ជក់ចិត្ត មានការបេ្តជ្ញាចិត្ត ក្លាហាន នៅពេលឈានមុខគេច្នៃប្រឌិតសម្រាប់ដំណោះស្រាយបច្ចេកវិទ្យាថ្មីនៅប្រទេសវៀតណាម លោក វូយ៉ាលៀន (Vu Gia Luyen) បានក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមយុវជនទាំង ១០ នាឆ្នាំ២០២១ ក្នុងវិស័យអាជីវកម្មនិងចាប់ផ្តើមធុរកិច្ច។
ជក់ចិត្ត មានការបេ្តជ្ញាចិត្ត ក្លាហាន នៅពេលឈានមុខគេច្នៃប្រឌិតសម្រាប់ដំណោះស្រាយបច្ចេកវិទ្យាថ្មីនៅប្រទេសវៀតណាម លោក វូយ៉ាលៀន (Vu Gia Luyen) បានក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមយុវជនទាំង ១០ នាឆ្នាំ២០២១ ក្នុងវិស័យអាជីវកម្មនិងចាប់ផ្តើមធុរកិច្ច។ ដំណោះស្រាយបច្ចេកវិទ្យារបស់ CEO វ័យក្មេងរូបនេះបានរួមចំណែកដោះស្រាយបញ្ហាសង្គម ជាពិសេសក្នុងដំណាក់កាលប្រឆាំងនឹងជំងឺ covid – ១៩ របស់ប្រទេសវៀតណាម។
ចាប់ផ្តើមចំណូលចំណង់ចិត្តនៃបច្ចេកវិទ្យា តាំងពីកាលជានិស្សិត លោក វូយ៉ាលៀន (Vu Gia Luyen) បានសន្សំទុកបទពិសោធន៍ រៀនសូត្រនិងផ្លាស់ប្តូរចំណេះដឹងជាក់ស្តែងនិងក្លាយជានាយកក្រុមហ៊ុន ITS និង BDS ។ រូបថត៖ កុងដាត
តាំងពីពេលនៅកំពុងរៀន ហើយជានិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗ លោក វូយ៉ាលៀន (Vu Gia Luyen) មានសំណាងដែលបានចូលរួមក្នុងគម្រោងធំៗ និងតូចជាច្រើនជាមួយអ្នកជំនាញបច្ចេកវិទ្យាធ្វើការក្នុងក្រុមហ៊ុនធំៗ ដូចជា FPT, Viettel, MP Group... នេះគឺជាកន្លែងល្អជួយនិស្សិតវ័យក្មេងដែលទើបបញ្ចប់ការសិក្សា ដូចជាយុវជន លៀន (Luyen) បានសន្សំទុកបទពិសោធន៍ រៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។
ចុងឆ្នាំ២០០៩ លោក វូយ៉ាលៀន (Vu Gia Luyen) បានធ្វើការក្នុងក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍យោធា Viettel គ្រុប និងមានបទពិសោធន៍ជាច្រើនដែលមិនអាចបំភ្លេចបាននៅទ្វីបអាហ្វិ្រក។ ពីព្រោះនោះគឺជាឱកាសធ្វើការដែលលោក លៀន (Luyen) បានដាក់ពាក្យនិងស្ម័គ្រចិត្តទៅធ្វើការនៅទីនោះ នៅពេលដែលគាត់ទើបមានអាយុ ២៤ ឆ្នាំ។ ក្នុងអំឡុងពេលធ្វើការនៅទ្វីបអាហ្វ្រិក លោក លៀន (Luyen) បានធ្វើដំណើរទៅខេត្តដាច់ស្រយាល និងលំបាកបំផុតនៃប្រទេស Mozambique យល់ដឹងនូវហេដ្ឋានរចនាសម្ព័ន្ធនៅទីនោះ ចាប់ពីពេលនោះ លោក លៀន (Luyen) រួមជាមួយសហការីរបស់លោក បានជូនប្រជាជនទីនោះនូវសេវាកម្មទូរគមនាគមន៍ល្អបំបផុតជាមួយចំណាយទាបបំផុត រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
រហូតដល់ខែតុលា ឆ្នាំ២០១៥ លោក វូយ៉ាលៀន (Vu Gia Luyen) បានមានការសម្រេចចិត្តដ៏ផ្សងព្រេងរបស់ខ្លួនគឺការចាកចេញពីសុវត្ថិភាព ស្ថេរភាព នៅពេលធ្វើការក្នុងក្រុមហ៊ុនទូរគមនាគមន៍ធំមួយរបស់ប្រទេសវៀតណាម ដើម្បីចាប់ផ្តើមធុរកិច្ច។ បន្ទាប់មក ក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាអន្តរជាតិ (ITS) បានបង្កើតឡើងដោយលោក លៀន (Luyen) និងសហការីចំនួន ៣ នាក់ទៀត។
ដំណោះស្រាយនិងសេវាកម្មភាគច្រើនរបស់ក្រុមហ៊ុន ITS នៅពេលនេះគ្រាន់តែជាការផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ កសាងដំណោះស្រាយអំពីសេវាកម្មតម្លៃបន្ថែម (VAS) ចម្រៀងសិទ្ធិបញ្ញាអន្តរជាតិ (CRBT) លេងកម្សន្តលើទូរស័ព្ទដៃ...
