លោក វូយ៉ាលៀន (Vu Gia Luyen) – «ស្ថាបនិក» បច្ចេកវិទ្យា

លោក វូយ៉ាលៀន (Vu Gia Luyen) – «ស្ថាបនិក» បច្ចេកវិទ្យា

ជក់​ចិត្ត មាន​ការបេ្តជ្ញាចិត្ត ក្លាហាន នៅពេល​ឈាន​មុខគេច្នៃប្រឌិតសម្រាប់​​ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មី​នៅប្រទេស​វៀតណាម លោក វូយ៉ាលៀន (Vu Gia Luyen) បាន​ក្លាយទៅ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​យុវជនទាំង​ ១០ នា​ឆ្នាំ២០២១ ក្នុង​វិស័យ​​អាជីវកម្ម​និង​ចាប់ផ្តើមធុរកិច្ច​។ ដំណោះស្រាយ​បច្ចេកវិទ្យា​របស់ CEO វ័យ​ក្មេងរូបនេះ​បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម​ ជាពិសេស​ក្នុង​ដំណាក់កាល​ប្រឆាំង​នឹង​ជំងឺ covid ១៩  របស់ប្រទេសវៀតណាម។

ចាប់ផ្តើម​ចំណូល​ចំណង់ចិត្ត​នៃបច្ចេក​វិទ្យា តាំង​ពីកាលជា​និស្សិត លោក វូយ៉ាលៀន (Vu Gia Luyen) ​បាន​សន្សំ​ទុកបទពិសោធន៍ រៀនសូត្រ​និង​ផ្លាស់ប្តូរ​ចំណេះដឹង​ជាក់ស្តែង​និង​ក្លាយជា​នាយកក្រុមហ៊ុន ITS និង BDS ។ រូបថត៖ កុង​ដាត

តាំងពីពេល​នៅកំពុងរៀន​ ​ ហើយជានិស្សិត​ទើប​បញ្ចប់ការសិក្សាថ្មីៗ លោក វូយ៉ាលៀន (Vu Gia Luyen) មាន​សំណាង​​ដែល​បាន​ចូល​រួម​ក្នុង​គម្រោង​ធំៗ និងតូច​ជាច្រើន​ជាមួយ​អ្នក​ជំនាញ​បច្ចេកវិទ្យា​​​ធ្វើ​កា​រ​ក្នុង​ក្រុមហ៊ុន​ធំៗ ដូចជា FPT, Viettel, MP Group... នេះគឺជាកន្លែង​ល្អ​ជួយ​និស្សិត​វ័យក្មេង​ដែលទើប​បញ្ចប់ការសិក្សា ដូចជា​យុវជន​ លៀន (Luyen) បាន​សន្សំទុកបទពិសោធន៍ រៀនសូត្រ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាក់ស្តែង។

ចុង​ឆ្នាំ២០០៩ លោក វូយ៉ាលៀន (Vu Gia Luyen) បាន​ធ្វើ​ការ​ក្នុងក្រុមហ៊ុន​ឧស្សាហកម្ម - ទូរគមនាគមន៍​យោធា​ Viettel គ្រុប និង​មាន​បទពិសោធន៍ជាច្រើន​ដែល​​មិន​អាច​បំភ្លេច​បាននៅទ្វីប​អាហ្វិ្រក។ ពីព្រោះ​នោះគឺជា​ឱកាស​ធ្វើ​ការ​ដែល​លោក លៀន (Luyen) បានដាក់​ពាក្យនិង​ស្ម័គ្រចិត្តទៅធ្វើការ​នៅទីនោះ នៅពេល​ដែល​គាត់​ទើប​មាន​អាយុ ២៤ ឆ្នាំ។ ក្នុ​ងអំឡុង​ពេល​ធ្វើ​ការ​នៅទ្វីបអាហ្វ្រិក លោក​ លៀន (Luyen) បាន​ធ្វើ​ដំណើរទៅ​ខេត្ត​ដាច់ស្រយាល និង​លំបាក​បំផុត​នៃប្រទេស​ Mozambique យល់ដឹង​នូវហេដ្ឋានរចនាសម្ព័ន្ធនៅទីនោះ ចាប់ពីពេល​នោះ លោក ​ លៀន (Luyen) រួម​ជាមួយ​សហការីរបស់លោក បាន​ជូន​​ប្រជាជន​ទីនោះនូវ​សេវាកម្ម​ទូរគមនាគមន៍ល្អបំបផុតជាមួយ​​​ចំណាយ​ទាបបំផុត រួម​ចំណែក​ជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច និង​កែលម្អ​ជីវភាពរស់នៅ​របស់ប្រជាជន។ 


រហូតដល់​ខែ​តុលា ឆ្នាំ២០១៥​ លោក វូយ៉ាលៀន (Vu Gia Luyen) បាន​មាន​ការ​សម្រេចចិត្ត​ដ៏ផ្សង​ព្រេងរបស់ខ្លួនគឺ​ការ​ចាក​ចេញ​ពីសុវត្ថិភាព ស្ថេរភាព នៅពេល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍ធំមួយ​របស់ប្រទេស​វៀតណាម ដើម្បី​ចាប់ផ្តើមធុរកិច្ច។ បន្ទាប់មក ក្រុមហ៊ុន​ភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យា​អន្តរជាតិ (ITS) ​បាន​បង្កើតឡើង​ដោយ​លោក​ លៀន (Luyen)  និង​សហការីចំនួន ៣​ នាក់ទៀត។ 


ដំណោះស្រាយ​និង​សេវាកម្មភាគ​ច្រើន​របស់ក្រុមហ៊ុន ITS នៅពេលនេះ​គ្រាន់តែជា​ការផ្គត់ផ្គង់សេវាកម្ម​ទូរគមនាគមន៍ កសាង​ដំណោះស្រាយ​អំពី​សេវាកម្មតម្លៃបន្ថែម (VAS)​ ចម្រៀងសិទ្ធិបញ្ញាអន្តរជាតិ (CRBT) លេងកម្សន្ត​លើ​ទូរស័ព្ទដៃ...

បន្ទាប់ពីទទួលភាព​ជោគជ័យ​ពី​សេវាកម្ម​ទូរគមនាគមន៍ លោក វូយ៉ាលៀន (Vu Gia Luyen) ​រួម​ជាមួយសហការីនៃ ​ ITS បានដាក់​ចេញ​​គោ​ល​ដៅធំ​ជាង​នោះ ដែលកំពុងតែផ្លាស់ប្តូរជាបណ្តើរៗ ទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យា។ អស់រយៈពេលជិត ៤ ឆ្នាំ ផលិតផលបច្ចេកវិទ្យាថ្មីៗ ជាច្រើនបានបង្កើតជាបន្តបន្ទាប់។ ទាំងនេះគឺជាដំណោះស្រាយការហៅម៉ាក់យីហោ Voice Brandname ដំណោះស្រាយជីវមាត្រសំឡេង Voice Biometrics ដំណោះស្រាយប៉ុស្តិ៍​ទូរទស្សន៍មជ្ឈិមនិម្មិត Callbot ដំណោះស្រាយផ្ទៀងផ្ទាត់ហត្ថលេខា Viet Signature ដំណោះស្រាយការផ្ទៀងផ្ទាត់អតិថិជនតាមវីដេអូ KYC និងដំណោះស្រាយវិធីសាស្រ្តលក់ដូរ Smart Sales...


