របៀបជីវភាព នៅលើដងទន្លេ រ៉ាចតាវ (Rach Tau)

របៀបជីវភាព នៅលើដងទន្លេ រ៉ាចតាវ (Rach Tau)

ស្រុក ង៉ុក​ហៀន (Ngoc Hien) ខេត្ត កាម៉ៅ (Ca Mau) មាន​ទន្លេ​សំខាន់ៗ ជាច្រើន ដែលហូរ​ចេញ​ទៅកាន់​​សមុទ្រ​ខាង​លិច (ឈូង​សមុទ្រ​ថៃ) ដូចជា​ទន្លេ បៃហាប (Bay Hap) ទន្លេ​ អុង​ដុក (Ong Doc)  ទន្លេ​ ត្រែមត្រែម (Trem Trem) ទន្លេ​រ៉ាចតាវ (Rach Tau) ទន្លេ បាចងឺវ (Bach Nguu) ទន្លេ​ ដុង​គូង (Dong Cung) …. ក្នុងនោះ​ ទន្លេ រ៉ាច​តាវ (Rach Tau) ហូរកាត់​ភូមិសាស្ត្រឃុំ ដឹតមូយ (Dat Mui)​ជាកន្លែង​រស់​នៅ​របស់ប្រជាជនឃុំ​ រ៉ាច​តាវ (Rach Tau) ចំនួនជាង ៣៣០​គ្រួសារ ដែល​ផ្ទុក​លក្ខណៈពិសេស​នៃវប្បធម៌នៃតំបន់​ព្រែក​ទន្លេ​ភាគ​និរតី។

ទន្លេ​ រ៉ាច​តាវ (Rach Tau) នៅឃុំ​ ដឹតមូយ (Dat Mui) ស្រុក ង៉ុក​ហៀន (Ngoc Hien) ខេត្ត​ កាម៉ៅ (Ca Mau)។ រូបថត៖ ហៀវ​ហ្វៀន

ទន្លេ រ៉ាច​តាវ (Rach Tau)ស្ថិត​នៅខាងចុង​បង្អស់​ក្នុង​ផែន​ទី​​ប្រទេសវៀតណាម។ ជាទន្លេដែលត្រូវសង្គ្រាម​បំផ្លាញយ៉ាងខ្លាំងក្លា ​ ប៉ុន្តែ​បច្ចុប្បន្ននេះ អ្វីៗ​បាន​ប្រែប្រួល​ជាច្រើន ​ដោយ​សារ​ប្រជាជន​រស់​នៅ​ទី​នេះ​បាន​ឆ្លៀត​យក​​សត្តានុពលសមុទ្រ ដើម្បី​រកស៊ី​និង​ចិញ្ចឹមជីវិត។

ខណៈពេលទឹកស្រុត យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ដងទន្លេ រ៉ាច​តាវ (Rach Tau)និង​​ឃើញ​ច្បាស់ពីជីវភាពសាន្តត្រាណ​​របស់​ប្រជាជន​រស់នៅសង្ខាងទន្លេនេះ ។ បណ្តាផ្ទះរបស់ប្រជាជន​បាន​​កសាង​តាមមាត់​ច្រាំង​នៃទន្លេ ទូកតូចធំ​ទៅ​វិញ​ទៅមក​ កុះករ ដើម្បី​លក់​ដូរ​ផលិតផល​ និង​កសិផល​ពិសេស​ក្នុង​តំបន់​ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ នៅ​ចុង​ភាគ​ខាងត្បូង​នៃមាតុភូមិ។



ទិដ្ឋភាពទាំងស្រុងនៃទន្លេ រ៉ាច​តាវ (Rach Tau) ខណៈមើលពីលើចុះ។ រូបថត៖ ហ៊ីវង្វៀន

តំបន់ដឹតមូយ (Dat Mui) ស្រុក ង៉ុក​ហៀន (Ngoc Hien)  មានព្រែក ទន្លេ ប្រឡាយ ដងអូ ខ្វាត់ខ្វែងដូចជាសំបុកពីងពាង ដែលគេ​ចាត់​ទុក​ដូចជា "សរសៃឈាមនៅក្នុងខ្លួនមនុស្ស" ។ ប្រព័ន្ធព្រែក​ ទន្លេ ​​នៅ​ទី​នេះ​គឺជាមធ្យោបាយ​ ​​ក​ស៊ី​និង​ចិញ្ចឹម​​ជីវិត​របស់ប្រជាជនក្នុងតំបន់ដឹតមូយ (Dat Mui)។

អត្ថបទ៖ ថុង​ហាយ រូបថត៖ ង្វៀន​ថាំង ឡេ​មិញ ហ៊ីវង្វៀន

ប្រែសម្រួលដោយង្វៀនយ៉ាង


Top