ពិភពលោកកំពុងជួបប្រទះឥទ្ធិពលរួមផ្សំដែលមានកម្រិត និងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមកនៃគ្រោះមហន្តរាយចំនួនបី គឺជំងឺរាតត្បាត COVID-19 ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃធនធានធម្មជាតិ ដែលបន្សល់នូវផលវិបាកដ៏ធំធេងនិងច្រើនវិស័យ មិនត្រឹមតែសព្វថ្ងៃនេះប៉ុណ្ណោះទេ នៅទាំងជះឥទ្ធពលដល់ចមនុស្សជំនាន់ក្រោយទៀតផង។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចរង្វង់គឺជានិន្នាការចាំបាច់។
ពិភពលោកកំពុងជួបប្រទះឥទ្ធិពលរួមផ្សំដែលមានកម្រិត និងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមកនៃគ្រោះមហន្តរាយចំនួនបី គឺជំងឺរាតត្បាត COVID-19 ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃធនធានធម្មជាតិ ដែលបន្សល់នូវផលវិបាកដ៏ធំធេងនិងច្រើនវិស័យ មិនត្រឹមតែសព្វថ្ងៃនេះប៉ុណ្ណោះទេ នៅទាំងជះឥទ្ធពលដល់ចមនុស្សជំនាន់ក្រោយទៀតផង។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចរង្វង់គឺជានិន្នាការចាំបាច់។
បច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែង ក្នុងការពង្រីកសក្តានុពលរបស់ខ្លួន និងពន្លឿនការអនុវត្តផែនការ និងយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងការរក្សាបាននូវនិរន្តរភាពបរិស្ថាន។
នាវាទេសចរណ៍ដឹកបេក្ខនារីនៃការប្រកួតបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ទស្សនានិងស្វែងយល់បឹងមួយនៃស្រុក ក្វីញញ៉ាយ (Quynh Nhai) (ខេត្ត សើនឡា (Son La))។ រូបថត៖ ក្វាងគ្វៀត/VNA
ជាជាក់ស្តែង នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ ១៦៥៨/QD-TTg អនុម័តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងក្នុងដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងសេចក្តីសម្រេចលេខ ៦៨៧/QD-TTg អនុម័តគម្រោង អភិវឌ្ឍសេដ្ឋកិច្ចរង្វង់នៅវៀតណាម។ ក្នុងអំឡុងពេលជាង ១០ ឆ្នាំនៃការអនុវត្តសេដ្ឋកិច្ចបៃតង ដោយការដឹកនាំរបស់បក្ស និងរដ្ឋ រួមជាមួយនឹងការយល់ដឹងរបស់សហគមន៍សង្គមអំពីសារៈសំខាន់នៃសេដ្ឋកិច្ចបៃតងនោះ មកទល់ពេលនេះខឿនសេដ្ឋកិច្ចវៀតណាមមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដូចជា៖ ឥរិយាបទផលិតកម្ម និងការប្រើប្រាស់បានផ្លាស់ប្តូរយ៉ាងខ្លាំង និងប្រសើរឡើងជាវិជ្ជមាន មួយថ្ងៃៗកាន់តែមានសកម្មភាពជាក់ស្ដែងជាច្រើនបាន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកម្ពស់ដោយឥតឈប់ឈរ នគរូបនិយកម្មបានកើតឡើងជាបន្តបន្ទាប ជាពិសេសតំបន់ជនបទថ្មីត្រូវបានបង្កើតឡើង។
ការអភិវឌ្ឍទេសចរណ៍ តាមនិន្នាការកំណើនបៃតង និងនិរន្តរភាព។ រូបថត៖ VNA
ក្នុងរយៈពេលកន្លងមក ដើម្បីអនុវត្តការអភិវឌ្ឍសេដ្ឋកិច្ចបៃតង វៀតណាមតែងតែទទួលបានការយកចិត្តទុកដាក់ ជំនួយ ចែករំលែកបទពិសោធន៍ និងការគាំទ្រពីអង្គការអន្តរជាតិ និងសហគមន៍ជុំវិញពិភពលោក ទាក់ទាញបានប្រភពដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាច្រើន ចូលទៅក្នុងសេដ្ឋកិច្ចបៃតង ជាពិសេសគឺការអភិវឌ្ឍឧស្សាហកម្មបៃតង និងថាមពលបៃតង។
