ហាណូយជំរុញប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព

ហាណូយជំរុញប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព

ហាណូយ​សព្វថ្ងៃ​មាន​ប្រជាជន​រស់នៅ ធ្វើការ​ និងសិក្សា​ ប្រហែល​១០លាន​នាក់ នៅលើ​មូលដ្ឋាន​ ហើយ​រៀង​រាល់ឆ្នាំ​ទទួល​ភ្ញៀវទេសចរក្នុង​ស្រុក​ និង អន្តរជាតិ​ ​រាប់លាន​នាក់​ ដែល​អញ្ជើញ​មក​ទស្សនា​ ដូចនេះ​តម្រូវ​ការ​ប្រើប្រាស់​កសិផល​​សុវត្ថិភាពយ៉ាង​ច្រើន​។ ដើម្បី​ដោះស្រាយ​បញ្ហា​មួយនេះ វិស័យ​កសិកម្ម​ហាណូយ ​បាន​សហការ​នឹង​បណ្តាខេត្ត​ ក្រុង​ ដំណើរការ​រុករក​ប្រភពដើមផលិតផល​​ ចរាចរណ៍​នៅលើទីផ្សារ​ ជំរុញ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់ផ្គង់​កសិផល​​ស្បៀង​​អាហារ​សុវត្ថិភាព​។​

ខ្ចប់​ផលិតផល​មើម​ខ្ទឹមខ្មៅ​ ​​នៅ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ឯកបុគ្គល​អាហរ័ណ - នីហរ័ណ​ និង អភិវឌ្ឍ​បច្ចេកវិទ្យា​​ជប៉ុន​។​


តាម​របាយការណ៍​នៃ​អគ្គនាយក​ដ្ឋាន​​គុណភាព​ កែច្នៃ និង អភិវឌ្ឍទីផ្សារ​​ហាណូយ មក​ដល់ពេល​នេះ ទីក្រុង​​មាន​ប្រព័ន្ធ​តំណ​សុវត្ថិភាព​ស្បៀង​អាហារ​​ចំនួន​១៥៩ តាំង​​ពី​ការ​​ផលិតកម្ម​ រហូតដល់​ការ​ប្រើប្រាស់​ផលិតផល​ ក្នុងនោះ​​មានប្រព័ន្ធ​​ជា​ច្រើន ដែល​បាន​​រៀប​ចំដោយ​​គ្មាន​ចន្លោះ​​ តាំងពី​វគ្គ​ផលិតកម្ម រហូតដល់​វគ្គ​ចែក​ចាយ​ដូចជា​៖ ប្រព័ន្ធ​​បន្លែសុវត្ថិភាព ​វ៉ាន់ឌឹក​ (Van Duc) ប្រព័ន្ធ​សាច់សហករណ៍​ ហ្វាង​ឡុង (Hoang Long) ប្រព័ន្ធ​ផ្លែឈើ​ក្រូច​ថ្លុង ​ចឿង​មី (Chuong My) មៀន​ ដាយ​ថាញ (Dai Thanh) អង្ករ ​បាវ​មិញ (Bao Minh)​។ល។​

ប្រព័ន្ធ​តំណទាំង​​នេះ ទាក់ទាញ​បាន​​សហគ្រាស សហករណ៍ ប្រជាកសិករ​ជា​ច្រើន​ចូល​រួម​ រួម​ចំណែក​ក្នុងលំនឹង​បរិមាណផល​ បន្សាំ​​នឹង​បម្រែបម្រួលតម្រូវការ​​ទីផ្សារ​ កាត់បន្ថយ​ស្ថានភាព​ ការ​ផ្គត់ផ្គង់​លើស​​តម្រូវ​ការ​​ កាត់បន្ថយការ​​​ខូចខាត​​សម្រាប់​ប្រជាកសិករ​។​

វេចខ្ចប់​ផលិតផល​ទឹក​ស៊ុប​ឆ្នាំង​ដី​ នៅ​ក្រុមហ៊ុន ​Vietchef។

ជាមួយ​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ ​ប្រព័ន្ធ​ផ្គត់ផ្គង់​កសិផល​ស្បៀង​អាហារ​សុវត្ថិភាព​ ពេល​កន្លង​ហើយ ​អគ្គនាយកដ្ឋាន​គុណភាព​ កែច្នៃ និង អភិវឌ្ឍ​ទីផ្សារ​ហាណូយ​ បានផ្តោ​តលើ​ការ​​ត្រួតពិនិត្យ​​សហគ្រាស​ សហករណ៍ ​ចូលរួម​ផលិតកម្ម​ ប្រើប្រាស់​កសិផល​ ដើម្បី​កំណត់​ទិសដៅ​កសាង​ប្រព័ន្ធតំណ​ឆ្លើយ​តប​តម្រូវការ​នៃទីផ្សារ​។​

