ក្រោយពីរឆ្នាំ គម្លាតដោយសារជំងឺកូវិដ - ១៩ Re:birth (រស់ឡើងវិញ) - សប្តាហ៍ម៉ូដសម្លៀកបំពាក់មួយក្នុងចំណោម សប្តាហ៍ម៉ូដសម្លៀកបំពាក់សម្រាប់ការបញ្ចប់ការសិក្សា ដែលពិសេសបំផុតតាំងពីមុនមក របស់វិទ្យាស្ថានរចនាម៉ូដសម្លៀកបំពាក់និងសម្លៀកបំពាក់ទីក្រុងឡុងដ៍ (ហាណូយ) បានរៀបចំបង្ហាញឈុតពិសេសប្លែករបស់អ្នករចនាវ័យក្មេង Gen Z។
អ្នកគ្រូ May Cortazzi គ្រួបង្រៀននៅផ្នែកសម្លៀកបំពាក់ នៅវិទ្យាស្ថានរចនាម៉ូដសម្លៀកបំពាក់និងសម្លៀកបំពាក់ រៀបរាប់៖ “ក្រោយពីរឆ្នាំរងឥទ្ធិពលដោយជំងឺកូវិដ - ១៩ ឆ្លងកាត់ពេលវេលាត្រូវហាមខាត់ ត្រូវស្មឹងស្មាត់ពិចារណាលើរាងកាយនិងចិត្ត និស្សិតយើងខ្ញុំបានបង្កើតឡើងដោយទស្សនាទានពិសេស អំពីពិភពទំនើប ផ្អែកទៅលើគំនិតច្នៃ រហូតដល់ផលិតកម្ម កិច្ចការទីផ្សារ និងសម្តែងបង្ហាញឈុតម៉ូដច្នៃប្រឌិតបំផុត នៅលើឆាកcatwalk”។
Re:birth ផ្តោតលើប្រធានបទ៣ ឆ្លុះបញ្ចាំងការផ្លាស់ប្តូររស់ឡើងនៃអ្នករចនាម៉ូដវៀតណាម ជំនាន់ Gen Z រួម៖ Re:vive (ភ្ញាក់ឡើង) Re:Grow (រស់ឡើង) និង Re:New (ផ្លាស់ប្តូរថ្មី)។
ក្រោមប្រធានបទ Re:vive អ្នករចនាម៉ូដឧទ្ទេសនាមឈុតសម្លៀកបំពាក់យល់ដឹងថ្មី អំពីបញ្ហាសហគមន៍ ធម្មជាតិ និងបរិស្ថាន។ ក្នុងនោះអាចនិយាយដល់ឈុត “ប៉ារ៉ាស៊ីត” របស់អ្នករចនាម៉ូដ ង្វៀន ធីធ្វីយុង (Nguyen Thi Thuy Dung) ផ្តើមគំនិតចេញពីរូបរាងនិងអន្តរកម្មទៅវិញទៅមក រវាងសត្វនិងប៉ារ៉ាស៊ីត។ ឈុតសម្តែងជាការគួបផ្សំរវាងសម្លៀកបំពាក់សាមញ្ញប្រចាំថ្ងៃនិងសម្លៀកបំពាក់សម្រាប់ថ្ងៃបុណ្យ ជាមួយនឹងបច្ចេកទេសវត្ថុធាតុ3D ថ្មីប្លែក សមស្របនឹងអតិថិជនចាប់ពីអាយុ២៥ឆ្នាំ រហូតដល់៤០ឆ្នាំ។
ឈុត “ប៉ារ៉ាស៊ីត” របស់អ្នករចនាម៉ូដ ង្វៀន ធីធ្វីយុង (Nguyen Thi Thuy Dung)។
ឈុត “បើកភ្នែកឃើញមេឃ” ជារបស់អ្នករចនាម៉ូដ ដាវ ង៉ុកយៀប (Dao Ngoc Diep) ពណ៌នាអំពីគោលគំនិតអព្យាក្រិត្យធ្វើឱ្យមានភាពសុខសាន្ត ហើយនាំអ្នកទស្សនាយល់ដឹងអំពីមូលដ្ឋាននៃសច្ចធម៌។ ឈុតនេះជាការគួបផ្សំ រវាងការសម្រប់និងការច្នៃប្រឌិតអំពីវត្ថុធាតុ ក៏ដូចជាតុងពណ៌កណ្តាល។
ឈុត “បើកភ្នែកឃើញមេឃ” ជារបស់អ្នករចនាម៉ូដ ដាវ ង៉ុកយៀប (Dao Ngoc Diep)។
