ផលិតផលសិប្បកម្មធ្វើពីសូត្រមានគុណភាពខ្ពស់របស់ Tomato Handmade

ម៉ូដសម្លៀកបំពាក់

ផលិតផលសិប្បកម្មធ្វើពីសូត្រមានគុណភាពខ្ពស់របស់ Tomato Handmade

ដោយចំណូលចំណង់ចិត្តនឹងផលិតផលសិប្បកម្ម លោក ថាញទុង (Thanh Tung) និងលោកស្រី ហ័យអាញ (Hoai Anh) បានបង្កើតឡើងម៉ាកយីហោ Tomato Handmade ដែលឈានមុខគេក្នុងការផលិតផលិតផលសិប្បកម្មវៀតណាមធ្វើពីសូត្រដែលមានគុណភាពខ្ពស់។

ទីកន្លែងដាក់តាំងផលិតផលរបស់  Tomato Handmade នៅរដ្ឋធានីហាណូយ (Ha Noi)។ រូបថត៖ ខាញឡុង

ធ្លាប់ជាអ្នកសិក្សាផ្នែកហិរញ្ញវត្ថុ និងស្ថាបត្យកម្ម បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនជាច្រើន លោក ថាញទុង (Thanh Tung) និងលោកស្រី ហ័យអាញ (Hoai Anh) បានសាកល្បងធ្វើថង់ក្រណាត់និងសត្វតុក្កតាតូចៗ យកទៅលក់នៅផ្សារណាត់ចុងសប្តាហ៍  នៅ Ecopark និង បឹងហូតី (Ho Tay)។ នៅពេលមានភ្ញៀវទិញច្រើន ពួកគេទាំងពីរនាក់ចាប់ផ្តើមគិតគូរអំពីបង្កើតម៉ាកយីហោរបស់ពួកគេ។ ហេតុដូច្នេះ ម៉ាកយីហោ Tomato Handmade បានបង្កើតឡើងដោយលោក ថាញទុង (Thanh Tung) និង លោកស្រី ហ័យអាញ (Hoai Anh) ចាប់តាំងពីឆ្នាំ២០១៦។

លោក ថាញទុង (Thanh Tung) បានឲ្យដឹងថា នាពេលដែលទើបបង្កើត ម៉ាកយីហោ Tomato Handmade ឆ្ពោះទៅលើផលិតផលទេសចរណ៍ ដែលបានដាក់តាំងនិងលក់នៅអាកាសយាន​ដ្ឋានអន្តរជាតិ ណូយបាយ (Noi Bai)  ព្រមទាំងបើកហាងលក់នៅផ្លូវ ហាងបូត (Hang Bot) និងអៅទ្រៀវ (Au Trieu) (រដ្ឋធានីហាណូយ) (Ha Noi)មានជនបរទេសជាច្រើន បានចូលទិញ ចំណូលក្នុងមួយថ្ងៃៗ មានប្រមាណពី 20-30 លានដុង។ ប៉ុន្តែ ពេលរោគរាតត្បាត Covid ផ្ទុះឡើង Tomato Handmade បានផ្លាស់ប្ដូរគំនិតទៅរកផលិតផលជាវត្ថុអានុស្សារីយ៍ សំដៅយកអតិថិជនដែលជាក្រុមហ៊ុនទៅវិញ។

 
ដើម្បី Tomato Handmade មានព្រលឹងដោយឡែក​ក្នុងរាល់​ផលិតផលរបស់ខ្លួន ការរចនាគំរូទាំងអស់ជាកិច្ចការផ្ទាល់របស់លោកស្រី ហ័យអាញ (Hoai Anh) ជាអ្នកផ្ដើមគំនិត។ បន្ទាប់មក សហការីរបស់គាត់នឹងអនុវត្តដំណាក់កាលរចនាបន្ត គិតគូរពីទំហំ ហើយដេរ និងប៉ាក់ផលិតផលទាំងនោះ។

លោកស្រី ហ័យអាញ (Hoai Anh) បានចែករំលែកថា បច្ចុប្បន្ននេះ ផលិតផលរបស់ Tomato Handmade ប្រើប្រាស់សុទ្ធតែក្រណាត់កប្បាស ១០០% របស់កូរ៉េខាងត្បូង និងអាមេរិក cotton ឆ្ពោះទៅរកភាពស្និទ្ធស្នាលនឹងបរិស្ថាន។ ក្រៅពីនោះ  វត្ថុធាតុដើមដែលបានប្រើប្រាស់នៅមានទាំងក្រណាត់ដែលបានជ្រើសរើសយកពីសម្លៀកបំពាក់ចាស់ៗរបស់ជនជាតិម៉ុង (Mong) ឬសប្បករវ័យចំណាស់ត្បាញ នៅស្រុកម៉ុកចូវ (Moc Chau) ខេត្តហ័រប៊ិញ (Hoa Binh)។ ខុសនឹងផលិតផលធ្វើដោយដៃផ្សេងទៀតពីកន្លែងនានា ផលិតផលរបស់ Tomato Handmade តែងតែយកចិត្តទុកដាក់លើមុខងារផលិតផល ។ ឧទាហរណ៍ កាបុបលុយក្រៅពីសម្រាប់ដាក់លុយនិងកាតធនាគា នៅទាំងបានរចនាខ្សែកាន់ដៃ ឬខ្សែស្ពាយខ្វែងខ្លួន ដើម្បីអ្នកអាចងាយស្រួលប្រើប្រាស់។

