បច្ចេកវិទ្យាមេត្រូ “បើកលំហូរ” គមនាគមន៍ទីក្រុងហូជីមិញ
គម្រោងផ្លូវរថភ្លើងក្រុងហូជីមិញ (Ho Chi Minh City Metro) ជាប្រព័ន្ធផ្លូវរថភ្លើងទីក្រុង កំពុងបានកសាង សហការគួបផ្សំ រវាងរថភ្លើងអគិសនីក្រោមដី (មេត្រូ) រថភ្លើងអគ្គិសនីលើមុខដី (tramway) និងរថភ្លើងមានគន្លងផ្លូវដែកតែមួយខ្សែ (monorail)។ ប្រព័ន្ធរួមមាន១២ខ្សែ ដោយសរុបប្រវែងគឺ៥១០គីឡូម៉ែត។
កាលពីចុងឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវរថភ្លើងក្រុងលេខ១ទីក្រុងហូជីមិញ (បេនថាញ់ - ស៊ុយតៀន) (Ben Thanh - Suoi Tien) កម្លាំងដឹកជញ្ចូន២០០លើកជារៀងរាល់ថ្ងៃ ល្បឿនរថភ្លើងគឺ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះកំណាត់ផ្លូវលើខ្ពស់ និង៨០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះកំណាត់ផ្លូវក្រោមដី ។ រយៈពេលធ្វើដំណើរពីស្ថានីយ៍រថភ្លើង បេនថាញ់ (Ben Thanh) ដល់ស្ថានីយ៍រថភ្លើង ស៊ុយតៀន (Suoi Tien) មានរយៈពេលប្រមាណ២៩នាទី។ ផ្លូវរថភ្លើងមួយទៀតនឹងបានសាងសង់ គឺផ្លូវរថភ្លើងមេត្រូលេខ២ រំពឹងថានឹងបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣០។
គម្រោងអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងទីក្រុង តាមការសន្នដ្ឋានលេខ៤៩ នៃការិយាល័យនយោបាយ អំពីកំណត់ទិសដៅអភិវឌ្ឍគមនាគមន៍ដឹកជញ្ជូនផ្លូវរថភ្លើងវៀតណាម ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ទីក្រុងហូជីមិញ កំណត់គោលដៅធ្វើសម្រេច៣៥៥គីឡូម៉ែត្រ មេត្រូ នៅឆ្នាំ២០៣៥ ជំនួសឱ្យផែនការមុននោះ គឺ១៨៣គីឡូម៉ែត្រនៅឆ្នាំ២០៣៥។ ទន្ទឹមនោះ ទីក្រុងហូជីមិញ ដាក់គោលដៅធ្វើសម្រេចទាំងស្រុងចំនួន៥១០គីឡូម៉ែត្រនៃប្រព័ន្ធមេត្រូ នៅឆ្នាំ២០៤៥។
- អនុវត្ត៖ ថុងហាយ និង ង៉ោ ធីធូបា