ស្រុក ង៉ុកហៀន (Ngoc Hien) ខេត្ត កាម៉ៅ (Ca Mau) មានទន្លេសំខាន់ៗ ជាច្រើន ដែលហូរចេញទៅកាន់សមុទ្រខាងលិច (ឈូងសមុទ្រថៃ)...
ស្រុក ង៉ុកហៀន (Ngoc Hien) ខេត្ត កាម៉ៅ (Ca Mau) មានទន្លេសំខាន់ៗ ជាច្រើន ដែលហូរចេញទៅកាន់សមុទ្រខាងលិច (ឈូងសមុទ្រថៃ) ដូចជាទន្លេ បៃហាប (Bay Hap) ទន្លេ អុងដុក (Ong Doc) ទន្លេ ត្រែមត្រែម (Trem Trem) ទន្លេរ៉ាចតាវ (Rach Tau) ទន្លេ បាចងឺវ (Bach Nguu) ទន្លេ ដុងគូង (Dong Cung) …. ក្នុងនោះ ទន្លេ រ៉ាចតាវ (Rach Tau) ហូរកាត់ភូមិសាស្ត្រឃុំ ដឹតមូយ (Dat Mui)ជាកន្លែងរស់នៅរបស់ប្រជាជនឃុំ រ៉ាចតាវ (Rach Tau) ចំនួនជាង ៣៣០គ្រួសារ ដែលផ្ទុកលក្ខណៈពិសេសនៃវប្បធម៌នៃតំបន់ព្រែកទន្លេភាគនិរតី។
ទន្លេ រ៉ាចតាវ (Rach Tau) នៅឃុំ ដឹតមូយ (Dat Mui) ស្រុក ង៉ុកហៀន (Ngoc Hien) ខេត្ត កាម៉ៅ (Ca Mau)។ រូបថត៖ ហៀវហ្វៀន
ទន្លេ រ៉ាចតាវ (Rach Tau)ស្ថិតនៅខាងចុងបង្អស់ក្នុងផែនទីប្រទេសវៀតណាម។ ជាទន្លេដែលត្រូវសង្គ្រាមបំផ្លាញយ៉ាងខ្លាំងក្លា ប៉ុន្តែបច្ចុប្បន្ននេះ អ្វីៗបានប្រែប្រួលជាច្រើន ដោយសារប្រជាជនរស់នៅទីនេះបានឆ្លៀតយកសត្តានុពលសមុទ្រ ដើម្បីរកស៊ីនិងចិញ្ចឹមជីវិត។
ខណៈពេលទឹកស្រុត យើងខ្ញុំបានធ្វើដំណើរតាមដងទន្លេ រ៉ាចតាវ (Rach Tau)និងឃើញច្បាស់ពីជីវភាពសាន្តត្រាណរបស់ប្រជាជនរស់នៅសង្ខាងទន្លេនេះ ។ បណ្តាផ្ទះរបស់ប្រជាជនបានកសាងតាមមាត់ច្រាំងនៃទន្លេ ទូកតូចធំទៅវិញទៅមក កុះករ ដើម្បីលក់ដូរផលិតផល និងកសិផលពិសេសក្នុងតំបន់ ដែលធ្វើឲ្យជីវភាពរស់នៅកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង នៅចុងភាគខាងត្បូងនៃមាតុភូមិ។
ទិដ្ឋភាពទាំងស្រុងនៃទន្លេ រ៉ាចតាវ (Rach Tau) ខណៈមើលពីលើចុះ។ រូបថត៖ ហ៊ីវង្វៀន
តំបន់ដឹតមូយ (Dat Mui) ស្រុក ង៉ុកហៀន (Ngoc Hien) មានព្រែក ទន្លេ ប្រឡាយ ដងអូ ខ្វាត់ខ្វែងដូចជាសំបុកពីងពាង ដែលគេចាត់ទុកដូចជា "សរសៃឈាមនៅក្នុងខ្លួនមនុស្ស" ។ ប្រព័ន្ធព្រែក ទន្លេ នៅទីនេះគឺជាមធ្យោបាយ កស៊ីនិងចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងតំបន់ដឹតមូយ (Dat Mui)។
អត្ថបទ៖ ថុងហាយ រូបថត៖ ង្វៀនថាំង ឡេមិញ ហ៊ីវង្វៀន
ប្រែសម្រួលដោយង្វៀនយ៉ាង