អាស៊ាន - អាស័យដ្ឋានទេសចរណ៍ដ៏ចំណាប់អារម្មណ៍
ទេសចរណ៍នៅប្រទេសនានាតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ២០២២ បានស្តារឡើងវិញគួរជាទីរីករាយ បន្ទាប់ពីជំងឺរោគរាតត្បាតកូវិដ - ១៩ បានគ្រប់គ្រងទាំងស្រុង។ ប្រទេសជាច្រើនសម្រេចបាន ឬលើសគោលដៅដែលបានដាក់ចេញ អំពីការទទួលភ្ញៀវទេសចរអន្តរជាតិ។ ក្រៅពីនោះ នៅបានវាយតម្លៃ ជាអាសយដ្ឋានទេសចរណ៍ដ៏ចំណាប់អារម្មណ៍ ពីព្រោះទីនេះជាតំបន់ស្មាមគ្គី មានទេសភាពធម្មជាតិស្រស់ស្អាត និងវប្បធម៌សម្បូរបែប។ល។
យោងតាមអង្គការទេសចរណ៍ពិភពលោក (UNWTO) ក្នុងរបាយការណ៍របស់អាស៊ាន បានបង្ហាញថាចំនួនលើកនៃការស្វែងរកសណ្ឋាគារនៅតំបន់ កើនឡើង២៨% គិតចាប់ពីដើមឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ខណៈពេលអត្រាចុះឈ្មោះស្នាក់នៅតាមសណ្ឋាគារក៏កើនឡើង៥៧%ផងដែរ។ ទំនុកចិត្តទេសចរណ៍ទូទាំងតំបន់និយាយរួមគឺកើនឡើងប្រមាណ៤០% គិតពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន។ របាយការណ៍បានសង្កត់ធ្ងន់ថា អាស៊ានជាអាសយដ្ឋានទេសចរណ៍ដ៏ចំណាប់អារម្មណ៍ ពីព្រោះទីនេះជាតំបន់ស្មាមគ្គី មួយអន្លើដោយប្រទេសដែលមានភូមិសាស្រ្តជិតខាងគ្នា សម្បូរបែបខាងវប្បធម៌ ម្ហូបអាហារ ស្ថាននាមប្រវត្តិសាស្រ្ត សោភណភាពធម្មជាតិ ទេសចរណ៍អេកូឡូស៊ី ព្រមទាំងមានទីប្រជុំជនទំនើប ក៏ដូចជាសកម្មភាពលេងកម្សាន្ត ផ្សងព្រេងបែបរន្ធត់អារម្មណ៍។
យោងតាមអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិសរុប ដែលអញ្ជើញមកប្រទេសថៃ មានចំនួនប្រមាណ១១.៥លានលើកនាក់ នាឆ្នាំ២០២២ លើសគោលដៅចំនួន១០លានលើកនាក់ ដែលបានដាក់ចេញមុននោះ។ ក្នុងចំនួននេះ ប្រភពភ្ញៀវទេសចរអន្តរជាតិលំដាប់ជួរមុខរបស់ប្រទេសថៃ គឺភ្ញៀវទេសចរជនជាតិម៉ាឡេស៊ី បន្ទាប់ទៀតគឺជនជាតិឥណ្ឌា ឡាវ ខ្មែរ សិង្ហបូរី កូរេខាងត្បូង វៀតណាម អាមេរិក អង់គ្លេស និងរុស្ស៊ី។ ក្រៅពីនោះ ប្រទេសថៃឈរលំដាប់លេខ៥ ក្នុងចំណោមអាស័យដ្ឋានទេសចរណ៍សុខាភិបាលពេញនិយមបំផុត នៅលើពិភពលោក ក្នុងឆ្នាំកន្លង។ ហេតុនេះ ប្រទេសនេះបានដាក់ចេញទស្សនាទានថា "សុខភាពដើម្បីភាពរុងរឿង" ដើម្បីកសាងកម្លាំងសេដ្ឋកិច្ចជាតិ តាមរយៈជំរុញទេសចរណ៍ព្យាបាលជំងឺ។ ប្រទេសថៃដាក់ចេញគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន២០លានលើកនាក់ នៅឆ្នាំខាងមុខ និងប្រមូលប្រាក់ចំណូលចំនួន២.៣៨០ពាន់លានបាត។
យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង សេដ្ឋកិច្ចច្នៃប្រតិដ្ឋ Indonesia Sandiaga Uno ឱ្យដឹងថា ប្រទេសនៅតំបន់អាស៊ានមួយនេះ បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៥,២លានលើកនាក់នៅឆ្នាំ២០២២ កើនជិត៧០% បើប្រៀបនឹងគោលដៅដាក់ចេញចំនួន៣.៦លានលើកនាក់។ សឱ្យឃើញថាល្បឿនស្តារឡើងវិញនៃវិស័យទេសចរណ៍ និង សេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅ “ស្រុកម៉ឺនកោះ” យ៉ាងជាក់ច្បាស់ បើប្រៀបនឹងសម័យកាលនៃជំងឺរាតត្បាតកូវិដ - ១៩។ ដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មគ្មានផ្សែងក្រោកឡើង រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងជម្រះបញ្ជីថវិការជាតិដោយបន្ថែមថវិកាចំនួន១៥.០០០ពាន់លាន rupiah (៩៦៣លានដូល្លាអាមេរិក) សម្រាប់អភិវឌ្ឍន៍អាសយដ្ឋានទេសចរណ៍អាទិភាពចំនួន៥កន្លែង ក្នុង០២ឆ្នាំខាងមុខនេះ។ ឥណ្ឌូនេស៊ី បានដាក់ចេញគោលដៅពោរពេញដោយមហិច្ឆតា គឺទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន៧.៤លាននាក់ នៅឆ្នាំ២០២៣។
