ម៉ូដសម្លៀកបំពាក់វៀតណាម តាមរយៈការច្នៃប្រឌិតរបស់អ្នករចនាម៉ូដជំនាន់ Gen Z

ម៉ូដសម្លៀកបំពាក់វៀតណាម តាមរយៈការច្នៃប្រឌិតរបស់អ្នករចនាម៉ូដជំនាន់ Gen Z

ក្រោយ​ពី​រឆ្នាំ​ គម្លាត​ដោយសារ​ជំងឺ​កូវិដ​ - ១៩ Re:birth (រស់ឡើង​វិញ) - សប្តាហ៍​ម៉ូដសម្លៀក​បំពាក់​មួយ​ក្នុង​ចំណោម ​សប្តាហ៍​ម៉ូដសម្លៀក​បំពាក់សម្រាប់ការ​​បញ្ចប់ការសិក្សា​ ដែល​ពិសេស​បំផុត​តាំងពីមុនមក​ របស់​វិទ្យាស្ថានរចនា​​​ម៉ូដ​សម្លៀក​​បំពាក់​​និង​សម្លៀក​បំពាក់ទីក្រុង​​ឡុង​ដ៍​ (ហាណូយ) បាន​រៀប​ចំ​បង្ហាញ​ឈុត​ពិសេស​ប្លែក​របស់​អ្នក​រចនា​វ័យ​ក្មេង​ Gen Z។​

 

អ្នកគ្រូ​ May Cortazzi គ្រួបង្រៀននៅ​ផ្នែក​​សម្លៀក​បំពាក់ នៅ​វិទ្យាស្ថាន​រចនាម៉ូដសម្លៀកបំពាក់​​​និង​សម្លៀក​បំពាក់​ រៀប​រាប់​៖ ក្រោយ​ពីរ​ឆ្នាំ​រង​ឥទ្ធិពល​ដោយ​ជំងឺកូវិដ​ - ១៩ ឆ្លងកាត់ពេលវេលា​​ត្រូវ​ហាម​ខាត់​ ត្រូវ​ស្មឹង​ស្មាត់​ពិចារណា​លើ​​រាង​កាយ​និង​ចិត្ត​ និស្សិត​​យើង​ខ្ញុំ​បាន​បង្កើត​ឡើង​ដោយ​ទស្សនាទាន​ពិសេស ​​អំពី​ពិភព​ទំនើប​ ផ្អែកទៅ​​លើ​គំនិត​ច្នៃ រហូតដល់​ផលិតកម្ម កិច្ច​ការទីផ្សារ​ និង​សម្តែង​បង្ហាញ​ឈុត​ម៉ូដ​​ច្នៃប្រឌិត​បំផុត​ នៅ​លើ​ឆាក​catwalk

Re:birth ផ្តោត​​​លើ​ប្រធាន​បទ៣​ ឆ្លុះបញ្ចាំង​ការ​ផ្លាស់ប្តូរ​រស់ឡើង​នៃអ្នក​រចនាម៉ូដ​វៀតណាម​ ជំនាន់​ Gen Z រួម​៖ Re:vive (ភ្ញាក់​​​ឡើង​) Re:Grow (រស់​​ឡើង​) និង​ Re:New (ផ្លាស់ប្តូរ​ថ្មី)។

 

ក្រោម​ប្រធាន​បទ​ Re:vive អ្នក​រចនាម៉ូដ​ឧទ្ទេសនាម​ឈុត​សម្លៀក​បំពាក់​យល់ដឹង​ថ្មី​ អំពី​បញ្ហា​សហគមន៍​ ធម្មជាតិ និង​បរិស្ថាន​។ ក្នុងនោះ​អាច​និយាយ​ដល់​ឈុត​ ប៉ារ៉ាស៊ីត​ របស់​អ្នក​រចនាម៉ូដ​ ង្វៀន ធី​ធ្វី​យុង​​ (Nguyen Thi Thuy Dung) ផ្តើម​គំនិត​ចេញពី​រូបរាង​និង​អន្តរកម្ម​ទៅវិញទៅមក​ រវាង​សត្វ​និង​ប៉ារ៉ាស៊ីត​។ ឈុត​សម្តែង​​ជា​ការ​គួប​ផ្សំ​រវាង​​សម្លៀក​បំពាក់​សាមញ្ញប្រចាំថ្ងៃ​និង​សម្លៀក​បំពាក់​សម្រាប់ថ្ងៃបុណ្យ​ ជាមួយនឹង​បច្ចេកទេស​វត្ថុធាតុ​3D ថ្មី​ប្លែក​ សមស្រប​នឹង​អតិថិជន​ចាប់ពីអាយុ​២៥ឆ្នាំ​ រហូតដល់​៤០ឆ្នាំ​។​