សេដ្ឋកិច្ចបៃតង គឺជាការរួមបញ្ចូលគ្នានៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមដែលមានលក្ខណៈនិរន្តរភាពឆ្ពោះទៅរកការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍សង្គមមនុស្ស ហើយទន្ទឹមនឹងនោះ សកម្មភាពទាំងនោះគឺមិនប៉ះពាល់ដល់បរិស្ថាន។
ក្នុងខឿនសេដ្ឋកិច្ចបៃតង ធនធានបរិស្ថានគឺជាកត្តាសំខាន់ដែលសម្រេច ការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ តម្លៃ និងនាំមកនូវស្ថេរភាព និងរុងរឿងជាយូរអង្វែង។ ការការពារបរិស្ថាន ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការឆ្លើយតបទៅនឹងបម្រែបម្រួល អាកាសធាតុត្រូវបានចាត់ទុកថាជាបញ្ហាសំខាន់នៃសេដ្ឋកិច្ចបៃតង។
រដ្ឋ តំបន់ និងបុគ្គល ប្រមូលផ្ដុំ ផ្តល់អាទិភាពដល់ចំពោះការវិនិយោគក្នុងសកម្មភាពសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានមានប្រយោជន៍ ធានាបាននូវគោលដៅកាត់បន្ថយការបំពុល និង បន្សាត់ឧស្ម័នកាបូន បង្កើនប្រសិទ្ធភាព ប្រើប្រាស់ធនធាន ថាមពល ទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងសេវាប្រព័ន្ធអេកូឡូស៊ី។
ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពត្រូវបានចាត់ទុកថាជាបញ្ហាសំខាន់នៃសេដ្ឋកិច្ចបៃតង។ រូបថត៖ VNA
ការប្រកាសដ៏រឹងមាំនៃការបំភាយឧស្ម័នស្មើសូន្យ ក្នុងឆ្នាំ ២០៥០ នៅ COP២៦ បង្ហាញពីការប្តេជ្ញាចិត្ត និងការសន្យានយោបាយរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ពិភពលោកអំពីអាកាសធាតុ បរិស្ថាន និងអាកាសធាតុ ការចុះថយនៃប្រព័ន្ធអេកូឡូស៊ីឆ្ពោះទៅរកភពដែលមានសុខភាពល្អ ទន្ទឹមនឹងនោះ ឆ្លៀតឱកាសនាំប្រទេសយើងអភិវឌ្ឍតាមមាគ៌ា "បៃតង" ដោយសម្រេចគោលដៅវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
យោងតាមរបាយការណ៍ទស្សនវិស័យថាមពលវៀតណាម ឆ្នាំ២០២១ បានឲ្យដឹងថា ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យដ៏សម្បូរ និងថាមពលខ្យល់ដ៏បរិបូរណ៍ វៀតណាមជាប្រទេសដែលមានសក្តានុពលផ្លាស់ប្តូរពណ៌បៃតងធំបំផុតនៅក្នុងតំបន់ ហើយនឹងក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍។
សេដ្ឋកិច្ចបៃតងគ្រប់ជ្រុងជ្រោយគឺឆ្ពោះទៅរកការអភិវឌ្ឍចីរភាព។ រូបថត៖ VNA
នៅប្រទេសវៀតណាម និន្នាការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងមានវត្តមានមិនទាន់យូរប៉ុន្មានទេ ប៉ុន្តែជាមួយនឹងគុណសម្បត្តិនៃប្រទេសដើរក្រោយ វៀតណាមអាចអភិវឌ្ឍខឿនសេដ្ឋកិច្ចបៃតងមួយយ៉ាងពេញលេញ ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព សម្រេចបានគោលដៅសមស្របរវាងកំណើនសេដ្ឋកិច្ច ធានាសុមាលភាពសង្គម ការពារបរិស្ថាន។ នេះត្រូវបានចាត់ទុកថាជាឱកាស អភិវឌ្ឍសេដ្ឋកិច្ចចីរភាព នាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិ សហគ្រាស និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន៕
យោងតាមធនាគារពិភពលោក (World Bank), វៀតណាមជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលមានការវិនិយោគថាមពលកកើតឡើងវិញខ្ពស់បំផុតនៅលើពិភពលោក ជាមួយនឹងដើមទុនសរុបចំនួន ៧.៤ ពាន់លានដុល្លារ។
អត្ថបទ៖ VNP រូបថត៖ VNA និងឯកសារ ប្រែសម្រួលដោយង្វៀនយ៉ាង
អត្ថបទ៖ VNP រូបថត៖ VNA និងឯកសារ ប្រែសម្រួលដោយង្វៀនយ៉ាង