ប្រឈមនឹងផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ ទៅលើការអភិវឌ្ឍសហគមន៍ អាស៊ានតាំងពីយូរបានបង្កើតក្របខណ្ឌ និងកម្មវិធីសកម្មភាពប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ បច្ចុប្បន្ន ប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍សុទ្ធតែចូលរួមអនុសញ្ញារួម ស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ (UNFCCC) និងអនុសញ្ញាបារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។
ប្រឈមនឹងផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ ទៅលើការអភិវឌ្ឍសហគមន៍ អាស៊ានតាំងពីយូរបានបង្កើតក្របខណ្ឌ និងកម្មវិធីសកម្មភាពប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ បច្ចុប្បន្ន ប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍សុទ្ធតែចូលរួមអនុសញ្ញារួម ស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ (UNFCCC) និងអនុសញ្ញាបារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។
កងកម្លាំងសង្គ្រោះកុមារផុតពីតំបន់ទឹកជំនន់ នៅស្រុក Hulu Langat ខេត្តSelangor ប្រទេសម៉ាឡេស៊ី។ រូបថត៖ ស៊ីនហួ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អាស៊ីគ្នេយ៍ជាតំបន់សកម្មភាពអាកាសធាតុសំខាន់មួយ។ ដែលមានអត្រាបញ្ចេញកាត់សំណល់នៅតំបន់មានចំនួន៣% បើប្រៀបនឹងសកលលោក ប៉ុន្តែអាចសម្រេចដល់៥% នៅឆ្នាំ២០៣០។ ទោះបីអត្រាបញ្ចេញកាត់បូនតិចតូច ទន្ទឹមនោះតំបន់នេះ នៅរងឥទ្ធិពលខ្លាំងដោយសារបម្រែបម្រួលអាកាសធាតុ។
ប្រទេសនានានៅក្នុងតំបន់ដូចជា ប្រទេសមីយ៉ានម៉ា ហ្វីលីពីន វៀតណាម និងថៃ ជាប្រទេសដែលត្រូវរងឥទ្ធិពលខ្លាំងបំផុតលើពិភពលោក ស្តីពីមនុស្សត្រូវបាត់បង់ជីវិត ដោយសារគ្រោះអាកាសធាតុ នៅពីរទសវត្ស៍កន្លង។ តំបន់មួយចំនួននៅអាស៊ីអាគ្នេយ៍ ជាពិសេសតំបន់ទីក្រុង ដែលនៅបណ្តោយតាមឆ្នេរមហាសមុទ្រ ត្រូវរងគ្រោះដោយទឹកសមុទ្រកើនឡើង។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្ថិតិទីក្រុងចំនួន១៩ នៅអាស៊ីអាគ្នេយ៍ ក្នុងចំណោមទីក្រុងទាំង២៥ នៅលើពិភពលោក រងគ្រោះដោយស្ថានភាពទឹកសមុទ្រកើនឡើង ក្នុងនោះមានទីក្រុងចំនួន៧របស់ប្រទេសហ្វីលីពីន។ ការស្រាវជ្រាវក៏សឱ្យឃើញថា ឥទ្ធិពលបម្រែបម្រួលអាកាសធាតុ ចំពោះខឿនសេដ្ឋកិច្ចតំបន់ មានសភាពធ្ងន់ធ្ងរ។ ធនាគារ ADB បានព្យាករណ៍ថា អាស៊ីអាគ្នេយ៍នឹងកាត់បន្ថយចុះ១១%នៃ GDP សរុបនៅឆ្នាំ២១០០។
