ម្ហូបភើមូរ​ (pho cuon)

ម្ហូបភើមូរ​ (pho cuon)


រក្សាពេញ​លេញ​ស្មារតី​នៃម្ហូបភើមូរ​ (pho cuon) បែបប្រពៃណី ប៉ុន្តែមានលក្ខណៈ​ដង្ហើម​សម័យកាលទំនើប​ ភើ​អង្ករសម្រូបមូរ​នឹង​​បង្គា​សាច់ នៅភោជនីយដ្ឋាន Senté (ទីក្រុង​ហាណូយ) ជាភស្តុតាង​នៃ​ការ​ច្នៃប្រតិដ្ឋ​​មិន​ឈប់​ឈរ នៃ​មុខ​ម្ហូប​វៀត​ណាម​។ ភើមូរ​​នីមួយៗ ជា​ការ​រួមបញ្ចូលគ្នា​យ៉ាង​ល្អិត​ល្អនរវាង​គ្រឿងផ្សំ​ដែល​ល្អ​ចំពោះ​សុខភាព និង​សិល្បៈនៃ​ការរៀប​ចំ បង្កើតបានជា​បទពិសោធន៍​មួយដែល​ធ្លាប់ស្គាល់​ផង និងថ្មីប្លែក​ផង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

គ្រឿងផ្សំសំខាន់ៗរបស់ម្ហូបនេះ គឺ បន្លែ​មើម​ឈូក  បង្គា និងសាច់ចំឡកជ្រូក​​។

ជំនួសឱ្យការប្រើប្រាស់នំភើ​ធម្មតា ចុងភៅ Senté បាន​ធ្វើ​នំភើ​ដោយ​ខ្លួន​ឯង​មក​ពី​អង្ករ​សម្រូប ដែល​មានពណ៌ត្នោត​ធម្មជាតិ ស្វិតទន់​ល្មើយ និង​សម្បូរ​ទៅដោយ​សារធាតុ​បំប៉ន​។ ស្រទាប់នំភើមូរ​រុំ​ជុំជិតស្នូល​បង្គា​ស្រស់ស្ថោរ សាច់ឆាស៊ីវ​ក្រអូប ផ្សិតភ្លៅមាន់ ក្រឳ​​ឈូក ត្រសក់ និងជីរវ៉ាន់ស៊ុយក្នុងស្រុក បង្កើតបានរសជាតិចម្រុះ រវាង​ក្លិន - ពណ៌ - រសជាតិ។

 
 

ចំណុចពិសេស​នៃម្ហូបនេះ គឺស្ថិតនៅ​លើសាច់​ឆាស៊ីវ​ ដែល​​បាន​ប្រឡាក់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អស់​រយៈពេល​ជាច្រើន​ម៉ោង អាំងដោយ​ប្រើភ្លើង​ល្មម​ដើម្បីរក្សាភាព​ទន់ ផ្អែម និង​ក្លិន​ក្រអូបពិសេស​របស់វា។ ជាមួយគ្នានោះ មានរសជាតិ​ផ្អែម​ស្រស់​នៃ​បង្គា ភាព​ស្រួយ​ត្រជាក់​នៃបន្លែ ​រសជាតិបំពង​បន្តិច​នៃល្ង​ស និងខ្ទឹមបំពង​ ដែលរោយ​ពីលើ ទាំង​អស់​នេះ បង្កើត​បានជាភាព​តុល្យ និង​ពេញដោយ​ចំណាប់​អារម្មណ៍។ អ្វីដែល​មិន​អាច​ខ្វះបាន​ នោះគឺទឹកជ្រលក់បាន​ច្នៃ​​ល្អិតល្អន់ ស្រាល គ្រប់គ្រាន់​ដើម្បី​លើក​តម្កើង​ភាព​ផ្អែម​ពេញ​លេញ នៃអាហារ​សមុទ្រ និង​បន្លែ។


 

លើសពីអាហារមួយមុខ ភើ​អង្ករសម្រូបមូរនឹង​​បង្គា​សាច់ គឺជាវិធីដែល Senté និទាន​រឿង​អំពីម្ហូប​វៀតណាម និង​ជាទីកន្លែង​ប្រពៃណី​ បានគោរពការ​ច្នៃ​ប្រតិដ្ឋ ​​បាន​លើក​ទឹក​ចិត្ត នាំមក​នូវបទពិសោធន៍ប្រណីតចាក់មន្ទិល​ ល្អ​ចំពោះ​សុខភាព និង​សម្បូរ​ទៅ​ដោយ​អត្តសញ្ញាណ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ។


មុខម្ហូប ភើ​អង្ករសម្រូបមូល​នឹងបង្គា​សាច់ជ្រូក។

អាសយដ្ឋាន៖ ភោជនីយដ្ឋាន Senté - លេខ១២ លីវ​យ៉ាយ​ (Lieu Giai) សង្កាត់បាឌិញ (Ba Dinh) ទីក្រុងហាណូយ

ទូរសព្ទ៖ ០៩៨៩.៨២៣.៤១២

  • អត្ថបទ និងរូបថត៖ ត្រឹន​ ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top