អាស៊ាន - អាស័យដ្ឋានទេសចរណ៍ដ៏ចំណាប់អារម្មណ៍

អាស៊ាន - អាស័យដ្ឋានទេសចរណ៍ដ៏ចំណាប់អារម្មណ៍

ទេសចរណ៍​នៅប្រទេស​នានាតំបន់​អាស៊ីអាគ្នេយ៍​ (អាស៊ាន​) ក្នុង​ឆ្នាំ២០២២ បាន​ស្តារ​ឡើង​វិញ​គួរជាទី​រីក​រាយ​ បន្ទាប់​ពី​ជំងឺរោគរាតត្បាតកូវិដ​ - ១៩ បាន​គ្រប់គ្រង​ទាំងស្រុង​។ ប្រទេស​ជាច្រើន​​​សម្រេចបាន​ ឬ​លើសគោលដៅ​​​ដែល​បាន​ដាក់​ចេញ​ អំពី​ការ​ទទួល​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​។ ក្រៅ​ពីនោះ​ នៅ​បាន​វាយ​តម្លៃ ​ជា​អាសយដ្ឋាន​ទេសចរណ៍​ដ៏ចំណាប់អារម្មណ៍​ ពីព្រោះ​ទី​នេះ​ជា​តំបន់​ស្មាមគ្គី​ មាន​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត​ និង​វប្បធម៌​សម្បូរបែប។ល។

យោងតាម​​អង្គការ​​ទេសចរណ៍​ពិភពលោក​ (UNWTO) ក្នុង​របាយការណ៍​​របស់​អាស៊ាន​ បាន​បង្ហាញ​​​ថាចំនួនលើកនៃការ​ស្វែងរក​​សណ្ឋាគារ​នៅ​​តំបន់​ ​​កើន​ឡើង​២៨% គិត​ចាប់ពី​​ដើម​​ឆ្នាំ​​២០២២ រហូត​ដល់​បច្ចុប្បន្ន​ ខណៈពេល​​អត្រា​​ចុះឈ្មោះ​ស្នាក់នៅ​តាម​សណ្ឋាគារ​ក៏កើន​ឡើង​៥៧%ផងដែរ​។ ទំនុក​ចិត្ត​​ទេសចរណ៍​​ទូទាំង​តំបន់និយាយរួម​​គឺកើន​ឡើង​​ប្រមាណ​​​៤០% គិត​ពី​ដើម​ឆ្នាំ​​រហូត​ដល់​បច្ចុប្បន្ន​។ របាយការណ៍​​បាន​សង្កត់ធ្ងន់ថា​ អាស៊ាន​​ជា​អាសយដ្ឋាន​ទេសចរណ៍​ដ៏ចំណាប់អារម្មណ៍​ ពីព្រោះ​ទី​នេះជា​តំបន់​ស្មាមគ្គី​​ ​មួយអន្លើដោយប្រទេស​​ដែលមានភូមិសាស្រ្តជិតខាងគ្នា​ សម្បូរបែប​ខាង​វប្បធម៌ ម្ហូប​អាហារ​ ស្ថាននាម​ប្រវត្តិសាស្រ្ត​ សោភណភាព​ធម្មជាតិ​ ទេសចរណ៍​អេកូឡូស៊ី​ ព្រមទាំងមាន​ទី​ប្រជុំជន​ទំនើប​ ក៏ដូច​ជា​​សកម្មភាព​​លេង​កម្សាន្ត​ ផ្សង​ព្រេង​​បែប​រន្ធត់​អារម្មណ៍​។​

ទេសចរណ៍​នៅ​ប្រទេសថៃ.