បច្ចុប្បន្ននេះ ITS បានចុះបញ្ជីសិទ្ធិបញ្ញាជាមួយនឹងផលិតផលបច្ចេកវិទ្យាផ្សេងៗប្រហែល ៣០  រួមទាំងផលិតផលផ្តាច់មុខមួយចំនួននៅក្នុងប្រទេសវៀតណាម ដូចជា Voice Biometrics KYC ជាដើម។ ទន្ទឹមនឹងនោះ លោក លៀន(Luyen) បានបន្តបង្កើតក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍម៉ាក់យីហោវៀតណាម (BDS) ដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឍ ITS

មិន​ត្រឹម​តែ​បម្រើ​សហគ្រាស​ខ្នាត​ធំ​ប៉ុណ្ណោះ​ទេ ITS ក៏​មាន​គោល​បំណង​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ផង​ដែរ​។ ដោយប្រព័ន្ធ Smartbot និងដំណោះស្រាយ AI Smartcall ITS ត្រូវបានជ្រើសរើសជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថាន​ទាំងបី ដើម្បីគាំទ្ររាប់រយសហគ្រាសធុនតូច និងមធ្យម។

ក្រៅពីពេលវេលានៃការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យា លោក លៀន (Luyen) និងសហការីរបស់គាត់នៅក្នុងក្រុមហ៊ុនបានសាងសង់ និងបង្កើតប្រព័ន្ធប៉ុស្តិ៍ទូរទស្សន៍មជ្ឈិមនិម្មិត Callbot គាំទ្រដល់គណៈកម្មាធិការដឹកនាំជាតិសម្រាប់ការបង្ការ និងប្រឆាំងជំងឺ COVID- ១៩ ក្នុងឆ្នាំ ២០២១ - ២០២២ បានធ្វើការហៅទូរស័ព្ទ​រំលឹកជាង ៤ លានដង ការស្ទង់មតិ និងទទួលបានព័ត៌មានពីប្រជាជនក្នុងតំបន់ដែលមានជំងឺរាតត្បាត។

លោក វូយ៉ាលៀន (Vu Gia Luyen) តែងតែគិតគូរ និងយល់ដឹងអំពី​បេសកកម្មរបស់គាត់ពីឱកាសសិក្សា និងសមត្ថភាពពីកំណើតក្នុងផ្នែក IT។ នោះពោលគឺបង្កើតផលិតផលបច្ចេកវិទ្យាដែលជួយមនុស្សឱ្យបង្កើន​ទ្និនផល​កាងារ ប្រើប្រាស់ពេលវេលាដោយ​ប្រសិទ្ធភាព ។ ដើម្បីតាមរយៈនោះ ពួកគេមានពេលកាន់តែច្រើនដើម្បីកែលម្អគុណភាពជីវិតរបស់ពួកគេ./.
អគ្គនាយកក្រុមហ៊ុន លោក  វូយ៉ាលៀន (Vu Gia Luyen) និងបុគ្គលិកក្រុមហ៊ុន។ រូបថត៖ លោក វូយ៉ាលៀន (Vu Gia Luyen)  ផ្គត់ផ្គង់

លោក CEO វូយ៉ាលៀន (Vu Gia Luyen) និងក្រុមហ៊ុន ITS មានកិត្តិយសក្នុងការទទួលបានពានរង្វាន់ និងប័ណ្ណកោតសរសើរជាច្រើន៖ សហគ្រិនវ័យក្មេងឆ្នើមចាប់ផ្តើម​ធុរកិច្ចទាំង ១០ ក្នុងឆ្នាំ ២០២១ ពានរង្វាន់សាវខូវ (Sao Khue) ២០២១ ពានរង្វាន់ទីក្រុងឆ្លាតវៃឆ្នាំ ២០២១; ពានរង្វាន់ផលិតផលផ្លាស់ប្តូរឌីជីថលឆ្នើម - Digital Award ឆ្នាំ ២០១៩ ឆ្នាំ ២០២១ ប័ណ្ណកោតសរសើររបស់សហភាពសហព័ន្ធយុវជនវៀតណាម ...

 អត្ថបទ៖ ថាវវី រូបថត៖ កុង​ដាតនិង​ឯកសាររបស់លោក វូយ៉ាលៀន ផ្គត់ផ្គង់​

ប្រែសម្រួលដោយង្វៀនយ៉ាង



Top