អាស៊ានមួយថ្ងៃកាន់តែម្ចាស់ការជាងក្នុងការងារកសាងផ្តួចផ្តើមគំនិតបង្កាប្រឆាំងបម្រែបម្រួលអាកាសធាតុ ក្នុងប្លុកដូចជា បង្វែថាមពលបង្កើតឡើងវិញ កសិកម្មនិងសន្តិសុខស្បៀងអាហារ ការពារព្រៃឈើ និងប្រើប្រាស់ដីធ្លី គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ អភិរក្សជីវសាស្រ្តសម្បូរបែប និងវិស័យផ្សេងៗ។ល។
ទិដ្ឋភាពគ្រោះមហន្តរាយដោយព្យុះ Rai នៅខេត្ត Surigao del Norte ប្រទេសហ្វីលីពីន។ រូបថត៖ ស៊ីនហួ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អាស៊ានបានដាក់ចេញគោលដៅជាក់ច្បាស់ នៅក្នុងឯកសារណែនាំថ្មីៗនេះ។ ផែនការសកម្មភាពអាស៊ាន ស្តីពីសហប្រតិបត្តិការថាមពល (APAEC) ២០១៦ - ២០២៥ ដាក់ចេញគោលដៅ២៣%សមាមាត្រថាមពលបង្កើតឡើងវិញ ក្នុងប្រភពផ្គត់ផ្គង់ថាមពលដំបូងសរុប នៅនាឆ្នាំ២០២១។ អាស៊ានក៏សន្យាកាត់បន្ថយ៣០% ល្បឿនប្រើប្រាស់ថាមពលនៅឆ្នាំ២០២៥ ផ្អែកលើកម្រិតនៃឆ្នាំ២០០៥។
ជាពិសេស បម្រែបម្រួលអាកាសធាតុ កំពុងឥទ្ធិពលដល់វិស័យកសិកម្ម កក្តាសេដ្ឋកិច្ចស្នូលរបស់អាស៊ីអាគ្នេយ៍។ ឃ្លាំងស្រូវនៅវាលរាបទន្លេមេគង្គ ព្យាករណ៍នឹងថយចុះចាប់ពី៦% - ១២% ទន្និផលស្រូវតាមរដូវកាលនឹងថយចុះចាប់ពី៣% - ២៦% នាឆ្នាំ២០៥០។ នៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម បម្រែបម្រួលអាកាសធាតុ អាចធ្វើឱ្យទិន្នផលស្រូវថយចុះរហូដល់៥០%។
គម្រោងវិនិយោគប្រព័ន្ធធារាសាស្រ្តកាយឡើង (Cai Lon) - កាយប៊ែ (Cai Be) វៀតណាម ដំណាក់កាលទី១ ពេលដាក់ឱ្យដំណើរការនឹងបង្កើនភាពបន្ស៊ាំ ជាមួយនឹងលក្ខណៈធម្មជាតិ ប្រភពទឹក និងម្ចាស់ការទប់ទល់បម្រែបម្រួលអាកាសធាតុ ទឹកសមុទ្រកើនឡើង សម្រាប់តំបន់ដែលមានផ្ទៃដី១០.៣០០ ហិកតា ចំណុះស្រុកចូវថាញ (Chau Thanh) និងផ្ទៃដីចំនួន១១០.០០០ ហិកតា ចំណុះស្រុកកៀនឡឿង (Kien Luong) យ៉ាងថាញ (Giang Thanh) និងស្រុកហនដឹក (Hon Dat)។ រូបថត៖ ហុងដាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វៀតណាមឈរលំដាប់លេខ៣ នៅតំបន់អាស៊ី - ប៉ាស៊ីហ្វីក ក្រោយអូស្រ្តាលី ជប៉ុន ពេលបិទប្រកាសតម្លៃអគ្គិសនីសមរម្យ សម្រាប់ទាក់ទាញវិនិយោគថាមពលខ្យល់ និងថាមពលព្រះអាទិត្យ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
