នំបាញហយ ភូឡុង (Phu Long) - រសជាតិនៃនិទាឃរដូវពីសិប្បកម្មបុរាណ
ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម នៅពេលដែលបរិយាកាសនៃនិទាឃរដូវរីករាលដាលនៅទូទាំងប្រទេស នំបាញហយ ភូឡុង (Phu Long) បានលេចចេញដូចជាលក្ខណៈពិសេសនៃម្ហូបសាមញ្ញមួយរបស់តំបន់ ហានថាំង (Ham Thang) ដោយបញ្ចូលក្នុងរឿងរ៉ាវប្រវត្តិសាស្ត្រអំពីប្រជាជន សិប្បកម្មប្រពៃណី និងបរិយាកាសនៃនិទាឃរដូវដ៏ពិសេសនៃកន្លែងនេះ។
ភូឡុង (Phu Long) មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ១A ដែលឥឡូវនេះជាផ្នែកមួយនៃសង្កាត់ ហាមថាំង (Ham Thang)(ខេត្ត ឡឹមដុង (Lam Dong))។ នៅប្រហែលឆ្នាំ១៨៧០ ទីនេះបានស្វាគមន៍ប្រជាជនចំណាកពីស្រុកនានានៃភាគខាងជើង ចូលមកកាប់ឆ្ការ ផ្ដើមអាជីវកម្ម ។ រួមជាមួយនឹងដំណើរការស្នាក់នៅ ក្នុងរយៈពេលច្រើនឆ្នាំ សិប្បកម្មធ្វើបាញហយ ភូឡុង (Phu Long) បានបង្កើត និងអភិវឌ្ឍបន្តិចម្តងៗ ហើយបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតវប្បធម៌ - ម្ហូបរបស់សហគមន៍ក្នុងតំបន់។
នំបាញហយ ភូឡុង (Phu Long) មានចំណាប់អារម្មណ៍ដោយរូបរាងសាមញ្ញ ប៉ុន្តែប្រណិត ។ ពីគ្រាប់អង្ករដែលមានគុណភាពខ្ពស់ សិប្បករអនុវត្តជំហានជាច្រើនដ៏ស្មុគស្មាញ៖ ត្រាំ កិនឲ្យម៉ដ កៀបជាសរសៃស្តើងៗ ហើយបន្ទាប់មកត្បាញវាយ៉ាងប៉ិនប្រសប់ទៅជាបន្ទះនំពណ៌ស ទន់ និងរលោង។ ស្រទាប់បាញហយនីមួយៗ គឺការរួមផ្សំនៃភាពអត់ធ្មត់ ប៉ិនប្រសប់ និងបទពិសោធន៍ជាច្រើនជំនាន់របស់សិប្បករ។
ពេលដាក់លើចាន បាញហយត្រូវបានលាបខ្លាំញលាយស្លឹកខ្ទឹមពណ៌បៃតងបានហាន់ស្ដើង ហើយបន្ថែមខ្លាញ់ជ្រូកបំពងឡើងពណ៌លឿងពីលើ បង្កើតពណ៌ចម្រុះ និងរសជាតិចុះសម្រុងគ្នា។ ភាពទន់ និងឆ្ងាញ់នៃបាញហយ រួមផ្សំជាមួយនឹងក្លិនឈ្ងុយឆ្ងាញ់ស្រាលៗ ធ្វើឱ្យម្ហូបនេះជិតស្និទ្ធ និងមិនអាចបំភ្លេចបាន ជាពិសេសក្នុងបរិយាកាសជួបជុំគ្នា ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត)។
សម្រាប់ភ្ញៀវទេសចរ ការហូបនំបាញហយភូឡុង (Phu Long) ក្នុង និទាឃរដូវមិនត្រឹមតែជាបទពិសោធន៍នូវម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដែលបានប៉ះផ្ទាល់នូវជីវភាពរស់នៅដោយល្បឿនយឺត និងស្មោះត្រង់នៃតំបន់មួយ ទីដែលបរិយាកាសនៃនិទាឃរដូវត្រូវបានទទួលអារម្មណ៍ពីរឿងសាមញ្ញបំផុត៕
អត្ថបទ៖ ហ្វ័ងមី - រូបថត៖ ខាញហ្វ័រ


