អាស៊ានម្ចាស់ការទប់ទល់បម្រែសម្រួលអាកាសធាតុ

អាស៊ានម្ចាស់ការទប់ទល់បម្រែសម្រួលអាកាសធាតុ

ប្រឈមនឹងផល​ប៉ះពាល់​​​​បម្រែបម្រួល​អាកាសធាតុ​ ទៅ​លើ​ការ​​អភិវឌ្ឍ​សហគមន៍​ អាស៊ាន​តាំងពីយូរ​​បាន​បង្កើត​ក្រប​ខណ្ឌ​ និង​កម្មវិធី​​សកម្មភាពប្រឆាំង​នឹង​​បម្រែបម្រួល​អាកាសធាតុ​។ បច្ចុប្បន្ន​ ប្រទេសទាំង​១០​នៅ​អាស៊ីអាគ្នេយ៍​សុទ្ធតែ​ចូល​រួម​​អនុសញ្ញារួម ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​​នៃអង្គការ​សហប្រជាជាតិ (UNFCCC)​ និង​​អនុសញ្ញា​​បារីស​ ស្តីពី​​បម្រែបម្រួល​អាកាសធាតុ​។​

កងកម្លាំង​សង្គ្រោះ​កុមារផុត​ពីតំបន់​ទឹក​ជំនន់ នៅ​ស្រុក Hulu Langat ខេត្ត​Selangor ប្រទេស​ម៉ាឡេស៊ី​។ រូបថត៖ ស៊ីន​ហួ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

អាស៊ី​គ្នេយ៍​ជា​តំបន់​​​សកម្ម​ភាព​អាកាសធាតុ​សំខាន់​មួយ​។ ដែលមាន​អត្រា​បញ្ចេញ​កាត់សំណល់នៅ​តំបន់​មាន​ចំនួន​៣% បើប្រៀប​នឹង​សកលលោក​ ប៉ុន្តែ​អាចសម្រេច​ដល់​​៥% ​នៅ​ឆ្នាំ​២០៣០។ ទោះបី​​អត្រា​បញ្ចេញ​កាត់បូន​តិច​តូច ទន្ទឹមនោះតំបន់នេះ នៅ​រងឥទ្ធិពល​ខ្លាំង​ដោយ​សារ​បម្រែបម្រួល​អាកាសធាតុ​។​

ប្រទេសនានា​នៅក្នុង​​តំបន់​ដូចជា​ ប្រទេស​មី​យ៉ាន​ម៉ា​ ហ្វី​លីពីន​ វៀតណាម​ និង​ថៃ ជា​ប្រទេសដែល​​ត្រូវ​រងឥទ្ធិពល​ខ្លាំង​បំផុត​លើ​ពិភពលោក​ ស្តីពី​មនុស្ស​ត្រូវ​បាត់​បង់​ជីវិត​ ដោយ​សារ​គ្រោះ​អាកាសធាតុ​ នៅ​ពីរ​ទសវត្ស៍​កន្លង​។ តំបន់មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ ជាពិសេស​តំបន់​ទីក្រុង ដែល​​នៅ​បណ្តោយ​តាម​ឆ្នេរ​មហាសមុទ្រ​ ត្រូវ​រង​គ្រោះ​​ដោយ​ទឹក​សមុទ្រកើន​ឡើង​​។​


ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​បាន​ស្ថិតិ​ទីក្រុងចំនួន​​១៩ ​នៅ​អាស៊ីអាគ្នេយ៍​ ក្នុង​ចំណោម​​ទី​ក្រុង​ទាំង​២៥ ​នៅលើពិភពលោក​ រង​គ្រោះ​ដោយ​ស្ថាន​ភាព​ទឹក​សមុទ្រ​កើន​ឡើង​ ក្នុ​ងនោះ​មាន​ទីក្រុង​ចំនួន​​៧របស់​​ប្រទេសហ្វីលីពីន​។ ការ​ស្រាវ​ជ្រាវក៏សឱ្យ​ឃើញ​ថា ឥទ្ធិពល​បម្រែបម្រួល​អាកាសធាតុ​ ចំពោះ​ខឿន​សេដ្ឋកិច្ច​តំបន់ ​មាន​សភាពធ្ងន់ធ្ងរ​។ ធនាគារ ADB បាន​ព្យាករណ៍​ថា ​អាស៊ី​អាគ្នេយ៍​នឹង​កាត់បន្ថយ​ចុះ​១១%​នៃ ​GDP សរុប​នៅ​ឆ្នាំ​២១០០។​

អាស៊ាន​មួយថ្ងៃកាន់តែ​ម្ចាស់ការ​ជាង​ក្នុងការ​ងារ​កសាង​ផ្តួច​ផ្តើម​គំនិត​បង្កាប្រឆាំង​បម្រែបម្រួល​អាកាសធាតុ​ ក្នុង​ប្លុក​ដូចជា ​បង្វែ​ថាមពល​បង្កើត​ឡើង​វិញ​ កសិកម្ម​និង​សន្តិសុខ​ស្បៀង​អាហារ​ ការពារ​ព្រៃឈើ និង​ប្រើប្រាស់​ដី​ធ្លី គ្រប់​គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​ អភិរក្ស​ជីវសាស្រ្តសម្បូរ​បែប និង​វិស័យ​ផ្សេងៗ។​ល។​

ទិដ្ឋភាព​គ្រោះមហន្តរាយ​ដោយ​ព្យុះ ​Rai នៅ​ខេត្ត ​Surigao del Norte ប្រទេស​ហ្វីលីពីន​។​ រូបថត៖ ស៊ីន​ហួ/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

អាស៊ាន​បាន​ដាក់ចេញ​គោល​ដៅ​ជាក់ច្បាស់​ នៅ​ក្នុង​ឯកសារ​ណែនាំ​ថ្មី​ៗនេះ។ ផែនការ​សកម្មភាព​អាស៊ាន​ ស្តីពី​សហប្រតិបត្តិ​ការ​ថាមពល​ (APAEC) ២០១៦ - ២០២៥ ដាក់ចេញ​គោល​ដៅ​២៣%​សមាមាត្រ​ថាមពល​បង្កើត​ឡើង​វិញ​ ក្នុង​ប្រភព​ផ្គត់​ផ្គង់​ថាម​ពល​ដំបូង​សរុប ​នៅនា​​ឆ្នាំ​២០២១។ អាស៊ាន​ក៏សន្យា​កាត់បន្ថយ​៣០% ល្បឿន​ប្រើប្រាស់​ថាមពល​នៅ​ឆ្នាំ​២០២៥ ផ្អែក​លើ​កម្រិត​នៃ​​ឆ្នាំ​២០០៥។​

ជា​ពិសេស​ បម្រែបម្រួល​អាកាសធាតុ​ កំពុង​ឥទ្ធិពល​ដល់​វិស័យ​កសិកម្ម​ កក្តា​សេដ្ឋកិច្ច​ស្នូល​របស់​អាស៊ី​អាគ្នេយ៍។ ឃ្លាំង​ស្រូវ​នៅ​វាល​រាប​ទន្លេ​មេគង្គ​ ព្យាករណ៍​នឹង​ថយ​ចុះ​ចាប់ពី​៦% - ១២% ​ទន្និផល​ស្រូវ​តាម​រដូវកាល​​នឹង​ថយ​ចុះ​ចាប់ពី​៣% - ២៦% នាឆ្នាំ​២០៥០។ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ហ្វីលីពីន​ ថៃ និង​វៀតណាម​ បម្រែបម្រួល​អាកាសធាតុ​ អាច​ធ្វើ​ឱ្យទិន្នផល​ស្រូវ​ថយ​ចុះ​រហូដល់​៥០%។


គម្រោង​វិនិយោគ​ប្រព័ន្ធ​ធារាសាស្រ្ត​កាយ​ឡើង​ (Cai Lon) - កាយ​ប៊ែ (Cai Be) វៀតណាម​ ដំណាក់​កាល​ទី​១ ពេល​ដាក់ឱ្យ​ដំណើរការនឹង​​បង្កើន​​ភាព​បន្ស៊ាំ​ ជាមួយ​នឹង​​លក្ខណៈ​​ធម្មជាតិ​ ប្រភពទឹក​ និង​ម្ចាស់ការ​ទប់ទល់​​​បម្រែបម្រួល​អាកាសធាតុ​ ទឹក​សមុទ្រ​កើន​ឡើង​ សម្រាប់​​តំបន់ដែល​​មាន​ផ្ទៃដី​១០.៣០០​ ហិកតា​ ចំណុះ​​ស្រុក​ចូវ​ថាញ​ (Chau Thanh) និង​ផ្ទៃដី​ចំនួន​១១០.០០០​ ហិកតា​ ចំណុះស្រុក​កៀន​ឡឿង (Kien Luong) យ៉ាង​ថាញ​ (Giang Thanh) និងស្រុក​ហន​ដឹក (Hon Dat)​។ រូបថត៖ ហុង​ដាត​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
វៀតណាម​ឈរ​លំដាប់លេខ​៣ នៅ​តំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វីក ក្រោយ​អូស្រ្តាលី ជប៉ុន​ ពេល​បិទប្រកាស​​​តម្លៃ​​អគ្គិសនី​សមរម្យ​ សម្រាប់​ទាក់ទាញ​វិនិយោគ​​ថាមពល​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រជា​កសិករ​នៅ​អាស៊ី​អាគ្នេយ៍​ កំពុង​ប្រឈមនឹង​បញ្ហាធ្ងន់​ធ្ងរ​ ដែល​គំរាមគំហែង​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ពួកគាត់​ បណ្ឌិត​ Tan Siang Hee នាយក​ប្រតិបត្តិ​នៃ​សហសម្ពន្ធ​ CropLife អាស៊ី​ បាន​បញ្ជាក់​។​