យោងតាម​អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ​ (TAT) ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប​ ដែល​អញ្ជើញ​មក​ប្រទេស​ថៃ មាន​ចំនួន​ប្រមាណ១១.៥លាន​លើកនាក់ នាឆ្នាំ​២០២២ លើស​គោល​ដៅ​​​ចំនួន​១០លាន​លើកនាក់ ដែល​បានដាក់ចេញ​​មុននោះ។ ក្នុង​ចំនួន​នេះ  ប្រភព​ភ្ញៀវ​ទេសចរ​អន្តរជាតិ​លំដាប់​ជួរមុខរបស់​ប្រទេសថៃ គឺ​ភ្ញៀវ​ទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ បន្ទាប់ទៀត​គឺ​ជនជាតិ​ឥណ្ឌា​ ឡាវ​ ខ្មែរ​ សិង្ហបូរី​ កូរេខាងត្បូង​ វៀតណាម​ អាមេរិក អង់គ្លេស​ និង​រុស្ស៊ី​។ ក្រៅ​ពីនោះ​ ប្រទេសថៃ​ឈរ​លំដាប់​លេខ​៥ ក្នុង​ចំណោម​អាស័យដ្ឋាន​ទេសចរណ៍​សុខាភិបាល​ពេញ​និយម​បំផុត​ នៅលើ​ពិភពលោក​ ​ក្នុងឆ្នាំ​កន្លង​​។ ហេតុនេះ ប្រទេសនេះ​បាន​ដាក់ចេញ​ទស្សនាទានថា​ "សុខភាព​ដើម្បីភាព​រុងរឿង​" ដើម្បីកសាង​​កម្លាំង​សេដ្ឋកិច្ច​ជាតិ​ តាម​រយៈ​ជំរុញ​ទេសចរណ៍​​ព្យាបាល​ជំងឺ។ ប្រទេសថៃ​ដាក់ចេញ​គោល​ដៅ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​២០លាន​លើក​នាក់ នៅ​ឆ្នាំ​ខាងមុខ​ និងប្រមូល​ប្រាក់​ចំណូល​ចំនួន​២.៣៨០ពាន់លាន​បាត។

ជនជាតិ​ចិន​លក់​គ្រឿង​តុបតែង​បុណ្យ​ចូល​ឆ្នាំថ្មី​ នៅ​ផ្សារ Glodok រដ្ឋធានី​ Jakarta ប្រទេស​ឥណ្ឌូនេស៊ី។​ រូបថត៖ ហូវ​ចៀន​ អ្នក​សារព័ត៌មាន​ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​​ប្រចាំនៅ​​ឥណ្ឌូនេស៊ី​។

យោងតាមរដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ និង ​សេដ្ឋកិច្ចច្នៃប្រតិដ្ឋ​ Indonesia Sandiaga Uno ឱ្យ​ដឹងថា​ ប្រទេស​​នៅតំបន់​អាស៊ាន​មួយនេះ បានទទួល​​ភ្ញៀវទេសចរ​អន្តរជាតិ​​ចំនួន​៥,២លានលើកនាក់​នៅ​ឆ្នាំ២០២២ កើន​​ជិត​៧០%​ បើប្រៀប​នឹង​គោលដៅ​ដាក់​ចេញ​ចំនួន​៣.៦​លាន​លើក​នាក់​​។ សឱ្យ​​ឃើញ​​ថា​ល្បឿន​ស្តារ​​ឡើ​ងវិញ​​នៃ​វិស័យ​ទេសចរណ៍ និង ​សេដ្ឋកិច្ច​ច្នៃប្រតិដ្ឋ​​នៅ ​ស្រុកម៉ឺន​កោះ​ យ៉ាង​ជាក់ច្បាស់​​ បើប្រៀប​នឹង​​សម័យកាល​នៃជំងឺរាតត្បាតកូវិដ ​- ១៩​។ ដើម្បី​​ធ្វើ​ឱ្យ​​វិស័យ​ឧស្សាហកម្ម​​គ្មាន​ផ្សែងក្រោក​ឡើង​​​ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ នឹងជម្រះបញ្ជីថវិការជាតិ​​​​ដោយបន្ថែមថវិកា​​​ចំនួន​១៥.០០០​ពាន់លាន rupiah (៩៦៣​លាន​ដូល្លាអាមេរិក) សម្រាប់​អភិវឌ្ឍន៍​​អាសយដ្ឋានទេសចរណ៍​អាទិភាព​​ចំនួន​៥កន្លែង​ ​ក្នុង០២​ឆ្នាំ​ខាង​មុខ​នេះ។ ឥណ្ឌូនេស៊ី​ បាន​​ដាក់ចេញ​គោលដៅ​ពោរពេញ​ដោយ​​មហិច្ឆតា​ គឺទាក់ទាញ​ភ្ញៀវទេសចរ​​អន្តរជាតិ​ចំនួន​៧.៤លាន​​នាក់ ​នៅឆ្នាំ​២០២៣។