 

 
 
 
ឈុត​ “ប៉ារ៉ាស៊ីត​” របស់​អ្នក​រចនា​ម៉ូដ​ ង្វៀន​ ធី​ធ្វី​យុង​ (Nguyen Thi Thuy Dung)។

ឈុត​ បើក​ភ្នែក​ឃើញ​មេឃ​ ជា​របស់​អ្នក​រចនាម៉ូដ​ ដាវ​ ង៉ុក​យៀប​ (Dao Ngoc Diep) ពណ៌នា​អំពី​​គោលគំនិតអព្យាក្រិត្យធ្វើឱ្យមាន​​ភាព​សុខសាន្ត​ ហើយ​នាំអ្នក​ទស្សនា​យល់​ដឹង​​អំពី​​មូលដ្ឋាន​នៃ​សច្ចធម៌​។ ឈុតនេះ​​ជាការ​គួប​ផ្សំ ​រវាង​ការសម្រប់​និង​ការច្នៃប្រឌិត​អំពី​វត្ថុធាតុ​ ក៏ដូចជា​តុង​ពណ៌​កណ្តាល។​




ឈុត​ “បើក​ភ្នែក​ឃើញ​មេឃ​” ជា​របស់​អ្នក​រចនាម៉ូដ​ ដាវ​ ង៉ុក​យៀប​ (Dao Ngoc Diep)​។

ក្នុងពេលនោះ​ ក្រុមប្រធានបទ​ Re:Grow រួមមាន​ឈុត​ផ្តើមគំនិត​ចេញពី​ការ​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ខ្លួនឯង​ របស់​អ្នក​រចនាម៉ូង ​ក៏ដូចជា​រំពឹងលើ​​ជីវភាព​រស់នៅ​របស់មនុស្សលោក​ទៅ​អនាគត។​ អាចនិយាយដល់​ឈុត​សម្លៀក​បំពាក់ ជំនះលើ​លំហ​អាកាស​ ជា​របស់អ្នក​រចនា​ម៉ូដ​ ង្វៀន​ ថាញ​ហៀន (Nguyen Thanh Hien) ជាមួយ​នឹង​គ្រឿង​ផ្សំ​ចម្បង​ គឺ​សំពត់​ផ្លេក​ សំពត់​ឆើត​ និង​ក្រណាត់​ចែង​ពន្លឺ​  គួប​ផ្សំនឹង​សំពត់​កាគី ដែល​​មានកម្រិតស្វិត​មាំមួន​​ខ្ពស់​។ ឈុតនេះពិពណ៌នាឡើងវិញនូវ​រឿង​រ៉ាវ​អំពី​ការធ្វើ​​ដំណើរនៃ​​សុបិន​យក​ជ័យ​ជំនះ​លំហអាកាស​របស់​មនុស្ស​ ឱ្យ​ក្លាយ​ទៅ​ជា​ការពិត​។

 
 

ឈុត​ “ជំនះ​​លំហអាកាស​” របស់​អ្នក​រចនា​ម៉ូដ​ ង្វៀន​ ថាញ​ហៀន (Nguyen Thanh Hien)។

ក្រៅ​ពីនោះ នៅមាន​ឈុត​ ឡើង​ព្រះចន្ទ របស់​អ្នក​រចនាម៉ូដ​ ទ្រីញ​ ហាផឿង​ (Trinh Ha Phuong) គួបផ្សំនឹង​រចនាបថ​សម្លៀកបំពាក់ ​របស់ Mod ​និង Hippie ​ ក្រុម​វប្បធម៌​គំរូ​​ទាំងពីរ​​​នៃ​ទស្សវត្សរ៍​៦០។​




