ពណ៌សម្បុរជីវភាពនៃបណ្តាជនជាតិវៀតណាម

វប្បធម៌

ពណ៌សម្បុរជីវភាពនៃបណ្តាជនជាតិវៀតណាម

ក្នុងឱកាសខួបអនុស្សាវរីយ៍​លើកទី​៧១ឆ្នាំ នៃ​ទិវា​រំដោះរដ្ឋធានី (១០/១០/១៩៥៤ - ១០/១០/២០២៥) និងខួបអនុស្សាវរិយ៍​លើកទី​​៩៥ឆ្នាំ នៃទិវាបង្កើត​សមាគមសហព័ន្ធ​នារី​វៀត​ណាម​ (២០/១០/១៩៣០ - ២០/១០/២០២៥)

ក្នុងឱកាសខួបអនុស្សាវរីយ៍​លើកទី​៧១ឆ្នាំ នៃ​ទិវា​រំដោះរដ្ឋធានី (១០/១០/១៩៥៤ - ១០/១០/២០២៥) និងខួបអនុស្សាវរិយ៍​លើកទី​​៩៥ឆ្នាំ នៃទិវាបង្កើត​សមាគមសហព័ន្ធ​នារី​វៀត​ណាម​ (២០/១០/១៩៣០ - ២០/១០/២០២៥) ក្លិប​ថតរូប​នារីហាយ​អូវ​​ បាន​រៀបចំ​អង្គតាំងពិព័រណ៍​រូបថត ពណ៌សម្បុរជីវភាពនៃបណ្ដាជនជាតិវៀតណាមនៅ​សារមន្ទីរនារី​វៀត​ណាម (លេខ​៣៦ ផ្លូវលីធឿន​កៀត​ ទីក្រុងហាណូយ)។ ព្រឹត្តិការណ៍នេះ ក៏ជាការគូស​សម្គាល់រយៈពេល៣៥ឆ្នាំ នៃការបង្កើត និង​អភិវឌ្ឍក្លិប​ផងដែរ - ដែល​ជា​ផ្ទះរួម​នៃ​សិល្បការិនី​ថតរូប ដែល​មាន​ទេពកោសល្យ ចំណង់​ចំណូលចិត្ត និងផ្សារ​ភ្ជាប់​នឹងសិល្បៈ។

 

អង្គតាំងពិព័រណ៍រូបថតនេះ ​បង្ហាញស្នាដៃចំនួន៥៤ ដែលជ្រើសរើសចេញពី​សមាជិក​២៥​នាក់ ដោយ​បង្កើត​ឡើង​វិញ​យ៉ាងរស់រវើក នូវរូបភាពពហុពណ៌ អំពីជីវិត វប្បធម៌ និង​ប្រជាជន​នៃ​បណ្តា​ជនជាតិ​​វៀតណាម​។ តាមរយៈកែវ​យឹតនៃ​សិល្បការិនីនារី អ្នក​ទស្សនា​អាចយល់​អំពី​សម្រស់​​ស្រស់​ស្អាត សាមញ្ញ តែស៊ីជម្រៅ​៖ ចាប់ពី​ស្នាមញញឹម​គ្មាន​មន្ទិល​នៃ​​កុមារ​នៅតំបន់​ភ្នំ ក្រសែភ្នែកគិតគូរនៃ​នារីនៅតំបន់​ខ្ពង់រាប រហូត​ដល់​ពណ៌​ចម្រុះឆើត​ឆាយ​​នៅក្នុង​​ពិធីបុណ្យ ការងារ និង​សកម្មភាពប្រចាំថ្ងៃ។ល។


 
 

ការពិព័រណ៍នេះ គឺជាចំណុចសំខាន់មួយនៃ​ក្លិបថតរូបនារីហាយ​អូវ​ - ​​ជា​ក្រុម​មួយ​ដែល​មាន​ទាំង​ទេពកោសល្យ និងការតស៊ូ តែងតែ​ប្រើរូបភាព ដើម្បី​និទាន​រឿង​អំពី​ភាព​ស្រស់​ស្អាត​នៃ​ប្រទេស​វៀតណាម តាមរយៈចក្ខុវិស័យ​ល្អិតល្អន់​របស់នារី។ ស្នាដៃនីមួយៗ គឺជា​ផ្នែក​មួយ​នៃ​ជីវិតពិត ដែលផ្ទុក​នូវអារម្មណ៍មនុស្សធម៌ និង​ក្ដីស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​មនុស្ស ​ធម្មជាតិ និងមាតុភូមិ។

 
 
 
 
 

បន្ទាប់ពីសកម្មភាពក្នុងរយៈពេល៣៥​ឆ្នាំកន្លង ក្លិបថតរូបនារីហាយ​អូវ​​ គឺជា​អង្គភាព​ថតរូប​នារី​តែ​មួយ​គត់​នៅ​វៀត​ណាម ដែលរក្សាបាន​សកម្មភាពទៀងទាត់ និង​សម្រេច​បាន​នូវ​សមិទ្ធិផល​លេច​ធ្លោ​ជា​ច្រើន​។ សមាជិក​ជាច្រើន បានទទួលងារ​កិត្តិយសខ្ពង់ខ្ពស់​ដូចជា៖ E.VAPA, E.VAPA/G ពី​សមាគមសិល្បករថតរូប​វៀតណាម ឬ E.FIAP - សិល្បករ​ថតរូប​អន្តរជាតិ​ឆ្នើម នៃ​សហព័ន្ធ​សិល្បៈថតរូបអន្តរជាតិ (FIAP)។ សមិទ្ធិផល​ទាំងនោះ បញ្ជាក់​ពី​ទីជំហររបស់ហាយ​អូវ​​នៅក្នុងជីវិតថតរូបវៀតណាម៕


 

មិនត្រឹមតែ​សកម្មភាព​លើ​មុខជំនាញ​ សមាជិក​ក្លឹប នៅ​ទាំង​បង្ហាញ​ពី​ស្មារតី​ធម៌មេត្តា​ និង​ទទួល​បន្ទុក​លើសង្គម​។ ជារៀង​រាល់ឆ្នាំ​ ក្លឹប​បាន​ផ្តល់​ថវិកា​មួយ​ចំណែក​ដែល​ទទួល​មកពី​ការ​លក់​ស្នាដៃ​រូប​ថត សៀវភៅ​ និង តាំងពិព័រណ៍​ ដើម្បី​បង្ក​មូលនិធី​សប្បុរសធម៌​ រួម​ដៃ​ជំនួយ​ដល់ជនទុរគតកំសត់​ផងដែរ​។​

បណ្តា​សមាជិកក្លឹប​អ្នក​ថតរូប​ហាយ​អូវ​ (Hai Au) នៅតាំងពិព័រណ៍​។

អនុវត្ត៖ កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​

អនុវត្ត៖ កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ‘កូនសោមាស វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ‘កូនសោមាស’ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ

នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម ថ្ងៃទី ១៨ ខែ ឧសភា និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រក្រោមប្រធានបទ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល - កម្លាំងជំរុញចម្បងនៃគំរូកំណើនថ្មី"។

Top