ក្នុងពេលនោះ ក្រុមប្រធានបទ Re:Grow រួមមានឈុតផ្តើមគំនិតចេញពីការធ្វើដំណើរទៅស្វែងរកខ្លួនឯង របស់អ្នករចនាម៉ូង ក៏ដូចជារំពឹងលើជីវភាពរស់នៅរបស់មនុស្សលោកទៅអនាគត។ អាចនិយាយដល់ឈុតសម្លៀកបំពាក់ “ជំនះលើលំហអាកាស” ជារបស់អ្នករចនាម៉ូដ ង្វៀន ថាញហៀន (Nguyen Thanh Hien) ជាមួយនឹងគ្រឿងផ្សំចម្បង គឺសំពត់ផ្លេក សំពត់ឆើត និងក្រណាត់ចែងពន្លឺ គួបផ្សំនឹងសំពត់កាគី ដែលមានកម្រិតស្វិតមាំមួនខ្ពស់។ ឈុតនេះពិពណ៌នាឡើងវិញនូវរឿងរ៉ាវអំពីការធ្វើដំណើរនៃសុបិនយកជ័យជំនះលំហអាកាសរបស់មនុស្ស ឱ្យក្លាយទៅជាការពិត។
ឈុត “ជំនះលំហអាកាស” របស់អ្នករចនាម៉ូដ ង្វៀន ថាញហៀន (Nguyen Thanh Hien)។
ក្រៅពីនោះ នៅមានឈុត “ឡើងព្រះចន្ទ” របស់អ្នករចនាម៉ូដ ទ្រីញ ហាផឿង (Trinh Ha Phuong) គួបផ្សំនឹងរចនាបថសម្លៀកបំពាក់ របស់ Mod និង Hippie ក្រុមវប្បធម៌គំរូទាំងពីរនៃទស្សវត្សរ៍៦០។
ឈុត “ឡើងព្រះចន្ទ” របស់អ្នករចនាម៉ូដ ទ្រីញហាភៀង (Trinh Ha Phuong)។
ជាមួយនឹងទស្សនាទានច្នៃប្រឌិត ឆ្ពោះទៅរកការអភិរក្សវប្បធម៌ប្រពៃណី ក្រុមប្រធានបទ Re:New រួមនឹងឈុតសម្តែងបង្ហាញពីភាពគោរព និងធ្វើឱ្យថ្មីតម្លៃប្រពៃណីវៀតណាម។ ក្រុមប្រធានបទនេះរួមមាន៖ “សុភមង្គលនៃគ្រួសារសព” បានស្រង់ចេញពីរឿងប្រលោមលោក “លេខក្រហម - so do” របស់អ្នកនិពន្ធ វូ ត្រុងភុង (Vu Trong Phung) របស់អ្នករចនាម៉ូដ ត្រឹន ក្វឹកអាញ (Tran Quoc Anh)។
ឈុត “សុភមង្គលនៃគ្រួសារសព” ស្រង់ចេញពីរឿងប្រលោមលោក “លេខក្រហម - so do” របស់អ្នកនិពន្ធ វូ ត្រុងភុង (Vu Trong Phung) របស់អ្នករចនាម៉ូដ ត្រឹន ក្វឹកអាញ (Tran Quoc Anh)។
ឈុត “រលឹកពីអតីតកាល” ឆ្លុះបញ្ចាំងសម័យកាលឧបត្ថម្ភធននៅវៀតណាម របស់អ្នករចនាម៉ូដ ផាម ហ្វីញអាញ (Pham Quynh Anh)។ ប្រសិនបើ ឈុតរបស់លោកក្វឹកអាញ (Quoc Anh) លើកស្ទួយ និងពង្រីកតម្លៃវប្បធម៌តាមរយៈប្រើប្រាស់វត្ថុធាតុសំពត់សូត្រ តម្បាញសំពត់ទំនើប ប៉ុន្តែនៅរក្សាបានលក្ខណៈប្រពៃណី ម៉ូដសម្លៀកបំពាក់ដែលរចនាដោយអ្នករចនាម៉ូដ ក្វីញអាញ (Quynh Anh) ឆ្លុះបញ្ចាំងសម័យកាលឧបត្ថម្ភធន ដោយរបៀបមួយប្លែកនិងរស់រវើក នៅប្រទេសវៀតណាម ជាមួយនឹងរូបភាពព្រីន គំនូរចំអក់។
ឈុត “រលឹកពីអតីតកាល” ពណ៌នាសម័យកាលឧបត្ថម្ភធននៅវៀតណាម របស់អ្នករចនាម៉ូដ ផាម ក្វិញអាញ (Pham Quynh Anh)។
អាចនិយាយបានថា Re:birth ជាឱកាសលើកស្ទួយការច្នៃប្រឌិតនិងសេរីភាព បង្ហាញពីគោលគំនិតឈានទៅអនាគត របស់អ្នករចនាម៉ូដវៀតណាម ជំនាន់ Gen Z។ ការច្នៃប្រឌិតរបស់អ្នករចនាម៉ូដវ័យក្មេង នឹងជំរុញប្រការដ៏សកម្ម គោលគំនិតថ្មីៗ បង្កើតការផ្លាស់ប្តូរ នៅតាមវិស័យឧស្សាហកម្មម៉ូដសម្លៀកបំពាក់៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹង ថាញយ៉ាង
ប្រែសម្រួល៖ រីកើង