“ប្រជាកសិករនៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដែលគំរាមគំហែងដល់ការចិញ្ចឹមជីវិតរបស់ពួកគាត់” បណ្ឌិត Tan Siang Hee នាយកប្រតិបត្តិនៃសហសម្ពន្ធ CropLife អាស៊ី បានបញ្ជាក់។
ប្រៀបដូចថ្មីៗនេះ ក្រសួងកសិកម្មហ្វីលីពីន ឱ្យដឹថា៖ ចំនួនខូចខាតនៃកសិកម្មនៅប្រទេសនេះ ដោយសារព្យុះយក្ស Noru អ្នកស្រុកតែងហៅថាព្យុះ Karding គឺ១,២៩ ពាន់លានpeso (២១,៩លានUSD)។ ព្យុះNoru បានប៉ះពាល់ដល់ផ្ទៃដីស្រែជាង១៤១,៣១២ហិកតា បង្កខូចខាតឱ្យប្រជាកសិករនិងអ្នកនេសាទចំនួន៨២.១៥៨គ្រួសារ។ រដ្ឋាភិបាលហ្វីលីពីនក៏ទទួលស្គាល់ព្យុះយក្សបានធ្វើឱ្យទិន្នផលស្រូវ អង្ករ (ចំនួន៩០% នៃកសិផលសរុប ៧២.២៣១តោន) ត្រូវខូចខាត។ តាមស្ថាប័នគ្រប់គ្រងសេវា តារាសាស្រ្ត ភូមិសាស្រ្ត និងស្រទាប់បរិយាកាសប្រទេសហ្វីលីពីន ព្យុះយក្សនេះបានធ្វើឱ្យមនុស្សបាត់បង់ជីវិត៨នាក់ ជម្លៀសប្រជាពលរដ្ឋចេញពីទីលំនៅ មុនពេលព្យុះមកដល់ចំនួន៧៤.០០០គ្រួសារ។
វៀតណាមកំពុងទាក់ទាញវិនិយោគចូលថាមពលខ្យល់និងថាមពលព្រះអាទិត្យ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នៅវៀតណាម ដើម្បីទប់ទល់នឹងព្យុះដែលមានការវាយតម្លៃជាព្យុះធំបំផុត នាអំឡុងពេលជាង២០កន្លងទៅ បណ្តាខេត្តចាប់តាំងពីខេត្តក្វាងប៊ិញ (Quang Binh) រហូតដល់ខេត្តប៊ិញធ្វីន (Binh Thuan) តាមដាននិងជម្លៀសប្រជាពលរដ្ឋ៨៦៨.២៣០នាក់។ មូលដ្ឋានក៏អំពាវនាវ កំណត់ត្រានិងណែនាំនាវាជាង៥៧.៨០០គ្រឿង និងប្រជាពលរដ្ឋជ្រកព្យុះចំនួន៣០០.០០០នាក់។ ការខូចខាតដែលព្យុះបង្កឡើង បានថយចុះទាបបំផុត ដោយមានការណែនាំពីមជ្ឈិមរហូតដល់មូលដ្ឋាន តែងកំណត់ត្រូវតែធានាដាច់ខាតសុវត្ថិភាពអាយុជីវិតប្រជាជន។ ទន្ទឹមនោះ តួនាទីម្ចាស់ការក្នុងការងារបង្កាប្រឆាំងព្យុះទឹកជំនន់មានការវិវត្តន៍ល្អ ។
យល់ដឹងបម្រែបម្រួលអាកាសធាតុ ជាបញ្ហាសកលលោក មិនមែនប្រទេសណាមួយ ឬអង្គការណាមួយអាចដំណើរការដោយខ្លួនឯង អាស៊ាននៅប៉ុន្មានឆ្នាំកន្លងមក បានបង្កើនសហការមិនឈប់ឈរ ជាមួយនឹងដៃគូនិងអង្គការអន្តរជាតិ។ គម្រោងទប់ទល់ ជាមួយបម្រែបម្រួលអាកាសធាតុ ជាមួយនឹងប្រទេសដៃគូដូចជា អាមេរិក ជប៉ុន កូរេខាងត្បូង ចិន និងអូស្រ្តាលី។ល។ តាមរយៈនោះយន្តការសហប្រតិបត្តិការប៉ុន្មានឆ្នាំកន្លង នាំមកនូវប្រសិទ្ធភាពគួរកត់សម្គាល់៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង