គូររូបភាពនៃផ្កាស្រស់ ផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត

សិល្បៈ

គូររូបភាពនៃផ្កាស្រស់ ផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត

ក្នុងនាមជាអ្នកចូលចិត្តសិល្បៈនិងមានទេពកោសល្យសម្រាប់រចនានិងគំនូរ នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) និស្សិតម្នាក់នៃអនុមហាវិទ្យាល័យសិល្បៈហាណូយ (Ha Noi) បានគូររូបភាពផ្កាស្រស់និងផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត

នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) និង​ស្នាដៃ​​ដែល​បាន​គូ​រលើ​សំបកស៊ុត។ រូបថត៖ ថាញ់ហៀង / VNP

ពីគំនិតផ្តួចផ្តើមបង្កើតនូវកម្រងគំនូរមួយបាន​​គូរលើសំបកស៊ុតដែលដាក់តាំងក្នុងពិធីបុណ្យស៊ុតវៀតណាម - អន្ដរជាតិបានប្រព្រឹត្តិទៅនៅប្រទេសវៀតណាម នាខែមិថុនា ឆ្នាំ ២០២២។ នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) បានគូរ​​ស្នាដៃចំនួន ៥០ដែលបង្ហាញរូបភាពនូវ​​ផ្កាស្រស់និងផ្លែឈើផ្អែមរបស់ប្រទេសវៀតណាម ទោះបី គាត់ទើបមានអាយុ ១៧ ឆ្នាំក៏ដោយ ក៏នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) គឺជាយុវនារីម្នាក់ដែលចង់រៀន ចូលចិត្តការអាននិងស្វែងរកពិភពលោកជុំវិញនាង។ មានទេពកោសល្យរៀនភាសាបរទេស នារីចូវ (Chau) បានអានសៀវភៅភាសាបារាំងនិងភាសាអង់គ្លេសជាច្រើន និងស្វែងរកពណ៌, គំនិតមកពិផ្កានិងផ្លែឈើ ហើយបន្ទាប់មកនាងបានគូរព្រាងលើក្រដាស់ មុនពេលដែលគូរលើសំបកស៊ុត។

ការមើលឃើញស៊ុតដែលបានគូរនិងលាបពណ៌របស់នាង អ្នកនឹងមើលឃើញថា ទស្សនៈរបស់និស្សិតម្នាក់អំពីពិភពផ្កានិងផ្លែឈើដែលធ្លាប់ស្គាល់របស់ប្រទេស​​វៀតណាម។ ពីទីនេះ នារី ចូវ​ (Chau) បានផ្សព្វផ្សាយទៅមិត្តភក្តិនៅក្នុងនិងក្រៅស្រុកអំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត។ ផ្កាdaisy ផ្កាកុលាប ផ្កាអ័រគីដេ ... ផ្លែឈើដូចជាឪឡឹក, ការ៉ុត ... បានគូរយ៉ាងសាមញ្ញ ប៉ុន្តែគាត់បានប្រើពណ៌ស្រស់ស្អាត និងក្បួនរចនាពិសេស។


ការមើលឃើញស៊ុតដែលបានគូរនិងលាបពណ៌របស់នាង អ្នកនឹងមើលឃើញថា ទស្សនៈរបស់និស្សិតម្នាក់អំពីពិភពផ្កានិងផ្លែឈើដែលធ្លាប់ស្គាល់របស់ប្រទេស​​វៀតណាម។ ពីទីនេះ នារី ចូវ​ (Chau) បានផ្សព្វផ្សាយទៅមិត្តភក្តិនៅក្នុងនិងក្រៅស្រុកអំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត។ ផ្កា​ daisy ផ្កាកុលាប ផ្កាអ័រគីដេ ... ផ្លែឈើដូចជាឪឡឹកការ៉ុត ... បានគូរយ៉ាងសាមញ្ញ ប៉ុន្តែគាត់បានប្រើពណ៌ស្រស់ស្អាត និងក្បួនរចនាពិសេស។

ស្នាដៃសិល្បៈចំនួន ៥០ ត្រូវបានគូរលើសំបកស៊ុតដោយនារី ចូវ (Chau) ដែលបានដាក់តាំងក្នុងនៅឯពិធីបុណ្យវប្បធម៌វៀតណាមនិងពិធីបុណ្យស៊ុតវៀតណាម - អន្តរជាតិបានទទួលប័ណ្ណកោតសរសើរពីមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌និងសិល្បៈរបស់វៀតណាម។ កម្រងនេះក៏ត្រូវបានដាក់បន្ថែមចូលក្នុងសំណុំរឿងសូមទៅសិក្សានៅប្រទេសបារាំង របស់គាត់ នាពេលខាងមុខនេះ។



បន្ទប់របស់នារីចូវ (Chau) មិនសូវធំនៅឡើយ ប៉ុន្តែមានសៀវភៅជាច្រើនហើយវាបានរៀបចំដូចជារោងជាងវិចិត្រសិល្បៈខ្នាតតូចដែរ។ គាត់មានទូទុកសៀវភៅបរទេសដែលដ៏មានតម្លៃជាច្រើនអំពីការធម្មជាតិ រុក្ខជាតិនិងរចនាវិចិត្រសិល្បៈរចនាម៉ូតសម្លៀកបំពាក់។ នារីចូវ (Chau) បានរកឃើញការបំផុសគំនិតពីសៀវភៅ ហើយបានបញ្ចូលព្រលឹងរបស់គាត់ចូលទៅក្នុងគំនូរដែលគូរលើស៊ុត។ លោកស្រី គីមអាញ (Kim Anh) - ម្តាយរបស់នារី ចូវ (Chau) បានចែករំលែកថា៖ "ការមើលឃើញកម្រងគំនូរដែលគូរលើស៊ុតរបស់កូនស្រី  ខ្ញុំក៏យល់កាន់តែច្បាស់អំពីទស្សនៈរបស់យុវវ័យដែលមានស្នេហាវប្បធម៌និងបរិយាកាសរស់នៅ" ។




ស្នាដៃគូរលើសំបកស៊ុតរបស់នារី ង្វៀនទ្រឿងហ័ងចូវ​ (Nguyen Truong Hoang Chau) ។ រូបថត៖ ថាញ់យ៉ាង/ VNP

សង្ឃឹមថា នាពេលខាងមុខឆាប់ៗនេះ នៅពេលដែលបានសិក្សានៅប្រទេសបារាំងលោក នារី ចូវ (Chau) នឹងអាចសិក្សានិងពង្រីកសេចក្តីស្រឡាញ់សិល្បៈរបស់គាត់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីស្នាដៃរបស់គាត់ វិចិត្រសិល្បៈរបស់គាត់អាចរាលដាលសោភ័ណភាពនៃវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិ៕

  • អត្ថបទ៖ប៊ិច​វឹន រូបថត៖ ថាញ​យ៉ាង
  • ប្រែសម្រួលង្វៀន​យ៉ាង

 

Bài: Bích Vân - Ảnh: Thanh Giang

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top