របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

សក្តានុពលមូលដ្ឋាន

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

កូន​ជ្រូក​ដីនៅ​ឡាយ​ធេវ​ (Lai Thieu)ទទួលបានការពេញ​និយម​​ប្រើប្រាស់ នៅទីផ្សារ​កម្ពុជា ជប៉ុន​ ថៃ ឡាវ​។ល។ រូបថត៖ ថុង​ហាយ​/កាសែតរូបភាព​វៀតណាម​

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

ស្រុក​ឡាយ​ធេវ​ (Lai Thieu) បាន​ស្គាល់​ជា​ទីតាំង​មួយ​ក្នុង​ចំណោមទីតាំង​ធ្វើកូន​ជ្រូកដី​​ល្បី​ល្បាញ​ក្នុង​ស្រុកនិង​បរទេស​។ ប្រជាជន​រស់នៅ​ទីនេះ​ បាន​ផ្សារភ្ជាប់​នឹង​ការងារ​នេះបាន​ជាង​៤០ឆ្នាំ​ មាន​គ្រួសារ​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើ​កូន​ជ្រូក​​ដី​​ តាំងពីឆ្នាំទី​៧០​នៃ​សតវត្សរ៍​មុន​ រហូតមកដល់​បច្ចុប្បន្ន​ ពួកគាត់​នៅតែអភិរក្ស​និង​អភិវឌ្ឍ​វិស័យ​មុខរបរ​នេះ​ជាមួយទី​​ជំហពោរពេញ​ដោយ​មោទនភាព​។ ទោះបី​បច្ចុប្បន្ន​នេះ នៅ​ចំពោះ​មុខ​​បច្ចេកវិទ្យា​ទំនើប​​ ផលិតផលជាច្រើន​​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ថ្មី​ ប៉ុន្តែ​កូន​ជ្រូកដី​​​ស្រុក​ឡាយ​ធេវ​ (Lai Thieu) នៅ​តែ​​មាន​អ្នក​ពេញ​និយម​ប្រើប្រាស់​។​

ជាពិសេស​ ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ តម្រូវការ​ប្រើប្រាស់បាន​កើន​ឡើង​វិញ​ ផលិតផល​កូន​ជ្រូក​ដី​បាន​ធ្វើមាន​​រូបសណ្ឋាន​​ជាច្រើនដ៏​​សម្បូរបែបដោយ​ម៉ូដ ហេតុនេះ​ផលិតផល​កូន​ជ្រូក​ដី​​​​ស្រុកឡាយ​ធេវ​ (Lai Thieu) មួយ​ថ្ងៃកាន់តែមាន​ជំហ​ប្រសើរ​ជាង​ នាពេល​ប្រកួត​ប្រជែង​ជាមួយ​មុខទំនិញ​ធ្វើ​ដោយ​ជ័រ​ ឬ​ឈើ។​

បង​ ង្វៀន​ វ៉ាន់​ត្វឹន​ (Nguyen Van Tuan) នៅ​ភូមិ​កូន​ជ្រូក​ដី​​ ​ស្រុក​ឡាយ​ធេវ ​(Lai Thieu) បានរៀប​រាប់​ថា៖ ដូន​តាខ្ញុំ​ពីអតីតកាល​បាន​ប្រកប​មុខរបរ​កុលាលភាជន៍​ ក្រោយ​មក​បង្វែ​ធ្វើកូន​ជ្រូកដី​​​​ មកដល់​ខ្ញុំ​ក៏ប្រកបមុខរបរ​ធ្វើ​កូន​ជ្រូក​ដី​​នេះ​ដែរ​។​ ធ្វើ​កូន​ជ្រូក​ដី​មានការ​ពិបាក​ ប្រាក់​ចំណូល​មិន​ខ្ពស់​ ត្រូវការ​ភាព​ផ្ចិតផ្ចង់​ ដូចនេះ​យុវជន​ជាច្រើន​ ​បាន​បង្វែ​ទៅ​រក​ការ​ងារ​​ផ្សេង​ៗដើម្បី​ចិញ្ចឹម​ជីវិត​។ ខ្ញុំ​ស្រឡាញ់​មុខរ​បរនេះ ប្រសិន​បើ​ចោល​វា​ ខ្ញុំ​មានអារម្មណ៍​នឹកដល់​ក្លិន​ដី​ឥដ្ឋ​ នឹក​ដល់​សត្វមួយ​​គួរជា​ទី​ស្រឡាញ់​ ដែល​ខ្លួន​ជា​អ្នក​បង្កើត​ លាបពណ៌​ បញ្ចូល​ព្រលឹង​ វា។​

កូន​ជ្រូក​ដី​​​បាន​គ្រួសារ​ង្វៀន វ៉ាន់​ត្វឹន​ (Nguyen Van Tuan) ធ្វើ​អំពី​ដី​ឥដ្ឋ​ ចាក់​​ចូល​ពុម្ព​ រួច​យកទៅ​ដុត​។ ក្រោយ​ពេល​ដុត​ កូនជ្រូក​ដី​​​​​បាន​យកទៅ​ដាក់​ក្រោម​កម្តៅ​ថ្ងៃ​ ចុង​ក្រោយ​លាប​ពណ៌​តុបតែង​។ បច្ចុប្បន្ន​ ជាមធ្យម​រៀងរាល់​ខែ ង្វៀន​ វ៉ាន់​ត្វឹន​ (Nguyen Van Tuan) លក់​ផលិតផល​ចេញទៅកាន់ទីផ្សារក្នុង​ស្រុក​និង​នាំចេញទៅ​​ទីផ្សារ​កម្ពុជា ឡាវ​ ​ចំនួន​៨០.០០០​កូន​។ ជា​មធ្យម​ផលិតផល​នីមួយ​ៗ​ ក្រោយ​ពេល​ទូទាត់​ប្រាក់​ចំណាយ​ ប្រាក់ចំណូលបានពី​៣.០០០ដុង​ - ៤.០០០​ដុងក្នុង​កូន​ជ្រូក​មួយ។​

