ផ្សព្វផ្សាយ "សោភណភាពចម្រៀងបូយ (Boi)" តាមរយៈការថតរូបរបស់អ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga)

សិល្បៈ

ផ្សព្វផ្សាយ "សោភណភាពចម្រៀងបូយ (Boi)" តាមរយៈការថតរូបរបស់អ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga)

រូបថតចំនួន៦៥សន្លឹក​​ ក្រោមប្រធានបទ​ “សោភណភាពចម្រៀងបូយ (Boi)” ត្រូវបានរៀបចំ និងតាំងពិព័រណ៍​​ដោយអ្នកថតរូប​ <

រូប​ថត​ចំ​នួន​ ៦៥​សន្លឹក​​ ក្រោម​ប្រធាន​បទ​ “សោភណភាពចម្រៀងបូយ (Boi)” ត្រូវ​បាន​រៀបចំ និង​តាំងពិព័រណ៍​​ដោយ​អ្នក​ថត​រូប​ លោកស្រី  ង្វៀន​ ហុងង៉ា (Nguyen Hong Nga) នៅ​​​ទី​ក្រុង​ហូ​ជី​មិញ​ នា​ខែ​វិច្ឆិកា​ ឆ្នាំ២០២៤​ ដោយ​មាន​បំ​ណង​ចង់​នាំ​យក​ទម្រង់​សិល្បៈ​ ចម្រៀងបូយ (Boi) ខិត​ជិត​ជាមួយ​សហគមន៍​ជាង​ ជា​ពិ​សេស​គឺ​​យុវជន​​។ ម៉្យាងទៀត អង្គពិព័រណ៍នេះ ដើម្បីអបអរសាទរ​ខួប​លើក​ទី​៥០​ នៃទិវារំដោះ ភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (១៩៧៥ - ២០២០)។ នេះ​​ក៏​​ជាពិធី​​ពិព័រណ៍​លើក​​ទី៧ ​របស់​​អ្នក​ថតរូប លោកស្រី ង៉ា (Nga) ​ ដែល​​ជា​​ព្រឹត្តិការណ៍​​ដ៏​​គួរ​​ឱ្យ​​ចាប់​អារម្មណ៍​​ក្នុង​​អាជីព​​ថត​រូប​​របស់​គាត់ ។​

ការតាំងពិព័រណ៍ “"សោភណភាពចម្រៀងបូយ (Boi)"  ត្រូវ​បាន​​អ្នក​ថត​រូប លោកស្រី​ ង្វៀន ហុងង៉ា (Nguyen Hong Nga) រៀបចំឡើងដោយ​មាន​បំ​ណង​ចង់​នាំ​យក​ទម្រង់​សិល្បៈ​ចម្រៀងបូយ​ (Boi) កាន់​តែ​ខិត​ជិត​ជាមួយសហគមន៍​ ជា​ពិសេស​គឺជំនាន់យុវជន​ ក៏​ដូច​ជាអបអរសាទរ​ខួប​លើក​ទី​ ៥០ នៃ​ការ​រំដោះ​ភាគ​ខាង​ត្បូង និងបង្រួបបង្រួម​ជាតិ (១៩៧៥- ២០២៥)។
រូបថតចំនួន ៦៥ សន្លឹកដែល​បោះពុម្ព​លើ​ក្រដាស​ canvas ណែ​នាំ​ការ​សម្តែង​ចម្រៀងបូយ (Boi) ដ៏​ល្បី​ឈ្មោះ បាន​ដាក់​បង្ហាញ នៅ​អគារ​ លេបាវ​មិញ (Le Bao Minh) លេខ១៨៤ ផ្លូវ ណាមគីខើយងា (N​am Ky Khoi Nghia) សង្កាត់ វ៉ ធីសាវ (Vo Thi Sau) ខណ្ឌទី ៣ ទីក្រុង ហូជីមិញ (Ho Chi Minh ) ។