ប្រៀប​ដូច​ថ្មី​ៗនេះ​ ក្រសួង​កសិកម្ម​​ហ្វីលីពីន​ ឱ្យ​ដឹថា៖ ចំនួន​ខូច​ខាតនៃ​​កសិកម្ម​នៅ​ប្រទេស​នេះ ដោយ​សារ​ព្យុះ​យក្ស Noru​ ​អ្នក​ស្រុកតែង​​ហៅ​ថាព្យុះ​ Karding​  គឺ​១,២៩ ពាន់លាន​peso (២១,៩លាន​USD)។ ព្យុះNoru​ បាន​ប៉ះពាល់ដល់​ផ្ទៃដីស្រែ​​ជាង​១៤១,៣១២ហិកតា បង្ក​ខូច​ខាត​ឱ្យ​ប្រជា​កសិករ​និង​អ្នក​នេសាទ​ចំនួន​៨២.១៥៨​គ្រួសារ​។ រដ្ឋាភិបាល​ហ្វីលីពីន​ក៏ទទួល​ស្គាល់​ព្យុះយក្ស​បាន​ធ្វើឱ្យ​ទិន្នផល​​ស្រូវ​ អង្ករ (ចំនួន​៩០% នៃ​កសិផល​សរុប ៧២.២៣១តោន​) ត្រូវ​ខូច​ខាត​។ តាម​ស្ថាប័ន​គ្រប់គ្រង​សេវា តារាសាស្រ្ត​ ​ភូមិ​សាស្រ្ត​ និងស្រទាប់​បរិយាកាស​ប្រទេស​ហ្វីលីពីន​ ព្យុះយក្ស​នេះបាន​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ជីវិត​៨នាក់ ជម្លៀស​ប្រជាពល​រដ្ឋ​ចេញពី​ទីលំនៅ​ មុនពេល​ព្យុះ​មកដល់​ចំនួន​៧៤.០០០គ្រួសារ​។​

វៀតណាម​កំពុង​ទាក់ទាញ​វិនិយោគ​ចូល​ថាម​ពល​ខ្យល់​និង​ថាមពល​ព្រះអាទិត្យ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

នៅ​វៀតណាម​ ដើម្បី​ទប់ទល់នឹង​ព្យុះ​ដែលមានការ​វាយ​តម្លៃជា​ព្យុះ​​ធំ​បំផុត​ នាអំឡុង​ពេល​ជាង​២០កន្លង​ទៅ​ បណ្តា​ខេត្ត​ចាប់តាំងពី​ខេត្ត​ក្វាងប៊ិញ (Quang Binh) រហូតដល់​ខេត្ត​ប៊ិញ​ធ្វីន​ (Binh Thuan) តាម​ដាន​និង​ជម្លៀស​ប្រជាពលរ​ដ្ឋ​៨៦៨.២៣០នាក់។ មូលដ្ឋាន​ក៏អំពាវ​នាវ​ កំណត់ត្រា​​និង​ណែនាំនាវា​​ជាង​៥៧.៨០០គ្រឿង និង​ប្រជា​ពលរដ្ឋជ្រកព្យុះចំនួន​៣០០.០០០នាក់។ ការ​ខូច​ខាតដែល​ព្យុះបង្កឡើង​ បាន​ថយ​ចុះ​ទាបបំផុត ដោយ​មានការណែនាំ​ពីមជ្ឈិម​រហូតដល់​មូលដ្ឋាន​ តែង​កំណត់​ត្រូវ​តែ​​ធានា​ដាច់ខាត​សុវត្ថិភាព​អាយុជីវិត​ប្រជាជន​។ ទន្ទឹមនោះ តួនាទី​ម្ចាស់ការ​ក្នុងការ​ងារ​បង្កាប្រឆាំងព្យុះទឹ​ក​ជំនន់​មានការ​វិវត្តន៍​ល្អ ។

យល់ដឹង​បម្រែបម្រួល​អាកាសធាតុ ជា​បញ្ហាសកលលោក​ មិនមែនប្រទេសណា​មួយ​ ឬ​អង្គការ​ណាមួយ​អាច​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​ អាស៊ាន​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ បាន​បង្កើន​សហការ​មិន​ឈប់ឈរ​ ជាមួយនឹង​ដៃគូ​និង​អង្គការ​អន្តរជាតិ​។ គម្រោង​ទប់ទល់​ ជាមួយ​បម្រែបម្រួល​អាកាសធាតុ​ ជាមួយ​នឹង​ប្រទេស​ដៃគូ​ដូចជា​ អាមេរិក ជប៉ុន កូរេខាងត្បូង​ ចិន​ និង​អូស្រ្តាលី​។ល។ តាម​រយៈ​នោះ​យន្តការ​សហប្រតិបត្តិការ​ប៉ុន្មាន​ឆ្នាំ​កន្លង​ នាំមក​នូវ​ប្រសិទ្ធភាព​គួរកត់​សម្គាល់​៕​

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​សរុប​

រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​

 


Top