នំបាញហយ ភូឡុង (Phu Long) បានលេចចេញដូចជាលក្ខណៈពិសេសនៃម្ហូបសាមញ្ញមួយរបស់តំបន់ ហានថាំង (Ham Thang)...
ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម នៅពេលដែលបរិយាកាសនៃនិទាឃរដូវរីករាលដាលនៅទូទាំងប្រទេស នំបាញហយ ភូឡុង (Phu Long) បានលេចចេញដូចជាលក្ខណៈពិសេសនៃម្ហូបសាមញ្ញមួយរបស់តំបន់ ហានថាំង (Ham Thang) ដោយបញ្ចូលក្នុងរឿងរ៉ាវប្រវត្តិសាស្ត្រអំពីប្រជាជន សិប្បកម្មប្រពៃណី និងបរិយាកាសនៃនិទាឃរដូវដ៏ពិសេសនៃកន្លែងនេះ។
ភូឡុង (Phu Long) មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ១A ដែលឥឡូវនេះជាផ្នែកមួយនៃសង្កាត់ ហាមថាំង (Ham Thang)(ខេត្ត ឡឹមដុង (Lam Dong))។ នៅប្រហែលឆ្នាំ១៨៧០ ទីនេះបានស្វាគមន៍ប្រជាជនចំណាកពីស្រុកនានានៃភាគខាងជើង ចូលមកកាប់ឆ្ការ ផ្ដើមអាជីវកម្ម ។ រួមជាមួយនឹងដំណើរការស្នាក់នៅ ក្នុងរយៈពេលច្រើនឆ្នាំ សិប្បកម្មធ្វើបាញហយ ភូឡុង (Phu Long) បានបង្កើត និងអភិវឌ្ឍបន្តិចម្តងៗ ហើយបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតវប្បធម៌ - ម្ហូបរបស់សហគមន៍ក្នុងតំបន់។
នំបាញហយ ភូឡុង (Phu Long) មានចំណាប់អារម្មណ៍ដោយរូបរាងសាមញ្ញ ប៉ុន្តែប្រណិត ។ ពីគ្រាប់អង្ករដែលមានគុណភាពខ្ពស់ សិប្បករអនុវត្តជំហានជាច្រើនដ៏ស្មុគស្មាញ៖ ត្រាំ កិនឲ្យម៉ដ កៀបជាសរសៃស្តើងៗ ហើយបន្ទាប់មកត្បាញវាយ៉ាងប៉ិនប្រសប់ទៅជាបន្ទះនំពណ៌ស ទន់ និងរលោង។ ស្រទាប់បាញហយនីមួយៗ គឺការរួមផ្សំនៃភាពអត់ធ្មត់ ប៉ិនប្រសប់ និងបទពិសោធន៍ជាច្រើនជំនាន់របស់សិប្បករ។
ពេលដាក់លើចាន បាញហយត្រូវបានលាបខ្លាំញលាយស្លឹកខ្ទឹមពណ៌បៃតងបានហាន់ស្ដើង ហើយបន្ថែមខ្លាញ់ជ្រូកបំពងឡើងពណ៌លឿងពីលើ បង្កើតពណ៌ចម្រុះ និងរសជាតិចុះសម្រុងគ្នា។ ភាពទន់ និងឆ្ងាញ់នៃបាញហយ រួមផ្សំជាមួយនឹងក្លិនឈ្ងុយឆ្ងាញ់ស្រាលៗ ធ្វើឱ្យម្ហូបនេះជិតស្និទ្ធ និងមិនអាចបំភ្លេចបាន ជាពិសេសក្នុងបរិយាកាសជួបជុំគ្នា ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត)។
នំបាញហយ ភូឡុង (Phu Long) បានហូបជាមួយគ្រឿងក្នុងជ្រូក រួមមានបេះដូង ថ្លើម តម្រងនោម ជាដើម រួមជាមួយជីរ និងទឹកត្រីអម្ពិលទុំ។
សម្រាប់ភ្ញៀវទេសចរ ការហូបនំបាញហយភូឡុង (Phu Long) ក្នុង និទាឃរដូវមិនត្រឹមតែជាបទពិសោធន៍នូវម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដែលបានប៉ះផ្ទាល់នូវជីវភាពរស់នៅដោយល្បឿនយឺត និងស្មោះត្រង់នៃតំបន់មួយ ទីដែលបរិយាកាសនៃនិទាឃរដូវត្រូវបានទទួលអារម្មណ៍ពីរឿងសាមញ្ញបំផុត៕
អត្ថបទ៖ ហ្វ័ងមី - រូបថត៖ ខាញហ្វ័រ