ចម្រៀងបូយ (Boi) (ត្រូវ​បាន​គេ​ហៅថាចម្រៀងបូ  (Bo)​ ​ល្ខោន) គឺ​ជា​ទម្រង់​សិល្បៈ​ប្រជាប្រិយ​ពិសេស​តែ​មួយ​គត់​ ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​នៅប្រទេស​វៀត​ណាម​។ ចម្រៀងបូយ (Boi)  តែងបានរៀបចំសម្ដែងក្នុង​ពិ​ធី​បុណ្យ​ទានក្នុងភូមិស្រុក​ ឬ​ក្នុង​ពិធី​បួង​សួង​​ នៅ​ភូមិ​នេ​សាទ​តាម​ឆ្នេរ​សមុទ្រ។

របៀប​សម្ដែង​របស់ចម្រៀងបូយ (Boi) ​​មាន​លក្ខណៈ​និមិត្តសញ្ញា និងការបំប៉ោង ដោយផ្តោត លើ​ការបង្កើតតួអង្គ និងកាយវិការ ​ក្នុង​អំ​ឡុង​ពេល​សម្តែង​​។ ហេតុដូច្នេះ​​ បច្ចេកទេស​នៃ​ការ​បង្កើត​តួ​អង្គ​ សម្លៀក​បំ​ពាក់​ ការ​តុបតែង​ខ្លួន​ និង​ការ​តុប​តែង​មុខ​ តាក់តែងតួអង្គ​​ ​កាយ​វិការ​​បាន​បង្ហាញ​លើ​ឆាកសម្តែង ​​​រួម​ជាមួយ​​នឹង​ប្រធាន​បទ​នៃ​ក្តី​ស្រឡាញ់​ចំ​ពោះ​មាតុភូមិ​ គំរូបុព្វ​បុរស​ តួអង្គ​ប្រវត្តិសាស្ត្រ សម័យ​កាល​ប្រវត្តិសាស្ត្រ​ជា​ដើម​ គឺ​ជា​លក្ខណៈ​ពិសេស​របស់ ចម្រៀង​បូយ (Boi) ។
អ្នកថតរូប លោកស្រី ហុង​ង៉ា (Hong Nga) សង្ឃឹមថា នឹង​នាំ​យក​សិល្បៈចម្រៀងបូយ (Boi) កាន់​តែខិតជិតជាមួយសាធារណជន តាមរយៈ​ការពិព័រណ៍ "សោភណភាពចម្រៀងបូយ(Boi)"។

អ្នក​សារ​ព័ត៌មាន​ និង​ជាអ្នក​ថត​រូប​ លោក​ស្រី ង្វៀន​ ហុងង៉ា (Nguyen Hong Nga) បាន​ធ្វើ​ការ​អស់​រយៈ​​​ពេល​ជា​ច្រើន​​ឆ្នាំ ​ក្នុង​វិស័យ​វប្បធម៌​ និង​សិល្បៈ ​ដោយ​បាន​ចូល​រួម​ក្នុង​ការ​សម្តែង​ជា​ច្រើន​របស់​សិល្បករ សិល្បការិនី នៃចម្រៀងបូយ (Boi) នៅ​ទី​ក្រុង ​ហូជីមិញ (Ho Chi Minh) បាន​ផ្តល់​ឱកាស​ឱ្យ​គាត់​ថត​រូបភាព​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំ​ផុត​នៃ​ទម្រង់​សិល្បៈ​នេះ​។

ការតាំងពិព័រណ៍ “សោភណភាពចម្រៀងបូយ (Boi)” រួម​មាន​​​រូបថត​ចំនួន​ ៦៥​សន្លឹក បានបោះ​ពុម្ព​លើ​ក្រដាស canva​s ​មាន​ទំ​ហំ​ ៥០x៧៥សង់ទី​ម៉ែត្រ​ និង ៤០x៦០សង់ទី​ម៉ែត្រ​ ​បង្ហាញ​អំ​ពី​ការ​សម្តែង​ ចម្រៀងបូយ (Boi) ដ៏ល្បី​ល្បាញ​ សិល្បករ សិល្បការិនីចម្រៀងបូយ (Boi) និង​រូប​ភាព​នៃ​ការ​សម្តែង​​លើ​ឆាក​ និង​លក្ខណៈពិសេស​​នៃ​ទម្រង់សិល្បៈនេះ។​ ក្រៅ​​ពី​​នោះ​ ​មាន​​រូបភាព​​បង្ហាញ​​​ពី​​ក្រោយ​​ឆាក​សម្តែង ដូចជា​​៖ ​​ការ​​តុប​តែង​​មុខ​​យ៉ាង​​ល្អិត​ល្អន់​ បង្កើត​រូបភាព​តួអង្គ ​តាក់​តែង​​ខ្លួន និង​សម្លៀក​បំ​ពាក់​​​របស់​​តួ​អង្គ​​នីមួយ​​ៗ មុន​​ពេល​បង្ហាញវត្តមាននៅលើឆាកសម្តែង​​​។ រូបភាពសិល្បករ សិល្បការិនីចម្រៀងបូយ (Boi)​ ​​​ជួប​ប្រាស្រ័យ​ជាមួយ​ទស្សនិកជន​ និងការសម្តែង​ចម្រៀងបូយ (Boi) នៅ​តាម​ដង​ផ្លូវ​ ​រមណីយដ្ឋាន​វប្បធម៌​ ប្រវត្តិសាស្ត្រ និង​ទេសភាព​ដ៏​ល្បី​នៃ​ទី​ក្រុង​ ដែល​ទាក់​ទាញ​អ្នក​ស្រុក​ និង​ភ្ញៀវ​ទេសចរ​​ជា​ច្រើន​មក​ទស្សនា។ វិធីសាស្រ្ត​ឧបគមសម្បូរបែប និង​ទស្សនៈគ្រប់ជ្រុងជ្រោយដូច្នោះ តាម​អ្នក​ថត​រូប​ លោកស្រី ង្វៀន​ ហុង​ង៉ា (Nguyen Hong Nga) ​សង្ឃឹម​ថា នឹង​រួម​ចំ​ណែក​ក្នុង​ការ​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​ និងលក្ខណៈ​ពិសេស​​ឱ្យ​កាន់​តែ​ស្មោះត្រង់ និងលម្អិតបំផុត​​ ​​​នៃទម្រង់​សិល្បៈនេះ​ ដើម្បី​មនុស្ស​ជា​ច្រើន​នាក់​អាច​ស្វែង​យល់​អំ​ពី​ចម្រៀងបូយ (Boi) យ៉ាង​ងាយ​ស្រួល​ បង្កើត​ចំណាប់​អារម្មណ៍​ចំពោះ​សាធារណ​ជន​។ គេ​បាន​ដឹង​ថា​ រូបថត​ទាំង​ ៦៥ សន្លឹក ដែល​មាន​ប្រធាន​បទ​ ចម្រៀងបូយ (Boi) ​បាន​ដាក់​បង្ហាញ​ ក្នុងអង្គ​ពិព័រណ៍​នេះ​ រួម​មាន​រូប​ថត​ដែលលោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) ​បានថត​​ដោយប្រើ​ម៉ា​ស៊ីន​ថត​កុន​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ទើប​ប្រកបមុខរបរថតរូប និងកាមេរ៉ា​ឌីជីថល​ទំ​នើប​ នា​ពេល​បច្ចុប្បន្ននេះ ​បាន​ប្រមូលផ្តុំ​ និង​ជ្រើស​រើស​​ក្នុង​ចំណោម​រូប​ថត​រាប់​ពាន់​សន្លឹក​​​មាន​ប្រធាន​បទ​ដូច​គ្នា ​ដែល​​អ្នក​ថត​រូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga)​ បានថត​ នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) ក្នុងអំឡុង
ពលេ​​​​ជាង​ ៣០​ ឆ្នាំ​កន្លង​។ 

អ្នក​ថតរូប លោកស្រី ង៉ា (Nga) ក៏បាន​ស្នើ​ឱ្យ​សិល្បករ សិល្បការិនីសម្ដែងចម្រៀងបូយ (Boi) ក្នុង​រយៈពេល​ច្រើន​ឆ្នាំ និង​អ្នក​ជំនាញ​ក្នុង​ទម្រង់​សិល្បៈ​​នេះ​ ណែនាំ​ និង​ពិនិត្យ​រូបថត​នីមួយ​ៗ ដើម្បី​សរសេរពាក្យ​ពន្យល់បន្ថែមឱ្យ​បាន​ច្បាស់​លាស់​ និង​លម្អិត​ ដើម្បីជួយ​ទស្សនិក​ជន​អាច​យល់​កាន់​តែ​ច្បាស់​អំ​ពី​ឈ្មោះ​តួ​អង្គ​ ឈ្មោះ​​រឿង ទីតាំងសម្តែងជាដើម តាមរយៈនេះបាន​បង្ហាញ​ឱ្យ​យើងឃើញ​ភាព​ល្អិត​ល្អន់ និងចំណង់ចិត្ត​ប្តូរ​ផ្តាច់របស់អ្នក​ថតរូប​ លោកស្រី​ង៉ា (Nga) ក្នុង ការពិព័រណ៍លើកនេះ។ លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) បាន​មាន​ប្រសាសន៍​ថា​ នា​ពេល​ខាង​មុខ​ លោក​ស្រី​​​នឹង​រៀប​ចំពិធី​ពិព័រណ៍​កម្រងរូប​ថត​ នៅ​ទី​សាធារណៈ​នា​នា​ក្នុង​ទីក្រុង ហូជីមិញ (Ho Chi Minh) ​ ដូចជា​ ផ្លូវ​សៀវ​ភៅ​ ផ្លូវ​ថ្មើរ​ជើង​ សា​លា​រៀន​ អគារ​វប្បធម៌​។ល។ ជា​ដើម​ ដោយ​មាន​បំ​ណង​ចង់​នាំ​យក​ទម្រង់​សិល្បៈចម្រៀងបូយ (Boi) ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​ ជា​ពិ​សេស​គឺ​ជំនាន់យុវជន​ សិស្ស​ និស្សិត​ និង​អ្នក​ដែល​ស្រឡាញ់​ ស្វែងយល់ និង​ស្រាវ​ជ្រាវ​សិល្បៈ​ចម្រៀងបូយ (Boi) របស់​វៀត​ណាម​ ក៏​ដូច​ជា​សិល្បៈ​ថត​រូប​​ផង​ដែរ​៕

អ្នក​ថត​រូប​ លោកស្រី ង្វៀន​ ហ៊ុង​ង៉ា (Nguyen Hong Nga) បច្ចុប្បន្ន​ជា​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ​នៃ​សមាគមន៍​អ្នក​ថត​រូប​វៀតណាម​ អនុ​ប្រធាន​សមាគម​ថត​រូប​ទី​ក្រុង​ហូជីមិញ​ (Ho Chi Minh) អនុ​ប្រធាន​ក្លឹប​អ្នកថត​រូប​ស្ត្រី​ ហាយ​អូវ (Hai Au) ។ ​លោកស្រី​​​ទទួល​​បានកិត្តិនាម​​ដ៏ថ្លៃថ្នូរ​បំ​ផុត​​ក្នុង​​អាជីព​​ថត​រូប​​របស់​គាត់​​ដូចជា៖ E.VAPA/G, ES.VAPA, E.FLAP; ក្នុងឆ្នាំ២០0៦ លោកស្រីត្រូវ​បាន​អង្គការឯកទគ្គកម្ម​វៀតណាម ​– Vietkings ទទួលស្គាល់ថា "អ្នក​ថតរូបសិល្បៈសម្ដែងលើឆាកច្រើនបំផុត​ ក្នុង​ប្រទេស​​វៀតណាម" ។

អត្ថបទ៖ សើនងៀ  / VNP។ រូបថត៖ហុងង៉ា - ង្វៀន វ៉ាន់ភូង
ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង

 

អត្ថបទ៖ សើន​ងៀ / VNP។ រូបថត៖ ​ហុងង៉ា - ង្វៀន វ៉ាន់ភូង ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់  ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

Top