ឈុត​ “ឡើង​ព្រះចន្ទ” របស់​អ្នក​រចនាម៉ូដ​ ទ្រីញ​ហាភៀង​​ ​(Trinh Ha Phuong)។

ជាមួយនឹង​ទស្សនាទាន​ច្នៃប្រឌិត​ ឆ្ពោះទៅរក​ការ​អភិរក្ស​វប្បធម៌ប្រពៃណី​ ក្រុមប្រធានបទ​ Re:New រួមនឹង​ឈុត​សម្តែង​បង្ហាញពី​ភាព​គោរព​ និង​ធ្វើឱ្យ​ថ្មី​តម្លៃ​ប្រពៃណីវៀតណាម​។ ក្រុមប្រធានបទ​នេះ​រួមមាន៖ សុភមង្គល​នៃគ្រួសារ​សព បានស្រង់ចេញពី​រឿងប្រលោម​លោក​​ លេខក្រហម - so do របស់​អ្នកនិពន្ធ​ វូ​ ត្រុង​ភុង​ (Vu Trong Phung) របស់​អ្នក​រចនាម៉ូដ​ ត្រឹន ក្វឹក​អាញ (Tran Quoc Anh)​។​




ឈុត​ “សុភមង្គល​នៃគ្រួសារ​សព” ស្រង់​ចេញពី​រឿង​ប្រលោម​លោក​ “លេខក្រហម - so do” របស់​អ្នកនិពន្ធ​ វូ ត្រុង​ភុង (Vu Trong Phung) ​ របស់​អ្នក​រចនាម៉ូដ​ ត្រឹន​ ក្វឹក​អាញ (Tran Quoc Anh)​​។​

ឈុត រលឹកពី​​អតីតកាល ឆ្លុះបញ្ចាំង​សម័យកាល​ឧបត្ថម្ភធន​នៅវៀតណាម​ របស់​អ្នករចនា​ម៉ូដ​ ផាម ហ្វីញ​អាញ (Pham Quynh Anh)។ ប្រសិនបើ​ ឈុត​របស់​លោក​ក្វឹក​អាញ​ (Quoc Anh) លើកស្ទួយ​ និង​ពង្រីក​តម្លៃ​វប្បធម៌​តាម​រយៈ​ប្រើប្រាស់​វត្ថុធាតុ​សំពត់​សូត្រ​ តម្បាញ​សំពត់​ទំនើប​ ប៉ុន្តែ​នៅរក្សាបាន​លក្ខណៈ​ប្រពៃណី​ ម៉ូដ​សម្លៀក​បំពាក់​​ដែល​​រចនា​ដោយ​​​អ្នក​រចនាម៉ូដ ​ក្វីញ​អាញ​ (Quynh Anh) ឆ្លុះ​បញ្ចាំង​​សម័យ​កាល​​ឧបត្ថម្ភ​ធន​ ដោយ​​របៀប​មួយ​ប្លែក​និង​​​រស់រវើក ​នៅប្រទេស​​វៀតណាម​ ជាមួយនឹង​​រូបភាព​ព្រីន គំនូរចំអក់។​




ឈុត “រលឹកពី​​អតីតកាល​” ពណ៌នា​សម័យកាល​ឧបត្ថម្ភធន​នៅវៀតណាម​ របស់​អ្នក​រចនាម៉ូដ​ ផាម​ ក្វិញ​អាញ​ (Pham Quynh Anh)។​

អាចនិយាយ​បានថា​ Re:birth ជា​ឱកាស​លើកស្ទួយ​ការ​ច្នៃប្រឌិត​និង​សេរីភាព​ បង្ហាញពី​គោល​គំនិត​ឈានទៅ​អនាគត​ របស់​អ្នក​រចនាម៉ូដ​វៀតណាម​ ជំនាន់​ Gen Z។ ការ​ច្នៃប្រឌិត​របស់​អ្នក​រចនាម៉ូដ​វ័យក្មេង​ នឹង​ជំរុញ​ប្រការដ៏សកម្ម​ គោលគំនិត​ថ្មី​ៗ ​បង្កើតការ​​ផ្លាស់​ប្តូរ​ នៅ​តាម​វិស័យ​ឧស្សាហកម្ម​ម៉ូដសម្លៀក​បំពាក់៕

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ត្រឹង​ ថាញ​យ៉ាង​

ប្រែសម្រួល៖ រីកើង​


Top