អគារ​ខ្ពស់​ៗនៅ​ខណ្ឌ​ហិរញ្ញវត្ថុ​មួយ ​នៃ​ប្រទេស​សិង្ហបូរី​។ រូបថត៖ AFP/​ទីភ្នាក់​ងារ​សារ​ព័ត៌មានវៀតណាម​

អគ្គនាយកដ្ឋាន​ទេសចរណ៍​សិង្ហបូរី​គិត​ប៉ាន​ស្មាន​ នៅ​ឆ្នាំ​២០២២ មានភ្ញៀ​វ​ទេសចរ​ប្រមាណ​​៤ - ៦លាន​លើកនាក់​ អញ្ជើញ​មក​​​ប្រទេស​នេះ។ ទីផ្សារ​​របស់​ភ្ញៀវទេសចរ​បរទេស​លំដាប់​ជួរមុខ​ទាំង​៥ គឺ​​ឥណ្ឌូនេស៊ី​ ឥណ្ឌា ម៉ាឡេស៊ី អូស្រ្តាលី និង​​ហ្វីលីពីន​ ស្រូប​យក​ជាង​ពាក់កណ្តាល​​ចំនួនសរុបនៃ​ភ្ញៀវ​ទេសចរបរទេស​​​។ សិង្ហបូរី​​ពង្រាយ​កម្មវិធី​ ព្រឹត្តិការណ៍ជាច្រើន​ សេវាកម្ម​ទេសចរណ៍​​សម្បូរបែប​ ប្រការនេះ​សន្យាថា​នឹង​​ជួយ​ដល់​​ប្រទេស​សិង្ហបូរី​​ បន្ត​ជា​អាសយដ្ឋាន​​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​។​

ស្វាគមន៍​ទទួល​ភ្ញៀវ​ទេសចរ​អញ្ជើញ​មក​ប្រទេស​ម៉ាឡេស៊ី នៅ​អកាសយានដ្ឋាន​អន្តរជាតិ​​​ Kuala Lumpur នា​ថ្ងៃទី​០២ ខែ​​មេសា ឆ្នាំ​២០២២។ រូបថត៖ AFP/​ទីភ្នាក់​​ងារ​​សារព័ត៌មាន​វៀតណាម

មុន​​ពេល​មាន​​ជំងឺរាតត្បាតកូវិដ​ - ១៩ កើ​តឡើ​ង អាស៊ាន​​ជាតំបន់មួយ មាន​កំណើន​​ទេសចរណ៍​អន្តរជាតិឆាប់រហ័សបំផុតលើ​សកលលោក ​ក្នុង​ចំណោមតំបន់​ ដែល​មាន​​ល្បឿន​កំណើន​​ទេសចរណ៍​អន្តរជាតិ​។​ តាម​​តួលេខ​​នៃធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) នៅឆ្នាំ២០១៩ អាស៊ាន​​បាន​ទទួល​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ចំនួន​​១៣៧​លាន​លើកនាក់​ និង ភ្ញៀវទេសចរ​ក្នុង​​ស្រុក​​ជិត​១​ពាន់​លាន​​នាក់​។ វិស័យ​ទេសចរណ៍​​ស្រូប​យក​១២.១​% ចំនួនសរុបនៃ​ផលិតផល​​ក្នុង​ស្រុក​​​របស់​អាស៊ាន​ ហើយ​មាន​អ្នក​ចូល​រួម​​សកម្មភាព​ ខាង​វិស័យទេសចរណ៍​​​​ប្រមាណ៤២លាននាក់​ផងដែរ​។​