ត្រួតពិនិត្យ​ការលូតលាស់​ផ្សិត​ដង្កូវ​​​  Cordyceps millitarisនៅ​បន្ទប់ lab នៃក្រុមហ៊ុន​ទទួល​ខុសត្រូវ​​មាន​កម្រិតឯកបុគ្គលអាហរ័ណ - នីហរ័ណ​​ និង អភិវឌ្ឍ​បច្ចេកវិទ្យា​ជប៉ុន​។​

លោក​ ង្វៀន​ ឌិញ​ហ្វ័រ​ (Nguyen Dinh Hoa) នាយករង​​នៃមន្ទីរ​កសិកម្ម​ និង អភិវឌ្ឍ​ជនបទ​​ហាណូយ​ឱ្យ​ដឹងថា ហាណូយ​​​ជា​ទីផ្សារ​សក្តានុពល​ប្រើប្រាស់​ ​ចំពោះ​ទំនិញ​កសិផល​ ស្បៀង​អាហារ ដោយ​មាន​​​ប្រជាជន​កុះករ​ ដូចនេះ​​តម្រូវការ​ប្រើប្រាស់​ស្បៀង​​អាហារ​សុវត្ថិភាព ​គឺយ៉ាង​ច្រើ​ន​។ ហេតុនេះ ហាណូយ​បាន​​ពង្រាយ​ចុះហត្ថលេខា​​ជាមួយនឹង​បណ្តាខេត្ត​ក្រុង​​ទូទាំងប្រទេស​ តាម​រយៈ​នោះ​​កសាង ​និង​អភិវឌ្ឍ​​ប្រព័ន្ធផ្គត់ផ្គង់​ស្បៀង​អាហារ​សុវត្ថិភាព​​ចំនួន​៩៩៧ កើន​៧១​ប្រព័ន្ធ​ បើប្រៀប​នឹង​​ឆ្នាំ​២០២២ និង ២១១​ប្រព័ន្ធ ​បើប្រៀប​នឹង​ដំណាក់កាល​​ឆ្នាំ​២០១៥ - ២០២០។​

សហគ្រាស​មួយ​​ក្នុង​ចំណោម​សហគ្រាស​គំរូ​​ សកម្មសហការ​​ចូល​រួម​កសាង​​ប្រព័ន្ធ​ផ្គត់​ផ្គង់​​កសិផល​ ស្បៀង​អាហារ​សុវត្ថិភាព នៅលើ​ភូមិសាស្រ្ត​​ហាណូយ​ គឺជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​​មាន​កម្រិត​​ឯកបុគ្គលអាហរ័ណ - នីហរ័ណ​ និង អភិវឌ្ឍ​បច្ចេកវិទ្យា​ជប៉ុន​ ជាមួយ​នឹង​ពាណិជ្ជសញ្ញា ​Kochi ជំនាញ​​ផលិត​ស្បៀង​អាហារ​​ ថែទាំ​សុខភាព​សហគមន៍​ មាន​ប្រភព​​មកពី​​កសិផល​ ឱសថ ​ដូចជា​៖ មើម​ខ្ទឹម​​ខ្មៅ​ ដើម​ Reynoutria multiflora ផ្លែជូជូបេ​ រមៀត ផ្សិត​ដង្កូវ​​ (Cordyceps millitaris។ល។ លោក​ ដូ ហូវ​ស្វឹន​ (Do Huu Xuan) ​តំណាង​ក្រុមហ៊ុន​​ឱ្យ​ដឹងថា ក្រុមហ៊ុន​មាន​​បំណងចង់​សហការ​ជាមួយ​ដៃគូ ​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់ផ្គង់​កសិផល​ស្បៀង​អាហារ​សុវត្ថិភាព​ ផ្តើម​ពីនោះ​ បង្កើត​បន្ថែម​​ឱកាស​បើក​ទូលាយ​​ទីផ្សារ​​នៅវៀតណាម​ ក៏ដូចជា​អន្តរជាតិ​។ បច្ចុប្បន្ន​ ជាមួយការ​ខិតខំ​ឥត​ឈប់​ឈរ​ ផលិតផល​ខ្ទឹម​ខ្មៅ ​របស់ក្រុមហ៊ុន​បាន​នាំចេញ​​ទៅ​កាន់ទ្វីបទាំង៣ ជាក់ស្តែង​​គឺ​ប្រទេស​​អាមេរិក ស្វិស កូរ៉េខាងត្បូង​ ម៉ាឡេស៊ី​ ជប៉ុន​។ល។ ហើយនឹង​​បន្ត​នាំចេញ​ទៅ​កាន់ទ្វីប​​២ទៀត ​គឺ​ទ្វីប​អូស្រ្តាលី  និង ទី្វប​អាហ្វ្រិក​ អះអាង​​គុណភាព​ និង ទំនុក​ចិត្ត​ទីផ្សារ​​​បរទេស​ ជាមួយ​នឹង​ពាណិជ្ជសញ្ញា​​កសិផល​ស្បៀង​អាហារ​សុវត្ថិភាព ដែល​នាំ​ចូល​​​​មក​ពី​ប្រទេសវៀតណាម​។

Combo ស៊ុប​ឆ្នាំង​ដីមួយ នៅ​ភោជនីយដ្ឋាន​ ចំណុះ​ប្រព័ន្ធ​នៃក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត ​ហាថាញ (Ha Thanh)​។​

វាយ​តម្លៃ​តួនាទី​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់​ផ្គង់​កសិផល​ស្បៀង​អាហារ​សុវត្ថិភាព​ លោក​ស្រី​ ង្វៀន​ ធី​ធូហាំង​ (Nguyen Thi Thu Hang) ​នាយក​នៃ​អគ្គនាយកដ្ឋាន​​គុណភាព កែច្នៃ និង អភិវឌ្ឍ​​ទីផ្សារ​ហាណូយ​ រៀប​រាប់ថា៖ ការ​​កសាង​ និង អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់ផ្គង់​កសិផល​​ស្បៀងអាហារ​សុវត្ថិភាព មាន​តួនាទី​​ពិសេសសំខាន់​។ បច្ចុប្បន្ន​ បណ្តា​ប្រព័ន្ធ​នេះ ទាក់ទាញ​​បាន​សហគ្រាស​ សហករណ៍​ ប្រជាកសិករ​ជា​ច្រើន​ ចូល​រួម​​សហការ​កសាង​ប្រព័ន្ធ​ ចូល​រួម​លំនឹង​បរិមាណ​ បន្សាំ​នឹង​​បម្រែបម្រួល​​តម្រូវការ​​ទីផ្សារ កាត់បន្ថយ​ការ​ខួចខាត ​សម្រាប់​ប្រជា​កសិករ​។​ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់​ផ្គង់​កសិផល​ស្បៀង​អាហារ​សុវត្ថិភាព​ នៅ​​ទាំង​​ឧបត្ថម្ភជំនួយ​អង្គភាព​​ផលិតកម្ម ផ្សព្វផ្សាយ​ពាណិជ្ជសញ្ញា​ផលិតផល ​ទៅ​ដល់​អ្នកប្រើប្រាស់​ ក្នុង​ស្រុក​ និង ​ក្រៅ​ប្រទេស​ ជួយ​អ្នក​​ចែក​ចាយ​ជម្រើស​កសិផល​ មាន​គុណភាព​ មាន​ប្រៀប​​ក្នុង​ការ​ប្រកួត​ប្រជែង​​លើទីផ្សារ​។​


ដើម្បី​​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់​ផ្គង់​កសិផល​ស្បៀង​អាហារ​សុវត្ថិភាព​ រវាង​​ហាណូយ​ជាមួយនឹង​​បណ្តា​ខេត្ត​ លោក​ង្វៀន​ ឌិញហ្វ័រ​ (Nguyen Dinh Hoa) នាយករង​​នៃ​មន្ទី​រ​កសិកម្ម​ និង  អភិវឌ្ឍ​ជនបទ​​ហាណូយ​អះអាងថា​ ក្នុង​ពេល​ខា​ង​មុខ​ វិស័យ​កសិកម្ម​ហាណូយ​ ​បន្ត​​​ពង្រាយ​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​ តភ្ជាប់នឹង​​ផលិតកម្ម​​ប្រើប្រាស់​កសិផល​ រវាង​ហាណូយ​​ជាមួយនឹង​​បណ្តា​ខេត្ត​នានា។ ទន្ទឹមនោះ​​ សហការ​រឹង​មាំ​​នឹង​បណ្តាខេត្ត​ ត្រូវយកជាទៀង​ទាត់នូវ​សំណាក​ត្រួតពិនិត្យ​កោសល្យ​វិច័យ​គុណភាព​កសិផល​ នៃ​បណ្តា​ខេត្ត​នាំ​ចូល​ទីក្រុង​ហាណូយ​ប្រើប្រាស់ ហើយ​​ផលិតផល​​របស់​ហាណូយ​នាំ​​ទៅ​កាន់​​បណ្តាខេត្ត ​ដើម្បី​ដំណើរ​ការ​រុករក​ប្រភព​ដើម​ស្បៀង​អាហារ​ តាមរយៈ​នោះ​គ្រប់គ្រង​បាន​ប្រភព​ដើម​កសិផល​នៅលើទីផ្សារ​។ ក្រៅ​ពីនោះ តាមរយៈ​ប្រព័ន្ធ​តំណ​ សហគ្រាស​ សហករណ៍ ​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល ​តាម​រយៈ​បណ្តាញ​ចែកចាយ​ទំនើប ផ្សារ​ទំនើប ដូចជា​៖ Central Group, Aeon, Lotte ចូល​រួម​លើកកម្ពស់​គុណភាព​ និង តម្លៃ​កសិផល​​ហាណូយ​៕​

អត្ថបទ និង រូបថត៖ ហ្វាង​ហា/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top