បន្ទាប់ពីទទួលភាពជោគជ័យពីសេវាកម្មទូរគមនាគមន៍ លោក វូយ៉ាលៀន (Vu Gia Luyen) រួមជាមួយសហការីនៃ ITS បានដាក់ចេញគោលដៅធំជាងនោះ ដែលកំពុងតែផ្លាស់ប្តូរជាបណ្តើរៗ ទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យា។ អស់រយៈពេលជិត ៤ ឆ្នាំ ផលិតផលបច្ចេកវិទ្យាថ្មីៗ ជាច្រើនបានបង្កើតជាបន្តបន្ទាប់។ ទាំងនេះគឺជាដំណោះស្រាយការហៅម៉ាក់យីហោ Voice Brandname ដំណោះស្រាយជីវមាត្រសំឡេង Voice Biometrics ដំណោះស្រាយប៉ុស្តិ៍ទូរទស្សន៍មជ្ឈិមនិម្មិត Callbot ដំណោះស្រាយផ្ទៀងផ្ទាត់ហត្ថលេខា Viet Signature ដំណោះស្រាយការផ្ទៀងផ្ទាត់អតិថិជនតាមវីដេអូ KYC និងដំណោះស្រាយវិធីសាស្រ្តលក់ដូរ Smart Sales...
បច្ចុប្បន្ននេះ ITS បានចុះបញ្ជីសិទ្ធិបញ្ញាជាមួយនឹងផលិតផលបច្ចេកវិទ្យាផ្សេងៗប្រហែល ៣០ រួមទាំងផលិតផលផ្តាច់មុខមួយចំនួននៅក្នុងប្រទេសវៀតណាម ដូចជា Voice Biometrics ឬ KYC ជាដើម។ ទន្ទឹមនឹងនោះ លោក លៀន(Luyen) បានបន្តបង្កើតក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍម៉ាក់យីហោវៀតណាម (BDS) ដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឍ ITS។
មិនត្រឹមតែបម្រើសហគ្រាសខ្នាតធំប៉ុណ្ណោះទេ ITS ក៏មានគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។ ដោយប្រព័ន្ធ Smartbot និងដំណោះស្រាយ AI Smartcall ITS ត្រូវបានជ្រើសរើសជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានទាំងបី ដើម្បីគាំទ្ររាប់រយសហគ្រាសធុនតូច និងមធ្យម។
ក្រៅពីពេលវេលានៃការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យា លោក លៀន (Luyen) និងសហការីរបស់គាត់នៅក្នុងក្រុមហ៊ុនបានសាងសង់ និងបង្កើតប្រព័ន្ធប៉ុស្តិ៍ទូរទស្សន៍មជ្ឈិមនិម្មិត Callbot គាំទ្រដល់គណៈកម្មាធិការដឹកនាំជាតិសម្រាប់ការបង្ការ និងប្រឆាំងជំងឺ COVID- ១៩ ក្នុងឆ្នាំ ២០២១ - ២០២២ បានធ្វើការហៅទូរស័ព្ទរំលឹកជាង ៤ លានដង ការស្ទង់មតិ និងទទួលបានព័ត៌មានពីប្រជាជនក្នុងតំបន់ដែលមានជំងឺរាតត្បាត។
លោក វូយ៉ាលៀន (Vu Gia Luyen) តែងតែគិតគូរ និងយល់ដឹងអំពីបេសកកម្មរបស់គាត់ពីឱកាសសិក្សា និងសមត្ថភាពពីកំណើតក្នុងផ្នែក IT។ នោះពោលគឺបង្កើតផលិតផលបច្ចេកវិទ្យាដែលជួយមនុស្សឱ្យបង្កើនទ្និនផលកាងារ ប្រើប្រាស់ពេលវេលាដោយប្រសិទ្ធភាព ។ ដើម្បីតាមរយៈនោះ ពួកគេមានពេលកាន់តែច្រើនដើម្បីកែលម្អគុណភាពជីវិតរបស់ពួកគេ./.អគ្គនាយកក្រុមហ៊ុន លោក វូយ៉ាលៀន (Vu Gia Luyen) និងបុគ្គលិកក្រុមហ៊ុន។ រូបថត៖ លោក វូយ៉ាលៀន (Vu Gia Luyen) ផ្គត់ផ្គង់
លោក CEO វូយ៉ាលៀន (Vu Gia Luyen) និងក្រុមហ៊ុន ITS មានកិត្តិយសក្នុងការទទួលបានពានរង្វាន់ និងប័ណ្ណកោតសរសើរជាច្រើន៖ សហគ្រិនវ័យក្មេងឆ្នើមចាប់ផ្តើមធុរកិច្ចទាំង ១០ ក្នុងឆ្នាំ ២០២១ ពានរង្វាន់សាវខូវ (Sao Khue) ២០២១ ពានរង្វាន់ទីក្រុងឆ្លាតវៃឆ្នាំ ២០២១; ពានរង្វាន់ផលិតផលផ្លាស់ប្តូរឌីជីថលឆ្នើម - Digital Award ឆ្នាំ ២០១៩ ឆ្នាំ ២០២១ ប័ណ្ណកោតសរសើររបស់សហភាពសហព័ន្ធយុវជនវៀតណាម ...
អត្ថបទ៖ ថាវវី រូបថត៖ កុងដាតនិងឯកសាររបស់លោក វូយ៉ាលៀន ផ្គត់ផ្គង់
ប្រែសម្រួលដោយង្វៀនយ៉ាង