 

ក្នុង​នោះ​ ប្រទេសនានា​នៅអាស៊ាន​ បានចូល​​​រួម​ចំណែក​ធំបំផុត ​ដោយមាន​​ចំនួន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ ​ចូលមក​​ប្រទេស​ម៉ាឡេស៊ី​ ស្រូប​យក​​៦៨.៥% ចំនួនសរុបនៃ​ភ្ញៀវទេសចរ​មុន​ពេល​​ជំងឺកូវិដ​ - ​១៩​។ យោងតាម​​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ សិល្បៈ​ និង​​វប្បធម៌ ប្រទេស​ម៉ាឡេស៊ី​ លោក​ Nancy Shukri ប្រទេសនានា​នៅអាស៊ាន​ អាច​សហការ​រួម​គ្នា​បង្កើន​​​​ទីផ្សារ​ និង ផ្សព្វផ្សាយ​សេវាកម្ម​ទេសចរណ៍​​ក្នុងតំបន់​ ប្រការ​នេះ សមស្រ​ប​​នឹងពំនោល​​​ថ្មី​នៃទេសចរណ៍អាស៊ាន អាសយដ្ឋាននៃពិភពសុបិន​​។ នាំ​អាស៊ាន​ក្លាយ​ជា​អាសយដ្ឋាន​ទេសចរណ៍​គុណភាព​ នាំមកការធ្វើបទពិសោធន៍​ស្វែង​យល់​​អាស៊ាន​​ដ៏សម្បូរបែប​ ពិសេស​ និង​​​ធានាអភិវឌ្ឍទេសចរណ៍​​​មាន​ទំនួល​ខុសត្រូវ​​​ ចីរភាព គ្របដណ្តប់​ និង​តុល្យភាព​ រួម​ចំណែក​សមគួរ​ដល់​សុខុមាល​ភាព​​សេដ្ឋកិច្ច​ សង្គម សម្រាប់​ប្រជាជន​​​អាស៊ាន​។​

អាស៊ាន​​​យល់​ឃើញ​សារៈសំខាន់​​​ក្នុង​ការ​អភិវឌ្ឍ​ចីរភាព ​និង ​សមត្ថភាព​ប្រឆាំង​ចំពោះ​​វិបត្តិ​​នៃ​វិស័យ​ទេសចរណ៍​។ ហេតុនេះ ចក្ខុវិស័យ​នៃ​ ផែនការ​យុទ្ធសាស្រ្ត​ទេសចរណ៍​អាស៊ាន​២០១៦ - ២០២៥ គឺរហូតដល់​​ឆ្នាំ​២០២៥ អាស៊ាន​​នឹង​ក្លាយ​ជា​អាសយដ្ឋាន​​ទេសចរណ៍​គុណភាព​ខ្ពស់​។ អាស៊ាន​ក៏​ខិតខំ​ជំរុញ​បើកទូលាយ​​អភិវឌ្ឍន៍​ទេសចរណ៍​មានទំនួលខុសត្រូវបន្ទុក​ទទួល​ខុសត្រូវ​ ចីរភាព គ្របដណ្តប់​ និង​តុល្យភាព​ រួម​ចំណែក​សមគួរ​ដល់​សុខុមាល​ភាព​​សេដ្ឋកិច្ច​ សង្គម សម្រាប់​ប្រជាជន​​​អាស៊ាន​​៕

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​



Top