វប្បធម៌

ពណ៌សម្បុរជីវភាពនៃបណ្តាជនជាតិវៀតណាម

ក្នុងឱកាសខួបអនុស្សាវរីយ៍​លើកទី​៧១ឆ្នាំ នៃ​ទិវា​រំដោះរដ្ឋធានី (១០/១០/១៩៥៤ - ១០/១០/២០២៥) និងខួបអនុស្សាវរិយ៍​លើកទី​​៩៥ឆ្នាំ នៃទិវាបង្កើត​សមាគមសហព័ន្ធ​នារី​វៀត​ណាម​ (២០/១០/១៩៣០ - ២០/១០/២០២៥)

ក្នុងឱកាសខួបអនុស្សាវរីយ៍​លើកទី​៧១ឆ្នាំ នៃ​ទិវា​រំដោះរដ្ឋធានី (១០/១០/១៩៥៤ - ១០/១០/២០២៥) និងខួបអនុស្សាវរិយ៍​លើកទី​​៩៥ឆ្នាំ នៃទិវាបង្កើត​សមាគមសហព័ន្ធ​នារី​វៀត​ណាម​ (២០/១០/១៩៣០ - ២០/១០/២០២៥) ក្លិប​ថតរូប​នារីហាយ​អូវ​​ បាន​រៀបចំ​អង្គតាំងពិព័រណ៍​រូបថត ពណ៌សម្បុរជីវភាពនៃបណ្ដាជនជាតិវៀតណាមនៅ​សារមន្ទីរនារី​វៀត​ណាម (លេខ​៣៦ ផ្លូវលីធឿន​កៀត​ ទីក្រុងហាណូយ)។ ព្រឹត្តិការណ៍នេះ ក៏ជាការគូស​សម្គាល់រយៈពេល៣៥ឆ្នាំ នៃការបង្កើត និង​អភិវឌ្ឍក្លិប​ផងដែរ - ដែល​ជា​ផ្ទះរួម​នៃ​សិល្បការិនី​ថតរូប ដែល​មាន​ទេពកោសល្យ ចំណង់​ចំណូលចិត្ត និងផ្សារ​ភ្ជាប់​នឹងសិល្បៈ។

 

អង្គតាំងពិព័រណ៍រូបថតនេះ ​បង្ហាញស្នាដៃចំនួន៥៤ ដែលជ្រើសរើសចេញពី​សមាជិក​២៥​នាក់ ដោយ​បង្កើត​ឡើង​វិញ​យ៉ាងរស់រវើក នូវរូបភាពពហុពណ៌ អំពីជីវិត វប្បធម៌ និង​ប្រជាជន​នៃ​បណ្តា​ជនជាតិ​​វៀតណាម​។ តាមរយៈកែវ​យឹតនៃ​សិល្បការិនីនារី អ្នក​ទស្សនា​អាចយល់​អំពី​សម្រស់​​ស្រស់​ស្អាត សាមញ្ញ តែស៊ីជម្រៅ​៖ ចាប់ពី​ស្នាមញញឹម​គ្មាន​មន្ទិល​នៃ​​កុមារ​នៅតំបន់​ភ្នំ ក្រសែភ្នែកគិតគូរនៃ​នារីនៅតំបន់​ខ្ពង់រាប រហូត​ដល់​ពណ៌​ចម្រុះឆើត​ឆាយ​​នៅក្នុង​​ពិធីបុណ្យ ការងារ និង​សកម្មភាពប្រចាំថ្ងៃ។ល។


 
 

ការពិព័រណ៍នេះ គឺជាចំណុចសំខាន់មួយនៃ​ក្លិបថតរូបនារីហាយ​អូវ​ - ​​ជា​ក្រុម​មួយ​ដែល​មាន​ទាំង​ទេពកោសល្យ និងការតស៊ូ តែងតែ​ប្រើរូបភាព ដើម្បី​និទាន​រឿង​អំពី​ភាព​ស្រស់​ស្អាត​នៃ​ប្រទេស​វៀតណាម តាមរយៈចក្ខុវិស័យ​ល្អិតល្អន់​របស់នារី។ ស្នាដៃនីមួយៗ គឺជា​ផ្នែក​មួយ​នៃ​ជីវិតពិត ដែលផ្ទុក​នូវអារម្មណ៍មនុស្សធម៌ និង​ក្ដីស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​មនុស្ស ​ធម្មជាតិ និងមាតុភូមិ។

 
 
 
 
 

បន្ទាប់ពីសកម្មភាពក្នុងរយៈពេល៣៥​ឆ្នាំកន្លង ក្លិបថតរូបនារីហាយ​អូវ​​ គឺជា​អង្គភាព​ថតរូប​នារី​តែ​មួយ​គត់​នៅ​វៀត​ណាម ដែលរក្សាបាន​សកម្មភាពទៀងទាត់ និង​សម្រេច​បាន​នូវ​សមិទ្ធិផល​លេច​ធ្លោ​ជា​ច្រើន​។ សមាជិក​ជាច្រើន បានទទួលងារ​កិត្តិយសខ្ពង់ខ្ពស់​ដូចជា៖ E.VAPA, E.VAPA/G ពី​សមាគមសិល្បករថតរូប​វៀតណាម ឬ E.FIAP - សិល្បករ​ថតរូប​អន្តរជាតិ​ឆ្នើម នៃ​សហព័ន្ធ​សិល្បៈថតរូបអន្តរជាតិ (FIAP)។ សមិទ្ធិផល​ទាំងនោះ បញ្ជាក់​ពី​ទីជំហររបស់ហាយ​អូវ​​នៅក្នុងជីវិតថតរូបវៀតណាម៕


 

មិនត្រឹមតែ​សកម្មភាព​លើ​មុខជំនាញ​ សមាជិក​ក្លឹប នៅ​ទាំង​បង្ហាញ​ពី​ស្មារតី​ធម៌មេត្តា​ និង​ទទួល​បន្ទុក​លើសង្គម​។ ជារៀង​រាល់ឆ្នាំ​ ក្លឹប​បាន​ផ្តល់​ថវិកា​មួយ​ចំណែក​ដែល​ទទួល​មកពី​ការ​លក់​ស្នាដៃ​រូប​ថត សៀវភៅ​ និង តាំងពិព័រណ៍​ ដើម្បី​បង្ក​មូលនិធី​សប្បុរសធម៌​ រួម​ដៃ​ជំនួយ​ដល់ជនទុរគតកំសត់​ផងដែរ​។​

បណ្តា​សមាជិកក្លឹប​អ្នក​ថតរូប​ហាយ​អូវ​ (Hai Au) នៅតាំងពិព័រណ៍​។

អនុវត្ត៖ កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top