ក្រៅពី​រូប​កូន​ជ្រូកដី​​​​ គ្រួសារ​ ង្វៀន វ៉ាន់​ត្វឹន​ (Nguyen Van Tuan) នៅ​ធ្វើ​រូប​សត្វ​ ផ្លែ​ឈើ​ជា​ច្រើន​ ជាពិសេស​គឺ​សត្វតំណាងរាសី​ទាំង​១២​​ឆ្នាំ​។​

លោកស្រី​ ឡេ ធី​ធូ​សឿង​ (Le Thi Thu Suong) ម្ចាស់​មូលដ្ឋាន​កូនជ្រូកដី​​​​ នៅ​ស្រុក​ឡាយ​ធេវ (Lai Thieu) ​បានឱ្យ​ដឹងថា​ គ្រួសារ​លោកស្រី​ធ្វើ​កូន​ជ្រូក​ដី​​​​ឆ្លង​កាត់​ជាច្រើន​ជំនាន់​ ដូច្នេះ​ដំណាក់កាល​ធ្វើ​កូនជ្រូក​ដី​​​​ដូចជា​ជ្រាប​ចូល​រាល់​សសៃឈាម​តាំងកាលនៅតូច​។ ទោះបី​មានអាយុ​ជិត​៦០​ឆ្នាំ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​​ធ្វើ​ដើម្បី​រក្សា​មុខរបរ​របស់​ដូន​តា​។ បច្ចុប្បន្ន​ នៅ​ស្រុក​ឡាយ​ធេវ​ (Lai Thieu) មាន​គ្រួសារ​ធ្វើ​កូន​ជ្រូក​ដី​​​ចំនួន​១៩គ្រួសារ​តែ​ប៉ុណ្ណោះ​។​


តម្លៃ​លក់​រាយ​កូន​ជ្រូក​ដី​​​​ស្រុក​ឡាយ​ធេវ​ (Lai Thieu) យោង​តាម​ទំហំ​ខ្នាត​ រូប​រាង​ប្រហែល​៧.០០០ដុង​ - ១០.០០០ដុង​ក្នុង​មួយកូន​​ លក់​​តាម​តម្លៃ​បោះដុំ​សម្រាប់​ឈ្មួញ​តម្លៃ​ត្រឹម​ប្រហែល​៤.០០០ដុង​ក្នុងមួយ​កូន​។ ក្នុងចំណោម​​ប្រភេទ​កូន​ជ្រូកដី​​​ ​​ដែល​លក់ដាច់​បំផុត​នៅលើទីផ្សារ​សព្វថ្ងៃ​ គឺ​ប្រភេទ​កូន​ជ្រូក​ដី​​​ពណ៌​ប្រាក់ មាន​តម្លៃ​ខ្ពស់​ជាងប្រភេទ​ដែល​លាបពណ៌ធម្មតា​។​

ផលិតផល​កូនជ្រូក​ដី​នៃ​​ភូមិ​មុខរ​បរ​ បា​ននាំយកទៅ​ប្រើប្រាស់​នៅ​តាមខេត្តដូចជា​តៀន​យ៉ាង​ (Kien Giang) អាន​យ៉ាង (An Giang) នៅតាម​ខេត្ត​ភូមិភាគ​ខាងត្បូង​វៀតណាម​ តំបន់​ភូមិ​ភាគ​អាគ្នេយ៍​ និងនៅ​ទាំងបាន​នាំចេញ​ទៅ​ទីផ្សារ​ឡាវ​ កម្ពុជា​ និង​ថៃ​។ ជាពិសេស​ ឱ្យ​តែ​ដល់​រដូវ​ចូលរៀន​ (ខែកញ្ញា​រៀងរាល់ឆ្នាំ​) ឬ​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ ភូមិ​របរ​កូនជ្រូក​ដី​​​ស្រុក​ឡាយ​ធេវ ​(Lai Thieu) ក្លាយ​ជា​ឱកាស​មួយ​ដែលមានផលិតផលត្រូវលក់​ដាច់​​បំផុត៕​

កូន​ជ្រូកដី​​​ពណ៌ឆើត​ឆាយ​មួយ​ចំនួន ​បាន​អតិថិជន​ពេញនិយម​ប្រើ​៖


អត្ថបទ​និង​រូបថត៖ ថុង​ហាយ​/កាសែតរូបភាពវៀតណាម​
ប្រែសម្រួល៖ រីកើង

អត្ថបទ​និង​រូបថត៖ ថុង​ហាយ​/កាសែតរូបភាពវៀតណាម​ ប្រែសម្រួល៖ រីកើង

នំបាញ់ត្រាងណែម ធូហា (Tho Ha)

នំបាញ់ត្រាងណែម ធូហា (Tho Ha)

ភូមិ​ធូហា (Tho Ha) ឃុំ​វឹន​ហា (Van Ha) ស្រុក​វៀតអៀន​ (Viet Yen) ខេត្តបាក់​យ៉ាង​ (Bac Giang) ល្បីឈ្មោះតាំងពីយូរយារណាស់មកហើយ ​ជាមួយ​របរ​ធ្វើនំ​បាញ់ត្រាង​ណែម​ប្រពៃណី​។ នៅទីនេះ​បាន​ចាត់ទុក​ជា “អាណាចក្រ​”

Top