បច្ចេកវិទ្យាមេត្រូ “បើកលំហូរ” គមនាគមន៍ទីក្រុងហូជីមិញ

បច្ចេកវិទ្យាមេត្រូ “បើកលំហូរ” គមនាគមន៍ទីក្រុងហូជីមិញ


សាងសង់​ផ្លូវ​រថភ្លើង​មេត្រូ​ ក្នុង​គម្រោង​ផ្លូវ​រថភ្លើង​ក្រុង​ហូជីមិញ។ រូបថត៖ ងោ ធីធូបា

គម្រោង​ផ្លូវ​រថភ្លើង​ក្រុង​ហូជីមិញ (Ho Chi Minh City Metro) ជា​ប្រព័ន្ធ​ផ្លូវរថភ្លើង​ទីក្រុង ​កំពុង​បាន​កសាង​ សហការគួប​ផ្សំ​ រវាង​រថភ្លើង​​​​អគិសនី​ក្រោមដី ​ (មេត្រូ) រថភ្លើង​​អគ្គិសនី​​លើ​មុខ​ដី (tramway) និងរថភ្លើង​មានគន្លង​​ផ្លូវ​ដែក​តែមួយ​​ខ្សែ​ (monorail)។ ប្រព័ន្ធរួមមាន​១២ខ្សែ ដោយ​​សរុប​ប្រវែង​​គឺ​៥១០គីឡូម៉ែត​។​

ស្ថានីយ៍​ទទួល​ភ្ញៀវ​នៃគម្រោង​ផ្លូវ​រថភ្លើង​ក្រុង​ហូជីមិញ។ រូបថត៖ ងោ ធីធូបា
ភាគ​ខាងលើ​ដំបូល​ស្ថានីយ៍​បេនថាញ់​។ រូបថត៖ ងោ ធីធូបា

កាលពី​ចុង​ឆ្នាំ​២០២៤ គណៈ​កម្មាធិការប្រជាជន​​ទីក្រុង​ហូជីមិញ​ រៀប​ចំពិធី​ប្រកាស​ដាក់ឲ្យប្រើប្រាស់​​ជាផ្លូវការ​នូវ​ផ្លូវ​​រថ​ភ្លើង​​​ក្រុង​លេខ​១ទីក្រុង​ហូជីមិញ​ (បេន​ថាញ់ - ស៊ុយ​តៀន) (Ben Thanh - Suoi Tien) កម្លាំង​​ដឹកជញ្ចូន​២០០លើកជារៀង​រាល់ថ្ងៃ​ ល្បឿន​​រថភ្លើង​គឺ​១១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ចំពោះ​កំណាត់​ផ្លូវ​លើខ្ពស់​ និង៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ចំពោះកំណាត់​ផ្លូវ​ក្រោម​ដី ។ រយៈ​ពេល​​ធ្វើ​ដំណើរ​​ពី​ស្ថានីយ៍​រថភ្លើង​ បេនថាញ់​ (Ben Thanh) ដល់​ស្ថានីយ៍​រថភ្លើង​ ស៊ុយ​តៀន​ (Suoi Tien) មានរយៈពេលប្រមាណ២៩នាទី​។ ផ្លូវ​រថភ្លើង​​​មួយ​ទៀតនឹង​បានសាងសង់​ ​​គឺផ្លូវ​រថភ្លើង​មេត្រូ​​លេខ​២ រំពឹង​ថានឹង​បានដាក់​ឱ្យប្រើប្រាស់​នៅឆ្នាំ២០៣០។

ស្ថានីយ៍​ និង ផ្លូវ​រថភ្លើង​អណ្តែត​ នៃ​គម្រោង​ផ្លូវរថភ្លើង​ក្រុង​ហូជីមិញ ស្របនឹង​ផ្លូវគោក​ កាត់បន្ថយ​សម្ពាធ​ចរាចរ​ណ៍​ជូន​ទីក្រុង​។ រូបថត៖ ងោ ធីធូបា
ស្ថានីយ៍​មេត្រូ​នៃគម្រោង​ផ្លូវ​រថភ្លើង​ក្រុង​ហូជីមិញ​។ រូបថត៖ ងោ ធីធូបា

គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវរថភ្លើងទី​ក្រុង​ តាម​ការសន្នដ្ឋាន​លេខ​៤៩ នៃការិយាល័យ​នយោបាយ​ អំពី​កំណត់ទិសដៅ​អភិវឌ្ឍ​គមនាគមន៍​ដឹកជញ្ជូន​ផ្លូវ​រថភ្លើង​វៀតណាម​ ដល់​ឆ្នាំ២០៣០ ចក្ខុវិស័យ​ដល់ឆ្នាំ​២០៤៥ ទីក្រុង​ហូជីមិញ ​កំណត់​គោលដៅ​ធ្វើ​សម្រេច​៣៥៥គីឡូម៉ែត្រ​ មេត្រូ​ នៅឆ្នាំ២០៣៥ ជំនួសឱ្យ​ផែនការ​មុននោះ​ គឺ​១៨៣គីឡូម៉ែត្រ​នៅ​ឆ្នាំ​២០៣៥។ ទន្ទឹមនោះ​ ទីក្រុង​ហូជីមិញ​ ដាក់គោលដៅធ្វើ​សម្រេច​ទាំងស្រុង​ចំនួន​៥១០គីឡូម៉ែត្រនៃប្រព័ន្ធ​មេត្រូ ​នៅឆ្នាំ២០៤៥។​

  • អនុវត្ត​៖ ថុងហាយ និង ង៉ោ ធីធូបា​

Top