ជាពិសេស ផលិតផលបច្ចុប្បន្ននេះដែលគេចាត់ទុកជាលក្ខណៈពិសេសនិងមានតំលៃថ្លៃបំផុតរបស់ Tomato Handmade គឺកាបូបបានកាត់ដេរតាមរបៀបភ្ជាប់ក្រណាត់ និងការភួយ (ឬគេហៅថា quilt )។ នេះគឺជាបច្ចេកទេសមួយក្នុងការកាត់ដេរសាមញ្ញ ប៉ុន្តែវាទាមទារភាពហ្មត់ចត់និងព្យាយាម។ ភាពពិបាកបំផុតក្នុងការភ្ជាប់ក្រណាត់ quilting គឺការសម្របសម្រួលពណ៌និងក្បាច់រចនាយ៉ាងដូចម្ត៉េច ដើម្បីស៊ីចង្វាក់និងបង្ហាញសោភណ្ឌភាពនិងភាពច្នៃប្រឌិតរបស់សិប្បករ។ ដោយលក្ខណៈពិសេសនិងមានតែមួយគត់ក្នុងផលិតផលនីមួយៗ  បច្ចេកទេស quilting បានក្លាយទៅជាសិល្បៈមួយដែលបានពេញនិយយ។ បច្ចេប្បន្ន​នេះ តំលៃនៃកាបូប្រភេទនេះត្រូវបាន Tomato Handmade លក់ក្នុងតំលៃពីរបីលានដុង សម្រាប់មួយ អាស្រ័យទៅលើទំហំនិងរូបរាង។ 

 

បច្ចុប្បន្នេះ បណ្តាផលិតផលរបស់ Tomato Handmade សម្បូរ៍បែបណាស់សម្រាប់ឆ្ពោះទៅរកអតិថជនច្រើនប្រភេទ ដូចជា កាបូប កាបូបស្ពាយខាងក្រោយ វត្ថុតុបតែងក្នុងផ្ទះ (home décor) ឬប្រដាប់លេងសម្រាប់កុមារ។ នៅពេលមកកាន់ showroom របស់ Tomato Handmade នៅផ្លូវហាឌីញ (Ha Dinh) (Ha Dinh) (រដ្ឋធានី ហាណូយ) (Ha Noi) អ្នកនឹងឃើញវត្ថុតូចៗនិងគួរឲ្យស្រឡាញ់ ដូចជា ទ្រនាប់កែវ កម្រាលតុ រហូតដល់ខ្នើយអោប គ្រឿងលំអបន្ថែមដ៏ពិសេសធ្វើពីក្រណាត់សម្រាប់ការដើរកម្សាន្តលេងនាថ្ងៃអាទិត្យ ឈុតស្រោមភួយនិងកម្រាលពូកមិនត្រឹមតែស្រស់ស្អាតតែប៉ុណ្ណោះទេ ថែមទាំងមានគុណភាពល្អ ពិសេសជាងនេះទៀតគឺសម្រាប់ជាអំណោយគួរឲ្យចាប់ចិត្តសម្រាប់កុមារ។ 

លោក ទុង (Tung) បានឲ្យដឹងថា បច្ចុប្បន្ននេះនៅពេលដែលវិស័យទេសចរណ៍កំពុងស្តារឡើងវិញ បន្ទាប់ពី​ជំងឺ Covid ប៉ុន្តែពេលនេះ Tomato Handmade កំពុងតែឆ្ពោះទៅរកផលិតផល សម្រាប់សហគ្រាសជាគោលដដែល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានពង្រីកការលក់ផលិតផលលើវេទិកាពាណិជ្ជកម្មអេឡិកត្រូនិករបស់​វៀតណាម ដោយផលិតផលមានតំលៃសមរម្យនឹងទឹកប្រាក់របស់អ្នកប្រើប្រាស់៕

 
ផលិតផលធ្វើដោយដៃយ៉ាងពិសេសមានតែមួយគត់របស់ Tomato Handmade។ រូបថត៖ Tomato Handmade

អត្ថបទ៖ ង៉ឹន​ហា - រូបថត៖ ខាញឡុង និង​ឯកសារ​របស់​កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង

អត្ថបទ៖ ង៉ឹន​ហា - រូបថត៖ ខាញឡុង និង​ឯកសារ​របស់​កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀន​យ៉ាង

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤

មហោស្រពអាវផាយទេសចរណ៍ហាណូយ (Ha Noi) ឆ្នាំ ២០២៤ ត្រូវបានរដ្ឋធានីហាណូយ (Ha Noi) កំណត់ជាព្រឹត្តិការណ៍ពិសេសមួយក្នុងចំណោមព្រឹត្តិការណ៍ពិសេសដែលអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរាជធានី (ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ ដល់

Top