សំបុកត្រចៀកកាំ – កាដូពីក្រុងហ្វេ (Hue)

សំបុកត្រចៀកកាំ – កាដូពីក្រុងហ្វេ (Hue)

មានប្រុសមួយរូបមក​ពី​ខេត្ត​ ថាញ​ហ័រ (Thanh Hoa) ​ ចូលមកផ្ដើមអាជីពនៅ ​ក្រុងហ្វេ (Hue)  ឆ្លង​កាត់​ឧបសគ្គជាច្រើនជាមួយដំណើរការ​ស្រាវជ្រាវ​ ស្វែងរកម៌ាគាជំហានអាជីព ​ទីបំផុត​ គាត់​ក៏បង្កើត​បានកាដូ​ពិសេស​របស់​​អតីតរាជធានីហ្វេ សម្រាប់​ភ្ញៀវទេសចរណ៍។ នោះគីជា​ផលិតផល​សំបុក​ត្រចៀក​កាំ ​Anna ផលិតផលដែលជាអាហារបំប៉នមានគុណភាពខ្ពស់និងបំពាក់រសជាតិបែបអភិជននៃរាជវាំង។ 

លោក លេ​វ៉ាន់​ឡុក (Le Van Loc) នាយក​ក្រុមហ៊ុន​សំបុក​ត្រចៀកកាំ Anna

តាំងពី​យូរ​លង់​ហើយ សំបុកត្រចៀក​កាំ​បាន​ស្គាល់​ជា​ម្ហូប​មួយ​​មុខក្នុងចំណោម​មុខ​ម្ហូបប្រណិតទាំង ៨ ដែល​បាន​ថ្វាយជូន​ស្តេច ព្រោះសំបុកត្រចៀកកាំមានតម្លៃអាហារូបត្ថម្ភ​ខ្ពស់ បំប៉នសរសៃប្រសាទ សរសៃ និងពន្យារអាយុជីវិត។ យោងតាមសាស្ត្រាចារ្យរង បណ្ឌិត ងដាំងងៀ (Ngo Dang Nghia) នៃវិទ្យាស្ថានជីវបច្ចេកវិទ្យា និងបរិស្ថាន សាកលវិទ្យាល័យ​ ញ៉ាត្រាង (Nha Trang) សារធាតុនៅក្នុងសំបុកត្រចៀកកាំមានសមត្ថភាពជំរុញការបែងចែក និងការលូតលាស់របស់កោសិកា ជំរុញការលូតលាស់ជាលិកា និងការបង្កើតជាលិកាថ្មី។

ដូច្នោះហើយ សំបុកត្រចៀកាំមានមូលដ្ឋានវិទ្យាសាស្ត្រក្នុងការព្យាបាលជំងឺ ជួយស្តារ និងធ្វើឱ្យស្បែកស្រស់ថ្លា ទប់ស្កាត់កោសិកា virus បង្កើនភាពស៊ាំរបស់រាងកាយ។

នៅប្រទេសវៀតណាម ត្រចៀកកាំរស់នៅក្នុងបរិស្ថាន​ធម្មជាតិ  ហើយប្រមូលផ្តុំនៅលើកោះនៃលំហសមុទ្រ ដូច្នេះការយក​សំបកប្រចៀក​កាំជួបលំបាក និងគ្រោះថ្នាក់ជាច្រើន។ ក្នុងចំណោមប្រទេសទាំង ៥ នៃតំបន់អាស៊ីអាគ្នេយ៍ រួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម​។  វៀតណាម​​ត្រូវបានចាត់ទុកថា ជាប្រទេសមានលគណៈធម្មជាតិល្អបំផុតដែលអាចចិញ្ចឹមត្រចៀក​កាំ ដើម្បី​យក​សំបុក ដោយទទួលបានទិន្នផលខ្ពស់ និងគុណភាពល្អ។


នៅក្រុង ហ្វេ (Hue) មានអង្គការអាជីវកម្មជាច្រើនដែលចិញ្ចឹមត្រចៀក​កាំ ក្នុង​នោះ​មានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិត ​និង​ពាណិជ្ជកម្មសំបុក​ត្រចៀក​កាំ ក្រុងហ្វេ (Hue) Anna's  នៅលេខ ៧/៦៦ ផ្លូវ​​ ហាយ​ត្រៀវ ទីក្រុង​ ហ្វេ (Hai Trieu  Hue) ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​សហគ្រាស​មួយ​ដែល​មាន​សក្ដានុពល និង​មាន​ប្រៀប​ខ្លាំង​បំផុត​ដោយ​សារមានប្រព័ន្ធកសិដ្ឋាន បច្ចេកវិទ្យាចិញ្ចឹម និងកែច្នៃសំបុក​ត្រចៀក​កាំ ដោយការវិនិយោគតាមជំនាញ ត្រឹមត្រូវ និងទំនើប។

លោក លេវ៉ាន់​ឡុក (Le Van Loc) មានដើមកំណើតនៅខេត្ត​ ថាញ​ហ័រ (Thanh Hoa) នាយកក្រុមហ៊ុនសំបុក​ត្រចៀកកាំ Anna បាននិយាយថា គាត់ធ្លាប់ទៅកាន់តំបន់​ផលិតសំបុកត្រចៀកកាំល្បីៗជាច្រើននៅវៀតណាម ដូចជា ​ ញ៉ា​ត្រាង (Nha Trang) ខេត្ត​ ខាញ​ហ័រ (Khanh Hoa) កោះចាម (Cu Lao Cham) ខេត្ត ក្វាង​ណាម (Quang Nam) បន្ទាប់មកគឺក្រុង ហ្វេ (Hue) ហើយឃើញថាតំបន់នេះមានទន្លេ និងបឹងដ៏ធំសម្បើម ហើយស្ថិតនៅជិតសមុទ្រ និងកោះ ដូច្នេះហើយគឺជាតំបន់ដែលមានប្រភពអាហារធម្មជាតិដ៏សម្បូរសម្រាប់​ត្រចៀកកាំ ។ ក្នុងឆ្នាំ ២០១៤ គាត់បានវិនិយោគកសាងផ្ទះ ៤ ជាន់ ១ ខ្នងដោយ មានផ្ទៃដីសរុប ៦០០ ម៉ែត្រ​ការេ ដើម្បីចាប់ផ្តើមសាកល្បង ចិញ្ចឹម​ត្រចៀក​កាំ។ មួយឆ្នាំក្រោយមក គាត់បានប្រមូលផលសំបុកត្រចៀក កាំដំបូង ហើយចាប់តាំងពីពេលនោះមក បរិមាណសំបុក​ត្រចៀកកាំកាន់តែកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ រហូត​មក​ដល់​ពេល​នេះ គាត់​មាន​កសិដ្ឋានធំចំនួន៤សម្រាប់ចិញ្ចឹម​ត្រចៀកកាំ​ ដែលបាន​វិនិយោគ​តាមបែបទំនើប។ 


ដើម្បីបង្កើនតម្លៃផលិតផល គាត់បានវិនិយោគប្រព័ន្ធកែច្នៃសំបុក​ត្រចៀកកាំ ដែលអាចផលិតចេញផលិតផលជាច្រើនប្រភេទ និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។

រហូត​មក​ដល់​ពេល​នេះ ប្រព័ន្ធ​ផ្ទះ​ចិញ្ចឹម​ត្រចៀកាំ​របស់ក្រុមហ៊ុន Anna មានបរិមាណ​ត្រចៀកាំកើនឡើង​​ប្រមាណ ៧០០០០ ក្បាល។ អ្វីដែលពិសេសនោះគឺក្រុមហ៊ុនសំបក​ត្រចៀកកាំ Anna  បានម្ចាស់ការក្នុងដំណើរការផលិតបិទជិត តាំងពីការគ្រប់គ្រងដោយផ្ទាល់នូវបណ្តា​ផ្ទះ​ចិញ្ចឹម​ត្រចៀកកាំដើម្បីប្រមូល​សំបុក​ត្រចៀកកាំ កែច្នៃ ផលិត និងផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ប្រមាណ ២០ ប្រភេទចេញទីផ្សា​រដូចជា ៖ សំបុកត្រចៀកកាំមិនទាន់​កែច្នៃ ​សំបុក​ត្រចៀកកាំ​ ជម្រះរោម សំបុកត្រចៀកកាំកែច្នៃគ្រប់​ប្រភេទ  សំបុក​ត្រចៀកកាំ​ចំហុយ ស្រា​សំបុក​ត្រចៀកកាំ និងផលិតផលផ្សេងៗទៀតដែល​ធ្វើ​ពីសំបុកត្រចៀកកាំសុទ្ធ ១០០%។


ផលិតផលទាំងអស់របស់ក្រុមហ៊ុន​សំបុក​ត្រចៀក​កាំ Anna សុទ្ធតែជាផលិតផលធម្មជាតិ ១០០% ស្រស់ បរិសុទ្ធ គ្មានសារធាតុបន្ថែម សារធាតុរក្សាទុក ថ្នាំពណ៌ ឬសារធាតុគីមីណាផ្សេងឡើយ។ ផលិតផលនៅទីនេះសុទ្ធតែបានឆ្លងកាត់ដំណើរការត្រួតពិនិត្យតាមបែបវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ដូច្នេះផលិតផលទាំងអស់ដែលបាន​លក់​នៅទីផ្សារសុទ្ធតែមានគុណភាពល្អឥតខ្ចោះ។

សព្វថ្ងៃនេះ ភ្ញៀវទេសចរណ៍មកកាន់ក្រុងហ្វេ (Hue) ទន្ទឹមនឹងមុខម្ហូបពិសេសប្រពៃណីដែលល្បីល្បាញនៃរាជធានីបុរាណដូចជា ស្ករគ្រាប់ល្ង ម៉ាំបង្គាជូអែម នំគាប នំបញ្ចុកសាច់គោ នៅមានកាដូដ៏ពិសេសមួយទៀតដែលជាអាហារបំប៉នគ្រប់សារជាតិ ពីម្ហូបប្រណិត​នៃរាជវាំង​ រហូតដល់​ម្ហូបអាហារ​ដ៏ល្អសម្រាប់​សុខភាព នោះគឺសំបក​ត្រចៀកកាំ Anna./.


អត្ថបទនិង​រូបថត៖ ត្រឹន​ថាញ​យ៉ាង/ កាសែតរូបភាពវៀតណាម 

ប្រែសម្រួលដោយង្វៀន​យ៉ាង


Top