អគ្គនាយកដ្ឋានទេសចរណ៍សិង្ហបូរីគិតប៉ានស្មាន នៅឆ្នាំ២០២២ មានភ្ញៀវទេសចរប្រមាណ៤ - ៦លានលើកនាក់ អញ្ជើញមកប្រទេសនេះ។ ទីផ្សាររបស់ភ្ញៀវទេសចរបរទេសលំដាប់ជួរមុខទាំង៥ គឺឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី អូស្រ្តាលី និងហ្វីលីពីន ស្រូបយកជាងពាក់កណ្តាលចំនួនសរុបនៃភ្ញៀវទេសចរបរទេស។ សិង្ហបូរីពង្រាយកម្មវិធី ព្រឹត្តិការណ៍ជាច្រើន សេវាកម្មទេសចរណ៍សម្បូរបែប ប្រការនេះសន្យាថានឹងជួយដល់ប្រទេសសិង្ហបូរី បន្តជាអាសយដ្ឋានទាក់ទាញភ្ញៀវទេសចរ។
មុនពេលមានជំងឺរាតត្បាតកូវិដ - ១៩ កើតឡើង អាស៊ានជាតំបន់មួយ មានកំណើនទេសចរណ៍អន្តរជាតិឆាប់រហ័សបំផុតលើសកលលោក ក្នុងចំណោមតំបន់ ដែលមានល្បឿនកំណើនទេសចរណ៍អន្តរជាតិ។ តាមតួលេខនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅឆ្នាំ២០១៩ អាស៊ានបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១៣៧លានលើកនាក់ និង ភ្ញៀវទេសចរក្នុងស្រុកជិត១ពាន់លាននាក់។ វិស័យទេសចរណ៍ស្រូបយក១២.១% ចំនួនសរុបនៃផលិតផលក្នុងស្រុករបស់អាស៊ាន ហើយមានអ្នកចូលរួមសកម្មភាព ខាងវិស័យទេសចរណ៍ប្រមាណ៤២លាននាក់ផងដែរ។
ក្នុងនោះ ប្រទេសនានានៅអាស៊ាន បានចូលរួមចំណែកធំបំផុត ដោយមានចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកប្រទេសម៉ាឡេស៊ី ស្រូបយក៦៨.៥% ចំនួនសរុបនៃភ្ញៀវទេសចរមុនពេលជំងឺកូវិដ - ១៩។ យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ប្រទេសម៉ាឡេស៊ី លោក Nancy Shukri ប្រទេសនានានៅអាស៊ាន អាចសហការរួមគ្នាបង្កើនទីផ្សារ និង ផ្សព្វផ្សាយសេវាកម្មទេសចរណ៍ក្នុងតំបន់ ប្រការនេះ សមស្របនឹងពំនោលថ្មីនៃទេសចរណ៍អាស៊ាន “អាសយដ្ឋាននៃពិភពសុបិន”។ នាំអាស៊ានក្លាយជាអាសយដ្ឋានទេសចរណ៍គុណភាព នាំមកការធ្វើបទពិសោធន៍ស្វែងយល់អាស៊ានដ៏សម្បូរបែប ពិសេស និងធានាអភិវឌ្ឍទេសចរណ៍មានទំនួលខុសត្រូវ ចីរភាព គ្របដណ្តប់ និងតុល្យភាព រួមចំណែកសមគួរដល់សុខុមាលភាពសេដ្ឋកិច្ច សង្គម សម្រាប់ប្រជាជនអាស៊ាន។
អាស៊ានយល់ឃើញសារៈសំខាន់ក្នុងការអភិវឌ្ឍចីរភាព និង សមត្ថភាពប្រឆាំងចំពោះវិបត្តិនៃវិស័យទេសចរណ៍។ ហេតុនេះ ចក្ខុវិស័យនៃ “ផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦ - ២០២៥” គឺរហូតដល់ឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាអាសយដ្ឋានទេសចរណ៍គុណភាពខ្ពស់។ អាស៊ានក៏ខិតខំជំរុញបើកទូលាយអភិវឌ្ឍន៍ទេសចរណ៍មានទំនួលខុសត្រូវបន្ទុកទទួលខុសត្រូវ ចីរភាព គ្របដណ្តប់ និងតុល្យភាព រួមចំណែកសមគួរដល់សុខុមាលភាពសេដ្ឋកិច្ច សង្គម សម្រាប់ប្រជាជនអាស៊ាន៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង