរភាព និងសន្តិសុខស្បៀងអាហារ។ល។ ដើម្បីជំរុញស្តារសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង