មានប្រុសមួយរូបមកពីខេត្ត ថាញហ័រ (Thanh Hoa) ចូលមកផ្ដើមអាជីពនៅ ក្រុងហ្វេ (Hue) ឆ្លងកាត់ឧបសគ្គជាច្រើនជាមួយដំណើរការស្រាវជ្រាវ ស្វែងរកម៌ាគាជំហានអាជីព ទីបំផុត គាត់ក៏បង្កើតបានកាដូពិសេសរបស់អតីតរាជធានីហ្វេ សម្រាប់ភ្ញៀវទេសចរណ៍។
មានប្រុសមួយរូបមកពីខេត្ត ថាញហ័រ (Thanh Hoa) ចូលមកផ្ដើមអាជីពនៅ ក្រុងហ្វេ (Hue) ឆ្លងកាត់ឧបសគ្គជាច្រើនជាមួយដំណើរការស្រាវជ្រាវ ស្វែងរកម៌ាគាជំហានអាជីព ទីបំផុត គាត់ក៏បង្កើតបានកាដូពិសេសរបស់អតីតរាជធានីហ្វេ សម្រាប់ភ្ញៀវទេសចរណ៍។ នោះគីជាផលិតផលសំបុកត្រចៀកកាំ Anna ផលិតផលដែលជាអាហារបំប៉នមានគុណភាពខ្ពស់និងបំពាក់រសជាតិបែបអភិជននៃរាជវាំង។
លោក លេវ៉ាន់ឡុក (Le Van Loc) នាយកក្រុមហ៊ុនសំបុកត្រចៀកកាំ Anna
តាំងពីយូរលង់ហើយ សំបុកត្រចៀកកាំបានស្គាល់ជាម្ហូបមួយមុខក្នុងចំណោមមុខម្ហូបប្រណិតទាំង ៨ ដែលបានថ្វាយជូនស្តេច ព្រោះសំបុកត្រចៀកកាំមានតម្លៃអាហារូបត្ថម្ភខ្ពស់ បំប៉នសរសៃប្រសាទ សរសៃ និងពន្យារអាយុជីវិត។ យោងតាមសាស្ត្រាចារ្យរង បណ្ឌិត ងដាំងងៀ (Ngo Dang Nghia) នៃវិទ្យាស្ថានជីវបច្ចេកវិទ្យា និងបរិស្ថាន សាកលវិទ្យាល័យ ញ៉ាត្រាង (Nha Trang) សារធាតុនៅក្នុងសំបុកត្រចៀកកាំមានសមត្ថភាពជំរុញការបែងចែក និងការលូតលាស់របស់កោសិកា ជំរុញការលូតលាស់ជាលិកា និងការបង្កើតជាលិកាថ្មី។
ដូច្នោះហើយ សំបុកត្រចៀកាំមានមូលដ្ឋានវិទ្យាសាស្ត្រក្នុងការព្យាបាលជំងឺ ជួយស្តារ និងធ្វើឱ្យស្បែកស្រស់ថ្លា ទប់ស្កាត់កោសិកា virus បង្កើនភាពស៊ាំរបស់រាងកាយ។
នៅប្រទេសវៀតណាម ត្រចៀកកាំរស់នៅក្នុងបរិស្ថានធម្មជាតិ ហើយប្រមូលផ្តុំនៅលើកោះនៃលំហសមុទ្រ ដូច្នេះការយកសំបកប្រចៀកកាំជួបលំបាក និងគ្រោះថ្នាក់ជាច្រើន។ ក្នុងចំណោមប្រទេសទាំង ៥ នៃតំបន់អាស៊ីអាគ្នេយ៍ រួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ វៀតណាមត្រូវបានចាត់ទុកថា ជាប្រទេសមានលគណៈធម្មជាតិល្អបំផុតដែលអាចចិញ្ចឹមត្រចៀកកាំ ដើម្បីយកសំបុក ដោយទទួលបានទិន្នផលខ្ពស់ និងគុណភាពល្អ។
នៅក្រុង ហ្វេ (Hue) មានអង្គការអាជីវកម្មជាច្រើនដែលចិញ្ចឹមត្រចៀកកាំ ក្នុងនោះមានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិត និងពាណិជ្ជកម្មសំបុកត្រចៀកកាំ ក្រុងហ្វេ (Hue) Anna's នៅលេខ ៧/៦៦ ផ្លូវ ហាយត្រៀវ ទីក្រុង ហ្វេ (Hai Trieu – Hue) ត្រូវបានគេចាត់ទុកថា ជាសហគ្រាសមួយដែលមានសក្ដានុពល និងមានប្រៀបខ្លាំងបំផុតដោយសារមានប្រព័ន្ធកសិដ្ឋាន បច្ចេកវិទ្យាចិញ្ចឹម និងកែច្នៃសំបុកត្រចៀកកាំ ដោយការវិនិយោគតាមជំនាញ ត្រឹមត្រូវ និងទំនើប។
លោក លេវ៉ាន់ឡុក (Le Van Loc) មានដើមកំណើតនៅខេត្ត ថាញហ័រ (Thanh Hoa) នាយកក្រុមហ៊ុនសំបុកត្រចៀកកាំ Anna បាននិយាយថា គាត់ធ្លាប់ទៅកាន់តំបន់ផលិតសំបុកត្រចៀកកាំល្បីៗជាច្រើននៅវៀតណាម ដូចជា ញ៉ាត្រាង (Nha Trang) ខេត្ត ខាញហ័រ (Khanh Hoa) កោះចាម (Cu Lao Cham) ខេត្ត ក្វាងណាម (Quang Nam) បន្ទាប់មកគឺក្រុង ហ្វេ (Hue) ហើយឃើញថាតំបន់នេះមានទន្លេ និងបឹងដ៏ធំសម្បើម ហើយស្ថិតនៅជិតសមុទ្រ និងកោះ ដូច្នេះហើយគឺជាតំបន់ដែលមានប្រភពអាហារធម្មជាតិដ៏សម្បូរសម្រាប់ត្រចៀកកាំ ។ ក្នុងឆ្នាំ ២០១៤ គាត់បានវិនិយោគកសាងផ្ទះ ៤ ជាន់ ១ ខ្នងដោយ មានផ្ទៃដីសរុប ៦០០ ម៉ែត្រការេ ដើម្បីចាប់ផ្តើមសាកល្បង ចិញ្ចឹមត្រចៀកកាំ។ មួយឆ្នាំក្រោយមក គាត់បានប្រមូលផលសំបុកត្រចៀក កាំដំបូង ហើយចាប់តាំងពីពេលនោះមក បរិមាណសំបុកត្រចៀកកាំកាន់តែកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតមកដល់ពេលនេះ គាត់មានកសិដ្ឋានធំចំនួន៤សម្រាប់ចិញ្ចឹមត្រចៀកកាំ ដែលបានវិនិយោគតាមបែបទំនើប។
ដើម្បីបង្កើនតម្លៃផលិតផល គាត់បានវិនិយោគប្រព័ន្ធកែច្នៃសំបុកត្រចៀកកាំ ដែលអាចផលិតចេញផលិតផលជាច្រើនប្រភេទ និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។
រហូតមកដល់ពេលនេះ ប្រព័ន្ធផ្ទះចិញ្ចឹមត្រចៀកាំរបស់ក្រុមហ៊ុន Anna មានបរិមាណត្រចៀកាំកើនឡើងប្រមាណ ៧០០០០ ក្បាល។ អ្វីដែលពិសេសនោះគឺក្រុមហ៊ុនសំបកត្រចៀកកាំ Anna បានម្ចាស់ការក្នុងដំណើរការផលិតបិទជិត តាំងពីការគ្រប់គ្រងដោយផ្ទាល់នូវបណ្តាផ្ទះចិញ្ចឹមត្រចៀកកាំដើម្បីប្រមូលសំបុកត្រចៀកកាំ កែច្នៃ ផលិត និងផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ប្រមាណ ២០ ប្រភេទចេញទីផ្សារដូចជា ៖ សំបុកត្រចៀកកាំមិនទាន់កែច្នៃ សំបុកត្រចៀកកាំ ជម្រះរោម សំបុកត្រចៀកកាំកែច្នៃគ្រប់ប្រភេទ សំបុកត្រចៀកកាំចំហុយ ស្រាសំបុកត្រចៀកកាំ និងផលិតផលផ្សេងៗទៀតដែលធ្វើពីសំបុកត្រចៀកកាំសុទ្ធ ១០០%។
ផលិតផលទាំងអស់របស់ក្រុមហ៊ុនសំបុកត្រចៀកកាំ Anna សុទ្ធតែជាផលិតផលធម្មជាតិ ១០០% ស្រស់ បរិសុទ្ធ គ្មានសារធាតុបន្ថែម សារធាតុរក្សាទុក ថ្នាំពណ៌ ឬសារធាតុគីមីណាផ្សេងឡើយ។ ផលិតផលនៅទីនេះសុទ្ធតែបានឆ្លងកាត់ដំណើរការត្រួតពិនិត្យតាមបែបវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ដូច្នេះផលិតផលទាំងអស់ដែលបានលក់នៅទីផ្សារសុទ្ធតែមានគុណភាពល្អឥតខ្ចោះ។
សព្វថ្ងៃនេះ ភ្ញៀវទេសចរណ៍មកកាន់ក្រុងហ្វេ (Hue) ទន្ទឹមនឹងមុខម្ហូបពិសេសប្រពៃណីដែលល្បីល្បាញនៃរាជធានីបុរាណដូចជា ស្ករគ្រាប់ល្ង ម៉ាំបង្គាជូអែម នំគាប នំបញ្ចុកសាច់គោ … នៅមានកាដូដ៏ពិសេសមួយទៀតដែលជាអាហារបំប៉នគ្រប់សារជាតិ “ពីម្ហូបប្រណិតនៃរាជវាំង រហូតដល់ម្ហូបអាហារដ៏ល្អសម្រាប់សុខភាព នោះគឺសំបកត្រចៀកកាំ Anna”./.
អត្ថបទនិងរូបថត៖ ត្រឹនថាញយ៉ាង/ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង