រក្សាពេញលេញស្មារតីនៃម្ហូបភើមូរ (pho cuon) បែបប្រពៃណី ប៉ុន្តែមានលក្ខណៈដង្ហើមសម័យកាលទំនើប ភើអង្ករសម្រូបមូរនឹងបង្គាសាច់ នៅភោជនីយដ្ឋាន Senté (ទីក្រុងហាណូយ) ជាភស្តុតាងនៃការច្នៃប្រតិដ្ឋមិនឈប់ឈរ នៃមុខម្ហូបវៀតណាម។ ភើមូរនីមួយៗ ជាការរួមបញ្ចូលគ្នាយ៉ាងល្អិតល្អនរវាងគ្រឿងផ្សំដែលល្អចំពោះសុខភាព និងសិល្បៈនៃការរៀបចំ បង្កើតបានជាបទពិសោធន៍មួយដែលធ្លាប់ស្គាល់ផង
រក្សាពេញលេញស្មារតីនៃម្ហូបភើមូរ (pho cuon) បែបប្រពៃណី ប៉ុន្តែមានលក្ខណៈដង្ហើមសម័យកាលទំនើប ភើអង្ករសម្រូបមូរនឹងបង្គាសាច់ នៅភោជនីយដ្ឋាន Senté (ទីក្រុងហាណូយ) ជាភស្តុតាងនៃការច្នៃប្រតិដ្ឋមិនឈប់ឈរ នៃមុខម្ហូបវៀតណាម។ ភើមូរនីមួយៗ ជាការរួមបញ្ចូលគ្នាយ៉ាងល្អិតល្អនរវាងគ្រឿងផ្សំដែលល្អចំពោះសុខភាព និងសិល្បៈនៃការរៀបចំ បង្កើតបានជាបទពិសោធន៍មួយដែលធ្លាប់ស្គាល់ផង និងថ្មីប្លែកផង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
គ្រឿងផ្សំសំខាន់ៗរបស់ម្ហូបនេះ គឺ បន្លែមើមឈូក បង្គា និងសាច់ចំឡកជ្រូក។
ជំនួសឱ្យការប្រើប្រាស់នំភើធម្មតា ចុងភៅ Senté បានធ្វើនំភើដោយខ្លួនឯងមកពីអង្ករសម្រូប ដែលមានពណ៌ត្នោតធម្មជាតិ ស្វិតទន់ល្មើយ និងសម្បូរទៅដោយសារធាតុបំប៉ន។ ស្រទាប់នំភើមូររុំជុំជិតស្នូលបង្គាស្រស់ស្ថោរ សាច់ឆាស៊ីវក្រអូប ផ្សិតភ្លៅមាន់ ក្រឳឈូក ត្រសក់ និងជីរវ៉ាន់ស៊ុយក្នុងស្រុក បង្កើតបានរសជាតិចម្រុះ រវាងក្លិន - ពណ៌ - រសជាតិ។
ចំណុចពិសេសនៃម្ហូបនេះ គឺស្ថិតនៅលើសាច់ឆាស៊ីវ ដែលបានប្រឡាក់យ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនម៉ោង អាំងដោយប្រើភ្លើងល្មមដើម្បីរក្សាភាពទន់ ផ្អែម និងក្លិនក្រអូបពិសេសរបស់វា។ ជាមួយគ្នានោះ មានរសជាតិផ្អែមស្រស់នៃបង្គា ភាពស្រួយត្រជាក់នៃបន្លែ រសជាតិបំពងបន្តិចនៃល្ងស និងខ្ទឹមបំពង ដែលរោយពីលើ ទាំងអស់នេះ បង្កើតបានជាភាពតុល្យ និងពេញដោយចំណាប់អារម្មណ៍។ អ្វីដែលមិនអាចខ្វះបាន នោះគឺទឹកជ្រលក់បានច្នៃល្អិតល្អន់ ស្រាល គ្រប់គ្រាន់ដើម្បីលើកតម្កើងភាពផ្អែមពេញលេញ នៃអាហារសមុទ្រ និងបន្លែ។
លើសពីអាហារមួយមុខ ភើអង្ករសម្រូបមូរនឹងបង្គាសាច់ គឺជាវិធីដែល Senté និទានរឿងអំពីម្ហូបវៀតណាម និងជាទីកន្លែងប្រពៃណី បានគោរពការច្នៃប្រតិដ្ឋ បានលើកទឹកចិត្ត នាំមកនូវបទពិសោធន៍ប្រណីតចាក់មន្ទិល ល្អចំពោះសុខភាព និងសម្បូរទៅដោយអត្តសញ្ញាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
មុខម្ហូប ភើអង្ករសម្រូបមូលនឹងបង្គាសាច់ជ្រូក។
អាសយដ្ឋាន៖ ភោជនីយដ្ឋាន Senté - លេខ១២ លីវយ៉ាយ (Lieu Giai) សង្កាត់បាឌិញ (Ba Dinh) ទីក្រុងហាណូយ
ទូរសព្ទ៖ ០៩៨៩.៨២៣.៤១២
- អត្ថបទ និងរូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង