នំបាញហយ ភូឡុង (Phu Long) - រសជាតិនៃនិទាឃរដូវពីសិប្បកម្មបុរាណ

នំបាញហយ ភូឡុង (Phu Long) - រសជាតិនៃនិទាឃរដូវពីសិប្បកម្មបុរាណ

ក្នុងប៉ុន្មាន​ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណី​វៀតណាម នៅពេល​ដែលបរិយាកាសនៃ​និទាឃរដូវ​រីករាលដាល​នៅទូទាំងប្រទេស នំបាញហយ ភូឡុង (Phu Long) បាន​លេចចេញ​ដូចជា​លក្ខណៈពិសេសនៃម្ហូប​សាមញ្ញមួយរបស់តំបន់ ហានថាំង (Ham Thang) ដោយបញ្ចូល​ក្នុងរឿងរ៉ាវ​ប្រវត្តិសាស្ត្រ​​អំពី​ប្រជាជន សិប្បកម្មប្រពៃណី និង​បរិយាកាសនៃនិទាឃរដូវ​ដ៏ពិសេសនៃ​កន្លែង​នេះ។

ភូឡុង (Phu Long) មានទីតាំង​ស្ថិតនៅ​លើផ្លូវជាតិលេខ ១A ដែលឥឡូវនេះ​ជាផ្នែកមួយនៃសង្កាត់ ហាម​ថាំង (Ham Thang)(ខេត្ត ឡឹម​ដុង (Lam Dong))។ នៅប្រហែលឆ្នាំ១៨៧០ ទីនេះបានស្វាគមន៍​ប្រជាជន​ចំណាក​ពីស្រុក​នានានៃភាគ​ខាង​ជើង ចូលមកកាប់ឆ្ការ ផ្ដើម​អាជីវកម្ម ។​ រួមជាមួយ​នឹងដំណើរ​ការស្នាក់នៅ ក្នុង​រយៈពេលច្រើន​ឆ្នាំ សិប្បកម្មធ្វើ​បាញហយ ភូឡុង (Phu Long) បានបង្កើត និង​អភិវឌ្ឍបន្តិចម្តងៗ ហើយបានក្លាយជាផ្នែកសំខាន់​មួយ​នៃជីវិតវប្បធម៌ - ម្ហូបរបស់​សហគមន៍​ក្នុងតំបន់។

ដំណើរការចំហុយនំបាញហយ។

នំបាញ​ហយ

នំបាញហយ ភូឡុង (Phu Long) មានចំណាប់អារម្មណ៍ដោយ​រូបរាងសាមញ្ញ ប៉ុន្តែ​ប្រណិត ។ ពីគ្រាប់អង្ករ​ដែលមាន​គុណភាព​ខ្ពស់ ​សិប្បករ​អនុវត្តជំហានជាច្រើន​ដ៏​ស្មុគស្មាញ​៖ ត្រាំ កិនឲ្យម៉ដ កៀប​ជាសរសៃ​ស្តើងៗ ហើយបន្ទាប់មកត្បាញ​វា​យ៉ាងប៉ិនប្រស​ប់​​ទៅជា​បន្ទះនំពណ៌ស ទន់ និង​រលោង។ ស្រទាប់បាញហយនីមួយៗ​ គឺការ​រួម​ផ្សំ​នៃ​ភាពអត់ធ្មត់ ប៉ិនប្រសប់  និងបទពិសោធន៍​ជា​ច្រើន​ជំនាន់​របស់សិប្បករ។

 

ពេល​ដាក់​លើ​ចាន បាញហយត្រូវបាន​លាប​​ខ្លាំញលាយ​ស្លឹក​ខ្ទឹម​ពណ៌បៃតងបានហាន់ស្ដើង ហើយបន្ថែម​ខ្លាញ់​ជ្រូកបំពងឡើងពណ៌លឿងពីលើ ​បង្កើត​ពណ៌ចម្រុះ និងរសជាតិ​ចុះសម្រុងគ្នា។ ភាពទន់ និងឆ្ងាញ់នៃបាញហយ រួមផ្សំជាមួយ​នឹងក្លិនឈ្ងុយឆ្ងាញ់ស្រាលៗ ធ្វើឱ្យម្ហូបនេះ​ជិតស្និទ្ធ និងមិនអាច​បំភ្លេចបាន ជាពិសេស​ក្នុងបរិយាកាសជួបជុំ​គ្នា ក្នុង​ពេល​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​វៀតណាម (បុណ្យតេត)។

នំបាញ​ហយ ភូឡុង (Phu Long) បាន​ហូបជាមួយគ្រឿងក្នុងជ្រូក រួមមានបេះដូង ថ្លើម តម្រងនោម ជាដើម រួមជាមួយជីរ និងទឹកត្រីអម្ពិលទុំ។

សម្រាប់ភ្ញៀវទេសចរ ការហូបនំបាញហយ​ភូឡុង (Phu Long) ក្នុង និទាឃរដូវ​មិនត្រឹមតែជាបទពិសោធន៍នូវម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏​ជាមធ្យោបាយមួយដែលបានប៉ះផ្ទាល់នូវជីវភាពរស់នៅដោយ​ល្បឿន​យឺត និងស្មោះត្រង់នៃតំបន់មួយ ទីដែល​បរិយាកាសនៃ​និទាឃរដូវ​ត្រូវបានទទួលអារម្មណ៍ពីរឿងសាមញ្ញបំផុត៕

អត្ថបទ៖ ហ្វ័ងមី - រូបថត៖ ខាញហ្វ័រ


top