គម្រោងផ្លូវរថភ្លើងទីក្រុង កំពុងជាជំហានរបកគំហើញ ដើម្បីអភិវឌ្ឍគមនាគមន៍នៅទីក្រុងហូជីមិញ។
សាងសង់ផ្លូវរថភ្លើងមេត្រូ ក្នុងគម្រោងផ្លូវរថភ្លើងក្រុងហូជីមិញ។ រូបថត៖ ងោ ធីធូបា
គម្រោងផ្លូវរថភ្លើងក្រុងហូជីមិញ (Ho Chi Minh City Metro) ជាប្រព័ន្ធផ្លូវរថភ្លើងទីក្រុង កំពុងបានកសាង សហការគួបផ្សំ រវាងរថភ្លើងអគិសនីក្រោមដី (មេត្រូ) រថភ្លើងអគ្គិសនីលើមុខដី (tramway) និងរថភ្លើងមានគន្លងផ្លូវដែកតែមួយខ្សែ (monorail)។ ប្រព័ន្ធរួមមាន១២ខ្សែ ដោយសរុបប្រវែងគឺ៥១០គីឡូម៉ែត។
ស្ថានីយ៍ទទួលភ្ញៀវនៃគម្រោងផ្លូវរថភ្លើងក្រុងហូជីមិញ។ រូបថត៖ ងោ ធីធូបា
ភាគខាងលើដំបូលស្ថានីយ៍បេនថាញ់។ រូបថត៖ ងោ ធីធូបា
កាលពីចុងឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវរថភ្លើងក្រុងលេខ១ទីក្រុងហូជីមិញ (បេនថាញ់ - ស៊ុយតៀន) (Ben Thanh - Suoi Tien) កម្លាំងដឹកជញ្ចូន២០០លើកជារៀងរាល់ថ្ងៃ ល្បឿនរថភ្លើងគឺ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះកំណាត់ផ្លូវលើខ្ពស់ និង៨០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះកំណាត់ផ្លូវក្រោមដី ។ រយៈពេលធ្វើដំណើរពីស្ថានីយ៍រថភ្លើង បេនថាញ់ (Ben Thanh) ដល់ស្ថានីយ៍រថភ្លើង ស៊ុយតៀន (Suoi Tien) មានរយៈពេលប្រមាណ២៩នាទី។ ផ្លូវរថភ្លើងមួយទៀតនឹងបានសាងសង់ គឺផ្លូវរថភ្លើងមេត្រូលេខ២ រំពឹងថានឹងបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣០។
ស្ថានីយ៍ និង ផ្លូវរថភ្លើងអណ្តែត នៃគម្រោងផ្លូវរថភ្លើងក្រុងហូជីមិញ ស្របនឹងផ្លូវគោក កាត់បន្ថយសម្ពាធចរាចរណ៍ជូនទីក្រុង។ រូបថត៖ ងោ ធីធូបា
ស្ថានីយ៍មេត្រូនៃគម្រោងផ្លូវរថភ្លើងក្រុងហូជីមិញ។ រូបថត៖ ងោ ធីធូបា
គម្រោងអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងទីក្រុង តាមការសន្នដ្ឋានលេខ៤៩ នៃការិយាល័យនយោបាយ អំពីកំណត់ទិសដៅអភិវឌ្ឍគមនាគមន៍ដឹកជញ្ជូនផ្លូវរថភ្លើងវៀតណាម ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ទីក្រុងហូជីមិញ កំណត់គោលដៅធ្វើសម្រេច៣៥៥គីឡូម៉ែត្រ មេត្រូ នៅឆ្នាំ២០៣៥ ជំនួសឱ្យផែនការមុននោះ គឺ១៨៣គីឡូម៉ែត្រនៅឆ្នាំ២០៣៥។ ទន្ទឹមនោះ ទីក្រុងហូជីមិញ ដាក់គោលដៅធ្វើសម្រេចទាំងស្រុងចំនួន៥១០គីឡូម៉ែត្រនៃប្រព័ន្ធមេត្រូ នៅឆ្នាំ២០៤៥។
- អនុវត្ត៖ ថុងហាយ និង ង៉ោ ធីធូបា